ព័ត៌មានជាតិ
កម្ពុជាគ្រោងធ្វើពិធីទទួលពហុកីឡដ្ឋានជាតិមរតកតេជោចុងសប្តាហ៍នេះ
ពហុកីឡាដ្ឋានជាតិមរតកតេជោ គ្រោងនឹងធ្វើពិធីប្រគល់ និងទទួល នៅក្នុងដំណើរអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការរបស់លោក វ៉ាង យី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីក្រសួងការបរទេសចិន នាចុងសប្តាហ៍នេះ ដែលការប្រារព្ធនឹងធ្វើឡើងនៅមុខវិមានឈ្នះឈ្នះ។ នេះបើតាមលោក វ៉ាត់ ចំរើន អគ្គលេខាធិការគណ:កម្មាធិការជាតិអូឡាំ ពិកកម្ពុជា មានប្រសាសន៍ឱ្យដឹង នៅថ្ងៃទី០៨ ខែកញ្ញានេះ។

លោក វ៉ាត់ ចំរើន បានគូសបញ្ជាក់ថា គម្រោងសម្ពោធពហុកីឡដ្ឋាននេះ ភាគីទាំងពីរកម្ពុជា ចិនបានព្រមព្រៀងគ្នារួចហើយ ដោយកំណត់យកឱកាសនៃដំណើរបំពេញទស្សនកិច្ចរបស់រដ្ឋមន្ត្រីការបរទេសចិន ធ្វើពិធីសម្ពោធជាផ្លូវការតែម្តង ប៉ុន្តែមិនទាន់កំណត់ថ្ងៃឱ្យបានច្បាស់លាស់ នឹងត្រូវប្រារព្ធធ្វើពិធីអ្វីខ្លះនោះទេ។
លោក វ៉ាត់ ចំរើន បានបន្តទៀតថា ការផ្ដល់កិត្តិយសចូលរួមសម្ពោធពហុកីឡដ្ឋានមរតកតេជោ ពីសំណាក់លោក វ៉ាង យី ដែលជាមន្ត្រីដ៏មានឥទ្ធិពលខ្លាំងរបស់ចិននេះ នឹងធ្វើឲ្យពហុកីឡដ្ឋានមរតកតេជោ កាន់តែល្បីខ្ទរខ្ទារ និងកាន់តែធ្វើឱ្យមានការចាប់អារម្មណ៍ពីសំណាក់ពិភពលោកមកលើកម្ពុជាបន្ថែមទៀត។

សូមបញ្ជាក់ថា គម្រោងពហុកីឡដ្ឋានជាតិមរតកតេជោដែលមានទីតំាងស្ថិតនៅសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ មានទំហំផ្ទៃដីជាង ៨៥ហិកតានេះ ជាជំនួយឥតសំណងរបស់រដ្ឋាភិបាលចិនប្រមាណ១៦០លានដុល្លារ គឺដើម្បីត្រៀមសម្រាប់រៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ (SEA Games) លើកទី ៣២ នៅឆ្នាំ២០២៣ខាងមុខ ដែលកម្ពុជានឹងធ្វើ ជាម្ចាស់ផ្ទះ។

សូមរំលឹកថា ពហុកីឡដ្ឋានជាតិមរតកតេជោនេះ ត្រូវបានបើកការដ្ឋានសាងសង់ដំណាក់កាលទី១ កាលពីថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៣ ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋ មន្ត្រីនៃកម្ពុជា។ កីឡដ្ឋានលំដាប់អន្តរជាតិនេះ អាចផ្ទុកអ្នកទស្សនាបានប្រមាណ៦ម៉ឺននាក់ និងអាចជម្លៀសទស្សនិកជនត្រឹមរយៈពេល៧ នាទីក្នុងករណីមានហេតុការណ៍មិនប្រក្រតីកើតឡើង៕
វិសិទ្ធ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


