ព័ត៌មានជាតិ
ខេត្ដកំពង់ធំមានអ្នកឆ្លងកូវីដជាង២,៧០០នាក់ និងស្លាប់ជិត៨០នាក់
ខេត្តកំពង់ធំ នៅតែមានតួលេខខ្ពស់នៃការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍ ដែលធ្វើឲ្យខេត្តនេះ មានអ្នកជំងឺកើនឡើងកាន់តែច្រើន និងមានអ្នកស្លាប់ជិត៨០នាក់។ ទន្ទឹមនឹងនេះ អ្នកជាសះស្បើយ ក៏មានជាបន្តបន្ទាប់ផងដែរ។
យោងតាមរបាយការណ៍ប្រចាំថ្ងៃរបស់រដ្ឋបាលខេត្ត គិតត្រឹមថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១នេះ ខេត្ត កំពង់ធំ មានអ្នកជំងឺកូវីដ-១៩ សរុប ២,៧២០នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយចំនួន ១,៥៧០នាក់ កំពុងសម្រាកព្យាបាលចំនួន១,០៧២នាក់ និងស្លាប់៧៨នាក់។
សូមបញ្ជាក់ថា នៅថ្ងៃទី១២ ខែសីហា នេះ រដ្ឋបាលខេត្តកំពង់ធំ បានប្រកាសរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ថ្មីចំនួន១០៩នាក់ ជាសះស្បើយ៨នាក់ និងស្លាប់៤នាក់៕
អត្ថបទ ៖ សុខុម







-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


