Connect with us

ព័ត៌មានជាតិ

​ឆមាស​ទីមួយ​ឆ្នាំនេះ អង្ករ​កម្ពុ​ជាជាង ២៨​ម៉ឺន​តោន គិត​ជា​ទឹកប្រាក់​ចំនួន​ជាង ២០០​លាន​ដុល្លារ ត្រូវបាន​នាំចេញ​ទៅកាន់​ទីផ្សារ​អន្តរជាតិ​

បានផុស

នៅ

​ឆមាស​ទី​១ ឆ្នាំ​២០២១​នេះ កម្ពុជា​បាន​នាំចេញ​អង្ករ​ទៅកាន់​ទីផ្សារ​គោលដៅ​ទាំង​៤៩ នៅលើ​ពិភពលោក ក្នុង​បរិមាណ​អង្ករ​សរុប​ចំនួន ២៨០ ៤៥០​តោន ដែល​គិត​ជា​ទឹកប្រាក់​ចំនួន ២០២.៦៧ លាន​ដុល្លារ​សហរដ្ឋអាមេរិក​។ នេះ​បើតាម​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា Cambodia Rice Federation បាន​ឲ្យ​ដឹង​នៅ​រសៀល​ថ្ងៃទី​៤ ខែកក្កដា​នេះ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​របាយការណ៍​ខាងលើ​ឲ្យ​ដឹងថា ការនាំចេញ​ក្នុង​ឆមាស​ទី​១​នេះ​បាន​ធ្លាក់ចុះ​ប្រមាណ​ជា ២៩.៤៧% បើ​ធៀប​ទៅ​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ​២០២០ តែមាន​បរិមាណ​ប្រហាក់ប្រហែលគ្នា​ទៅ​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ ២០១៧ ២០១៨ និង ២០១៩​។ ចំពោះ​ទឹកប្រាក់​នៃ​ការនាំចេញ​ក៏បាន​ធ្លាក់ចុះ​ចំនួន ២៣.៧១% ផងដែរ​ដែល​ឆ្នាំ​២០២០ ក្នុង​ឆ្នាំ​ឆមាស​ទី​១ ទទួលបាន​ទឹកប្រាក់ ២៦៥.៦៦​លាន​ដុល្លារ មក​ត្រឹម ២០២.៦៧​លាន​ដុល្លារ​នៅ​ឆមាស​ទី​១ ឆ្នាំ​២០២១​នេះ​។

​ការធ្លាក់ចុះ​បរិមាណ និង​តម្លៃ​នេះ ដោយសារតែ​បញ្ហា​ប្រឈម​លើ​ការដឹកជញ្ជូន កង្វះ​សំបក​កុង​តែ​ន័​រ ជាពិសេស​ទៅកាន់​ទីផ្សារ​សហគមន៍​អឺរ៉ុប ធ្វើ​ឲ្យ​តម្រូវការ​នឹង​តម្លៃ​នាំចេញ នៅត្រឹម​កំពង់ផែ​របស់​អង្ករ​ក្រអូប​កម្ពុជា បាន​ធ្លាក់ចុះ​យ៉ាងគំហុក ពី​តម្លៃ​មធ្យម​ប្រមាណ ៩០០​ដុល្លារ មក​ត្រឹម​តម្លៃ​ប្រហាក់ប្រហែល ៧៣០​ដុល្លារ ក្នុង​មួយ​តោន​តែប៉ុណ្ណោះ​។​

​សម្រាប់​ទីផ្សារ​ដែល​កម្ពុជា បាន​នាំ​អង្ករ​ទៅកាន់​នៅក្នុង ឆមាស​ទី​១ នៃ​ឆ្នាំ​២០២១ គឺមាន​ប្រទេស​នាំមុខ​ចំនួន ៥ គឺ​ទី​១ ប្រទេស​ចិន និង​តំបន់​ស្វយ័ត​ហុងកុង ម៉ា​កាវ បាន​នាំចេញ​ចំនួន ៥១.០៩% ស្មើនឹង ១៤៣ ២៩៣ តោន ទី​២ ប្រទេស​បារាំង ១០.៥០% ស្មើនឹង ២៩៤៣៤ តោន ទី​៣ ប្រទេស​ហ្កា​ប៊ុង ៧.៩៣% ស្មើនឹង ២២ ២២៨ តោន ទី​៤ ប្រទេស​ម៉ាឡេស៊ី ៦.៧៩% ស្មើនឹង ១៩០៣០ តោន និង​ទី​៥ ប្រទេស​ហូ​ឡង់ ៣.៥៤% ស្មើ ៩ ៩២១ តោន​៕​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម