ព័ត៌មានជាតិ
អភិបាលខេត្តកំពង់ធំ បើកយុទ្ធនា ការចាក់វ៉ាក់សាំងប្រឆាំងកូវីដ១៩ ជូនកុមារ អាយុ៦ឆ្នាំ ដល់១២ឆ្នាំ
ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីប្រកាសបើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការ ការពារការឆ្លងរីករាលដាលមេរោគជំងឺកូវីដ១៩ ជូនដល់កុមារ ដែលមានអាយុចាប់ពី៦ឆ្នាំរហូត ដល់១២ឆ្នាំ ពិធីនេះបានធ្វើឡើង នៅក្នុងបរិវេណមន្ទីរពេទ្យបង្អែក ខេត្តកំពង់ធំព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១។
ដោយយោងតាមរបាយការណ៍របស់រដ្ឋបាលខេត្តកំពង់ធំ បានបញ្ជាក់ថា ការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ដល់កុមារអាយុ៦ឆ្នាំដល់ក្រោមអាយុ១២ មានប្រមាណ ជាង១០ម៉ឺននាក់ ដែលត្រូវបានរៀបចំនួន៣៩ មណ្ឌលចាក់វ៉ាក់សាំង តាមក្រុងស្រុកទាំង៩ ទូទាំងខេត្ត។

ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ បានមានប្រសាសន៍នៅក្នុងអង្គពិធីថា ការចាក់វ៉ាក់សាំង ដូសទី១ សម្រាប់កុមារ គឺជាការគិតគូរយកចិត្តទុកដាក់របស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាល មកលើកុមារដែលមានអាយុចាប់ពី ៦ឆ្នាំរហូតដល់ ១៣ឆ្នាំ ក្នុងគោលបំណងជំរុញឲ្យមានការបើកសាលាបឋមសិក្សាឡើងវិញ ខណៈពេលដែលកុមារដែលមានអាយុ១២ឆ្នាំរហូតដល់ ១៨ឆ្នាំ បានកំពុងតែបន្តចាក់វ៉ាក់សាំងដូសបន្ត ហើយឈានទៅដល់ការបើកសាលាឲ្យដំណើរការទូទាំងប្រទេស។

អភិបាលខេត្តកំពង់ធំ បានមានប្រសាសន៍ថា បើទោះបីជាសិស្សានុសិស្ស ឬកុមារតូចៗដែលបានទទួលការចាក់វ៉ាក់សាំង នឹងត្រូវបានចូលរៀននៅសាលាសាជាថ្មី ក៏ត្រូវតែមានការប្រុងប្រយ័ត្នខ្ពស់ ដោយអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល និងអនុវត្តវិធានការ បីកុំបីការពារ របស់សម្ដេចតេជោ ហ៊ុន សែន ដោយមុននឹងចូលសាលាត្រូវពាក់ម៉ាស បាញ់អាល់កុល ឬជេលសម្លាប់មេរោគ នឹងរក្សាគម្លាតសុវត្ថិភាព ដើម្បីបង្ការទប់ស្កាត់ការឆ្លងមេរោគដ៏កាចសាហាវនេះ។


ប្រជាពលរដ្ឋក៏ដូចជាមាតាបិតា អាណាព្យាបាល បានសំដែងនូវសេចក្តីត្រេកអរ ឥតឧបមាដោយ បានឃើញកូនជាទីស្រឡាញ់របស់គាត់ បានទទួលវ៉ាក់សាំងការពារការឆ្លងមេរោគកូវីដ១៩ និងសប្បាយចិត្តជាខ្លាំង ខណៈពេលដែលកូនៗរបស់ពួកគាត់ បានចូលរៀនសារឡើងវិញ បន្ទាប់ពីបិទសាលាមួយរយៈកន្លងមក និងសង្ឃឹមថាមេរោគដ៏សាហាវនេះ និងរលាយឆាប់ៗនៅពេលខាងមុខនេះ៕
អត្ថបទ៖ ប៊ុន រដ្ឋា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026



