ព័ត៌មានជាតិ
សំណើសុំបើកសាលារៀនឡើងវិញបាន ឬ មិនបាននឹងដឹងនៅថ្ងៃទី២៣មិថុនាខាងមុខ
ភ្នំពេញ ៖ លោក បណ្ឌិត សភាចារ្យ ហង់ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំយុវជននិងកីឡានិងជាប្រធានក្រុមការងារផ្នែកអប់រំនៃរដ្ឋាភិបាលសម្រាប់ធ្វើដៃគូកិច្ចពិភាក្សាជាមួយវិស័យឯកជននឹងបើកកិច្ចប្រជុំជាផ្លូវការ ជាមួយ លោកបណ្ឌិត ហេង វ៉ាន់ដា ប្រធានក្រុមការងារ ដ(១១) វិស័យអប់រំ នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជននៅរសៀល ថ្ងៃ២៣ មិថុនា ២០២១ តាមប្រព័ន្ធZoom។
បើតាម លោកបណ្ឌិត ហេង វ៉ាន់ដា បានមានប្រសាសន៍នៅរសៀលថ្ងៃទី២១មិថុនានេះថា កិច្ចប្រជុំនេះនឹងធ្វើការពិភាក្សាគ្នារកដំណោះស្រាយដែលក្រុមការងារ ដ(១១) វិស័យអប់រំ នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជនបានស្នើទៅលោករដ្ឋមន្ត្រីក្រសួងអប់រំកាលពីសប្តាហ៍មុន ចំនួន៧ចំណុចក្នុងនោះស្នើសុំបើកដំណើរការសាលារៀនឡើងវិញផងដែរ។

លោក បណ្ឌិត ហេង វ៉ាន់ដា បានបញ្ជាក់ថា សំណើរ៧ចំណុចដែលឱ្យក្រសួងអប់រំយុវជននិងកីឡាជួយដោះស្រាយ រួមមានទី១. សំណើសុំបើកសាលារៀនឡើងវិញដោយថ្នាក់ឧត្តមសិក្សានិងថ្នាក់ k-12 រៀនជាលក្ខណៈ online plus ដូចគ្នាដែលមានការទទួលខុសត្រូវរបស់សាលានីមួយៗជាមួយនឹងគោរពតាមគោលការណ៍ ស្តង់ដាវិធានការអនាម័យរបស់ក្រសួង អប់រំយុវជននិងកីឡានិងស្នើកំណត់ថ្ងៃប្រឡងបាក់ឌុប។
ទី២. សំណើសុំបិទត្រឹមទីតាំងដែលកើតមានជំងឺកូវីដ១៩ ឬទីតាំងដែលសង្ស័យដែលកើតមានជំងឺកូវីដ១៩ ចំពោះតែថ្នាក់ឬទីតាំងជាក់លាក់ណាមួយដែលមានកើតជំងឺកូវីដ១៩ឬដែលសង្ស័យកើតជំងឺកូវីដ១៩ ជាជាងការបិទសាលាទាំងមូលតែម្ដង។
ទី៣.សំណើសុំចាក់វ៉ាក់សាំងឲ្យបានពេញលេញចំពោះសិស្សនិស្សិតនិងបុគ្គលិកអប់រំផ្នែកឯកជនជាពិសេសចំពោះសិស្សនិស្សិតនិងបុគ្គលិកអប់រំផ្នែកឯកជននៅតាមបណ្ដាលខេត្តនានាដើម្បីកាត់បន្ថយហានិភ័យនៃការឆ្លងជំងឺកូវីដ១៩ដែលការចាក់វ៉ាក់សាំងនោះអាចធ្វើបាននៅតាមទីតាំងសាលាផ្ទាល់តែម្ដង។
ទី៤. សំណើសុំធនាគារជាតិនៃកម្ពុជាបន្ថយអត្រាការប្រាក់ពិសេសស្នើសុំបន្ថយអត្រាការប្រាក់កាតព្វកិច្ចចំពោះធនាគារឯកជនដើម្បីឲ្យធនាគារឯកជនមានលទ្ធភាពបន្ថយអត្រាការប្រាក់មកដល់គ្រឹះស្ថានអប់រំឯកជននិងស្នើសុំពន្យារពេលនៃការសងត្រឡប់វិញ។
ទី៥. សំណើសុំផ្អាកការបង់ថ្លៃសេវាបេឡាជាតិរបបសន្តិសុខសង្គម ប.ស.ស និងអាចទទួលបានអត្ថប្រយោជន៍ដែលផ្ដល់ដោយបសសជាធម្មតា។
ទី៦.សំណើសុំបង្កើតល្បឿនអ៊ីនធឺណិតសម្រាប់វិស័យអប់រំដោយស្នើសុំក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍បង្កើនល្បឿន អ៊ិនធើណេតឱ្យបានលឿនសម្រាប់វិស័យអប់រំដើម្បីឆ្លើយតបឱ្យបានល្អប្រសើរចំពោះការប្រើប្រាស់ក្នុងការរៀនតាមអនឡាញរបស់សិស្សនៅក្នុងបរិបទនៃជំងឺកូវីដ១៩និងទី៧. សំណើសុំព្យួរការបង់ពន្ធកាត់ទុកលើប្រាក់បៀវត្សបុគ្គលិកអប់រំផ្នែកឯកឯកជនបើអាចបន្ធូរបន្ថយត្រឹមរយៈពេល ៦ខែ។
គួរបញ្ជាក់ថា ក្រុមការងារផ្នែកអប់រំនៃរដ្ឋាភិបាលមានសមាជិក ចំនួន៤រូបនិងក្រុមការងារ ដ(១១) វិស័យអប់រំ នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជនមានសមាសភាពចំនួន១៣រូប៕
ដោយ ៖ សំអឿន

-
ព័ត៌មានជាតិ៦ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
សន្តិសុខសង្គម២ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


