ព័ត៌មានជាតិ
ចាប់ផ្តើមហើយ កិច្ចប្រជុំពិភាក្សាស្តីពីការបើកសាលារៀនឡើងវិញ រវាងរដ្ឋមន្រ្តីក្រសួងអប់រំ និងតំណាងវិស័យអប់រំឯកជន
ភ្នំពេញ៖ កិច្ចប្រជុំពិភាក្សាស្តីពីការបើកសាលារៀនឡើងវិញបានចាប់ផ្តើមជាផ្លូវការហើយនៅមុននេះ ដែលខាងភាគីរដ្ឋាភិបាលដឹកនាំដោយលោកបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំយុវជននិងកីឡានិងជាប្រធានក្រុមការងារផ្នែកអប់រំនៃរដ្ឋាភិបាល និងភាគីឯកជនដឹកនាំដោយ លោកបណ្ឌិត ហេង វ៉ាន់ដា ប្រធានក្រុមការងារ ដ(១១) វិស័យអប់រំ នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជននៅរសៀល ថ្ងៃ២៣ មិថុនា ២០២១នេះ តាមប្រព័ន្ធ Zoom។

កិច្ចប្រជុំនេះនឹងធ្វើការពិភាក្សាគ្នារកដំណោះស្រាយដែលក្រុមការងារ ដ(១១) វិស័យអប់រំ នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន បានស្នើទៅលោករដ្ឋមន្ត្រីក្រសួងអប់រំកាលពីសប្តាហ៍មុន ចំនួន៧ចំណុចក្នុងនោះក៏មានការស្នើសុំបើកដំណើរការសាលារៀនឡើងវិញផងដែរ។
គួរបញ្ជាក់ថា ក្រុមការងារផ្នែកអប់រំនៃរដ្ឋាភិបាលមានសមាជិក ចំនួន៤រូប និងក្រុមការងារ ដ(១១) វិស័យអប់រំ នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជនមានសមាសភាពចំនួន១៣រូប៕
រាយការណ៍៖ សំអឿន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


