ព័ត៌មានជាតិ
ជំនន់ទឹកភ្លៀងសម្លាប់មនុស្ស៣៩នាក់ និងប៉ះពាល់ជិត៥០ម៉ឺននាក់ នៅក្នុងប្រទេសកម្ពុជា
គ្រោះមហន្តរាយទឹកជំនន់ បានសម្លាប់ពលរដ្ឋកម្ពុជាចំនួន៣៩នាក់ ហើយនៅតាមខេត្តចំនួនចំនួន៧និងប៉ះពាល់ដល់មនុស្សជិត៥០ម៉ឺននាក់។

លោក គន់ គីម អនុប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានឲ្យដឹងថា គិតពីថ្ងៃទី០១ ខែកញ្ញា រហូតដល់ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០ ខេត្តដែលមានប្រជាពលរដ្ឋរងគ្រោះបាត់បង់ជីវិត ដោយជំនន់ទឹកភ្លៀងនេះរួមមាន ខេត្តពោធិ៍សាត់ ៦នាក់, បន្ទាយមានជ័យ ២២នាក់, ប៉ៃលិន ១នាក់, ព្រះសីហនុ ២នាក់, កំពង់ធំ ៦នាក់, ស្ទឹងត្រែង ១នាក់ និងកំពង់ឆ្នាំង ១នាក់។

លោក គន់គីម បានបន្តថា ក្រៅពីនេះគ្រោះទឹកជំនន់ បានធ្វើឲ្យប៉ះពាល់ប្រជាពលរដ្ឋប្រមាណ ១២០,៧៨៥គ្រួសារ ស្មើនឹង ៤៨៣,១៤០នាក់ ដោយបង្កឲ្យខូចហេដ្ឋារចនាសម្ព័ន្ធជាច្រើនផងដែរក្នុងនោះមានផ្ទះរងផលប៉ះពាល់ប្រមាណ ១១ម៉ឺនខ្នង និង ខូចខាតជាង ៦៣ខ្នង, សាលារៀន៧០៧កន្លែង វត្ត១៣០កន្លែង អគារមន្ទីរពេទ្យ១៨កន្លែង ប៉ះពាល់សន្ទូង និងដំណាំផ្សេងៗជាង៣០ម៉ឺនហិកតា ប៉ះពាល់ផ្លូវជាតិនិងផ្លូវលំជនបទប្រមាណ២១៥០៥៤៧ម៉ែត្រ៕


អត្ថបទ៖ សំអឿន
សូមចុចអាន៖ គិតត្រឹមល្ងាចថ្ងៃទី២២ ខែតុលា នេះចំនួនប្រជាជនស្លាប់ដោយទឹកជំនន់ កើនដល់៣៩នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


