ព័ត៌មានជាតិ
គូស្នេហ៍តារាខ្មែរគំរូ ៤ ដួង ទទួលបានការសរសើរ និងគាំទ្រពីមហាជនលើវិថីជីវិត
ជាការពិតបើនិយាយពីរឿងរ៉ាវ នៃប្រវត្តិស្នេហាកើតឡើងតែងមានកំណើតខុសៗគ្នា ដោយខ្លះកើតចេញពីការរាប់អានស្វែងយល់ចិត្តគ្នាយូរខែយូរឆ្នាំទម្រាំលេចចេញជារឿងស្នេហា ចំណែកខ្លះទៀតឃើញភ្លាមស្រឡាញ់ភ្លែតតែម្ដង។

តួយ៉ាងថ្ងៃនេះ កម្ពុជាថ្មី សូមនាំអារម្មណ៍មហាជនមកមើលតារាខ្មែរទាំង ៤ គូនេះ ដែលស្នេហារបស់ពួកគេសុទ្ធតែមានប្រភពពី “Friendzone” មានន័យថា មិត្តភាពបាននាំពួកគេឲ្យចេះយល់ចិត្តគ្នារហូតវិវត្តទៅជាគូស្នេហ៍ដ៏ផ្អែមល្ហែម និងគំរូទៀតផង។
ក្នុងនោះ ៖ ១.ពិធីការិនី គង់ សុជាតិ និងស្វាមីលោក ជា វិបុល រឿងស្នេហាដ៏ផ្អែមល្ហែមរបស់អ្នកទាំងពីរបានធ្វើឲ្យអ្នកគាំទ្ររំភើបខ្លាំងបំផុត។ អ្នកទាំងពីរ ត្រូវគេដឹងថា ពីមុនគឺជាដៃគូសិល្បៈ និងជាមិត្តភ័ក្ដិល្អនឹងគ្នា ប៉ុន្តែក្រោយមកពួកគេក៏បានរាប់អានគ្នាដោយប្រែក្លាយមិត្តភាពនេះទៅជាស្នេហានិងឈានដល់ថ្ងៃសាងជីវិតរួមគ្នាជាគ្រួសារតែម្ដង។

២.តារាពហុជំនាញ ខាត់ សុឃីម និងស្វាមីលោក ផាណូ អ្នកសិល្បៈមួយគូនេះក៏បានក្លាយជាគូស្នេហ៍គំរូប្រចាំពិភពសិល្បៈខ្មែរដែរ។ មុនទំនាក់ទំនងស្នេហារបស់ពួកគេប្រកាសជាផ្លូវការ មានមនុស្សតិចណាស់ដែលដឹងថា ពួកគេស្រឡាញ់គ្នា។ អ្វីដែលគួរឲ្យសរសើរ គឺស្នេហាបែបចាស់ទុំនេះក៏បាននាំអ្នកទាំងពីរឈានដល់ថ្ងៃរៀបការផងដែរ។

៣.អ្នកនាង គង់ ច័ន្ទស្រីមុំ និងស្វាមីលោក គឹម សីហា សម្រាប់តារាសម្ដែងទាំង ២ នាក់នេះវិញ មានឱកាសបានធ្វើការជាមួយគ្នាច្រើនរាប់មិនអស់តាមរយៈការងារសម្ដែង។ ជាមួយនោះ ដោយសារឱកាសនេះ ទើបពួកគេបានក្លាយជាមិត្តនឹងគ្នា យូរៗទៅក៏វិវត្តទៅជាទំនាក់ទំនងស្នេហា ហើយកាន់តែរំភើបនោះ ពួកគេក៏សម្រេចកាន់តែគ្នាចូលរោងការរហូតបានចំណងដៃកូនស្រីម្នាក់ដ៏គួរឲ្យស្រឡាញ់ទៀតផង។

៤.តារាចម្រៀង យក់ ឋិតរដ្ឋា និងស្វាមីលោក ឃុំ ប៉ុណ្ណាដែត គឺតារាខ្មែរមួយគូនេះក៏ត្រូវបានគេដឹងថាជាមិត្តជិតស្និទ្ធនឹងគ្នាអស់រយៈពេលជាយូរឆ្នាំណាស់ដែរ។ ប៉ុន្តែបន្ទាប់ពីចំណាយពេលនៅជិតគ្នា ផ្តល់កម្លាំងចិត្តគ្នា និងគាំទ្រគ្រប់យ៉ាង ទើបដឹងថា ពួកគេសំខាន់ចំពោះគ្នាកម្រិតណា ដូចនេះពាក្យថា «Frie ndzone» លែងមានទៀតហើយសម្រាប់ពួកគេ ព្រោះត្រូវជំនួសដោយពាក្យថា «ស្នេហា» វិញ៕

អត្ថបទ ៖ ចាន់រ៉ា


-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
រុស្ស៊ីនឹងបញ្ជូនប្រតិភូកងការពារដែនអាកាសមកបង្កើតកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
បច្ចេកវិទ្យា២ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះទី៣ និងទី៤ អស់ឥទ្ធិពល តែកម្ពុជានៅតែមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ