ព័ត៌មានជាតិ
សត្វស្លាបជាច្រើនប្រភេទ កំពុងរស់នៅ ក្នុងតំបន់វាលរហាលកែសអាវៀន ស្រុកព្រះនេត្រព្រះ
វាលរហាលកែសអាវៀន គឺជាតំបន់អភិរក្សពូជត្រី និង សត្វស្លាបជាច្រើនប្រភេទមករស់នៅទីនោះមានក្តីសុខសាន្ត តំបន់ អភិរក្ស ពូជត្រីនិង ស្លាបជាប្រភេទនៅរហាលកែសអាវៀននេះ ស្ថិតក្នុងភូមិសាស្ត្រ ឃុំឈ្នួរមានជ័យ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ខាងត្បូង វិទ្យាល័យ ហ៊ុន សែន ឈ្នួរមានជ័យ ប្រហែល៧ គីឡូម៉ែត្រ ជាប់នឹងព្រំប្រទល់ចំនួនស្រុកក្រុង៣ គឺស្រុកព្រះនេត្រព្រះ ស្រុកមង្គលបូរី និងក្រុងសិរីសោភ័ណ។

លោក ខុង ប៊ុន ជំទប់ទី១ ឃុំឈ្នួរមានជ័យ បានព្រឹកអ្នកយកព័ត៌មានឲ្យដឹងថា វាលរហាលកែសអាវៀននេះ កាលដើមឡើយជាទំនប់បិទទឹកនៅសម័យ៣ឆ្នាំ ៨ខែនិង២០ថ្ងៃ ដែលសម័យពួកប៉ុលពត បានកែនប្រជាពលរដ្ឋមកធ្វើទំនប់ ដើម្បីធ្វើអាងស្តុកទឹក កុំឲ្យទឹកហូរចូលស្ទឹងមង្គលបូរី និងស្ទឹងសិរីសោភ័ណ ដើម្បីទុកទឹកប្រើប្រាស់ នៅក្នុងអាង ឃុំឈ្នួរ និង ឃុំព្រះនេត្រព្រះ ស្ថិត ក្នុងស្រុកព្រះនេត្រព្រះ និងសង្កាត់កោះពងសត្វ ក្រុងសិរីសោភ័ណ។


លោក ខុង ប៊ុន បានបញ្ជាក់ឲ្យដឹងទៀតថា តំបន់វាលរហាលអាវៀននេះ មានទំហំដីប្រមាណជា ២៨ ហិចតានារដូវប្រាំង បើចង់មកទស្សនា ហ្វូងសត្វស្លាបទាំងនេះ គឺអាចធ្វើដំណើរ ដោយឡាន ឬម៉ូតូបាន ប៉ុន្តែបើរដូវវស្សាយើងអាចជិះទូកប្រហែលជា៤គីឡូម៉ែត្រ ទើបដល់ទីទួលទំនប់ ដែល លើកពីសម័យប៉ុលពតនេះ ហើយទៅថ្ងៃអនាគត ឬក្នុងរយៈពេលដ៏ខ្លីខាងមុខនេះ ទឹកស្រកអស់រដ្ឋបាលឃុំនឹងបង្កើតតំបន់នេះ ឲ្យជាតំបន់ទេសចរណ៍ធម្មជាតិមួយកន្លែង ដោយរៀបចំកន្លែង អង្គុយលេង កន្លែងទស្សនាសត្វស្លាបជាដើម។


លោកបានបញ្ជាក់ឲ្យដឹងទៀតថា លោកចង់ស្វែងរកអង្គការជាដៃគូ ដើម្បីអភិវឌ្ឍតំបន់នេះ ដើម្បី រកផលប្រយោជន៍ឲ្យប្រជាពលរដ្ឋ ក្នុងសហគមន៍ចំពោះក្រុមហ៊ុនឯកជន មានគេទំនាក់ទំនង អភិវឌ្ឍតំបន់នេះដែរ តែអាជ្ញាធរឃុំមិនយល់ព្រម ព្រោះវាបាត់បង់ផលប្រយោជន៍ប្រជាពលរដ្ឋ ក្នុងសហគមន៍។ ក្នុងនោះលោកបានអំពាវនាវ ដល់ប្រជាពលរដ្ឋទាំងអស់ ជួយថែរក្សាពូជត្រី និង សត្វស្លាប ដែលកំពុងតែរស់នៅដ៏សុខសាន្ត កកើតកូនចៅយ៉ាងច្រើនសន្ធឹកសន្ធាប់នេះ កុំឲ្យ វិនាសទៅវិញ ដូចជាមានការលួចបាញ់ លួចយកពង នេះជាសម្បត្តិធម្មជាតិរបស់យើង ទាំងអស់គ្នាទេ បើយើងបាញ់សម្លាប់សត្វទាំងនេះ ធ្វើជាអាហារវាមានប្រយោជន៍បានតែមួយ ពេលប៉ុណ្ណោះ តែបើយើងទុកសត្វទាំងនេះរស់ វាមានប្រយោជន៍ដល់យើងតកូនតចៅយើង ជាង នេះទៀតនៅរដូវប្រាំង កើតឲ្យមានការដុតភ្លើងវាល ដែលនាំឲ្យឆេះរាលដាលមកដល់ព្រៃតំបន់ អភិរក្សនេះ ដែលនាំឲ្យសត្វស្លាបទាំងនេះ មិនមានទីកន្លែងនៅ៕
អត្ថបទ៖ វ៉ាន់ ណាង
សូមចុចអាន៖ ប្រជាពលរដ្ឋដែលរស់នៅក្បែរភូមិបឹងឈូក សុខចិត្តដាក់ខ្លួនក្នុងផ្ទះ ដើម្បីរក្សាសុខភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


