ព័ត៌មានជាតិ
អភិបាលខេត្តរតនគិរី ចុះទៅផ្សារបានលុង ស្វែងយល់ពីសំណូមពរ និងតម្រូវការរបស់អាជីវករ
នាព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២១ លោក ញ៉ែម សំអឿន អភិបាលនៃគណៈអភិបាលខេត្តរតនគិរី អមដំណើរដោយអភិបាលរងខេត្ត និងថ្នាក់ដឹកនាំមន្ទីរ អង្គភាពពាក់ព័ន្ធមួយចំនួនក្នុងខេត្ត បានអញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខ ជាមួយប្រជាពលរដ្ឋ និងអាជីវករ នៅក្នុងផ្សារបានលុង ស្ថិតក្នុងសង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី។

ជាមួយការស្វាគមន៍ប្រកបដោយទឹកចិត្តសប្បាយរីករាយពីសំណាក់ប្រជាពលរដ្ឋ និងអាជីវករនាឱកាសនោះ លោក ញ៉ែម សំអឿន អភិបាលខេត្តបានបញ្ជាក់ថា នៅក្នុងឱកាសនៃដំណើរចុះជួបជាមួយបងប្អូនប្រជាពលរដ្ឋ និងអាជីវករនាឱកាសនេះ គឺគ្រាន់តែជាជំហានដំបូង ដើម្បីស្វែងយល់ពីសំណូមពរតម្រូវការរបស់អាជីវករក៏ដូចជាប្រជាពលរដ្ឋក្នុងផ្សារ គឺក្នុងគោលបំណងដើម្បីបានជាមូលដ្ឋានរួម សម្រាប់ធ្វើការដោះស្រាយរាល់បញ្ហា និងសំណូមពរនានាជូនបងប្អូនអាជីករដែលមានកន្លងមក។

ក្នុងឱកាសនោះដែរ ក្នុងនាមជាថ្នាក់ដឹកនាំ លោក ញ៉ែម សំអឿន អភិបាលខេត្ត ក៏បានមានប្រសាសន៍បញ្ជាក់ថា លោកនឹងមានក្ដីរីករាយចំពោះកិច្ចស្វាគមន៍របស់បងប្អូនប្រជាពលរដ្ឋ និងអាជីវករទាំងអស់ ក្នុងស្មារតីភាតរភាព ជាគ្រួសារតែមួយ ជាពិសេសជាមួយគ្រួសារប្រជាពលរដ្ឋនៅទូទាំងខេត្តរតនគិរីទាំងមូល ដើម្បីរួមគ្នាគិត រួមសុខ រួមទុក្ខ និងរួមគ្នាដោះស្រាយ បញ្ហាការលំបាក បញ្ហាប្រឈមសំណូមពរ និងតម្រូវការផ្សេងៗ ក៏ដូចជាការជំហាន នៃដំណើរកិច្ចអភិវឌ្ឍន៍មូលដ្ឋានទៅមុខទៀត ឲ្យបានកាន់តែរីកចម្រើនថែមទៀត សំដៅកាត់បន្ថយភាពក្រីក្រ និងធ្វើឲ្យប្រជាពលរដ្ឋរស់នៅប្រកបដោយសុខដុមរមនាទាំងអស់គ្នា៕




អត្ថបទ៖ វុទ្ធឦសាន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


