ព័ត៌មានជាតិ
ស្ត្រីម្នាក់បានស្លាប់ រួមទាំងផ្ទះ៤ខ្នងដួលរលំ និង៩៧ខ្នងខូចខាត ខណៈភ្លៀងលាយខ្យល់កន្ត្រាក់
ស្ត្រីម្នាក់បានស្លាប់ និងផ្ទះ៤ខ្នងដួលរាបដល់ដី និងផ្ទះ៩៧ខ្នង រងការខូចខាត នៅក្នុងឃុំ ចំនួន៣ ត្រពាំងឬស្សី, កំពង់ស្វាយ និងឃុំសានគរ ករណីភ្លៀងផ្គរខ្យល់កន្ត្រាក់ កាលពីរសៀលថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២១ នៅស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។
បើតាមការឲ្យដឹងពីអធិការស្រុកកំពង់ស្វាយ គឺស្ត្រីម្នាក់ត្រូវរន្ទះបាញ់ស្លាប់ និងរបួសស្រាល២នាក់ក្នុងពេលតែមួយ ក្នុងហេតុការណ៍គ្រោះធម្មជាតិនោះ ស្ត្រីរងគ្រោះឈ្មោះ ញឹប ហ៊ីន អាយុ៤១ឆ្នាំ រស់នៅភូមិឥន្តកុមារ ឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។

លោក កែ កញ្ជនា អធិការដ្ឋាននគរបាល ស្រុកកំពង់ស្វាយ បានឲ្យដឹងថា ក្នុងករណីភ្លៀងព្យុះ នេះ បានធ្វើឲ្យដើមឈើបាក់សង្កត់ពីលើអគារ បណ្តាលឲ្យខូចខាតដំបូល៣០% តែមិនបាន ធ្វើ ឲ្យមានមន្ត្រីណារងរបួសនោះឡើយ។ ខ្យល់កន្ដ្រាក់ក៏បានប៉ះពាល់២ភូមិ ស្លែងនិងភូមិខ្ពស់ រលំផ្ទះពលរដ្ឋទាំងស្រុងចំនួន៣ខ្នង របើកដំបូល និងខូចខាតមធ្យម៤៧ខ្នង របួសស្រាល២នាក់ (ស្រី)នៅភូមិជ័យ រលំរោងម៉ាស៊ីន តុទូរទំហំ១០×១៥ម ១ខ្នង របើកដំបូលនិងខូចខាតមធ្យម ៤៩ខ្នង សរុប១០១ខ្នង៕



អត្ថបទ៖ ប៊ុន រដ្ឋា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១៨ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026



