ព័ត៌មានជាតិ
អាជ្ញាធរខណ្ឌច្បារអំពៅ ចុះរៀបចំសណ្តាប់ធ្នាប់តាមបណ្តោយផ្លូវជាតិលេខ១ ដែលតែងបង្កកកស្ទះ
នៅព្រឹកថ្ងៃទី២១ ខែតុលានេះ អាជ្ញាធរខណ្ឌច្បារអំពៅ បានដាក់កម្លាំងចុះរៀបចំសណ្តាប់តាមបណ្តោយផ្លូវជាតិលេខ១ ក្នុងភូមិសាស្ត្រសង្កាត់ច្បារអំពៅទី២ ចាប់ពីគល់ស្ពានព្រះមុនីវង្សចាស់ ដល់មុខវត្តពោធិព្រះបាត្រហៅវត្តច្បារអំពៅ។
យោងតាមប្រភពពីមន្ត្រីសាលាខណ្ឌច្បារអំពៅ បានឲ្យដឹងថា ការងាររៀបចំសណ្តាប់ខាងលើនេះ គឺដឹកនាំដោយលោក គុយ គឹមហ៊ាង ប្រធានការិយាល័យសាធារណការសាលាខណ្ឌច្បារអំពៅ នឹងដោយមានការបញ្ជារផ្ទាល់ដោយលោក ចេង មុនីរ៉ា អភិបាលនៃគណៈអភិបាលខណ្ឌច្បារអំពៅ។ មូលហេតុ ដែលអាជ្ញាធរចុះរៀបចំសណ្តាប់ធ្នាប់ តាមបណ្តោយផ្លូវជាតិលេខ១ចាប់ពីមុខវត្តច្បារអំពៅដល់គល់ស្ពានព្រះមុនីវង្សចាស់នេះ ព្រោះតែបងប្អូនអ្នកលក់ដូរមកដាក់លក់លើចិញ្ចើមផ្លូវពិសេសអ្នកលក់បន្លែតាមរ៉ឺម៉កកង់បី។


លោក គុយ គឹមហ៊ាង បានបន្តថា សកម្មភាពចុះរៀបចំសណ្តាប់នេះ គឺធ្វើឡើងជារៀងរាល់សប្តាហ៍ ប៉ុន្តែបងប្អូនមួយចំនួនធំលោកនាំគ្នាគោរពតាមការណែនាំ តែក្នុងនោះមនុស្សមួយចំនួនតូចបន្តចចេសរឹងរូស ដែលអ្នកទាំងនោះនឹងប្រឈមការរឹបអូសយករ៉ឺម៉កកង់បីយកមករក្សាទុកនៅសាលាខណ្ឌច្បារអំពៅ។ ដោយឡែកអ្នកធ្វើដំណើតាមបណ្តោយផ្លូវជាតិលេខ១ បានគាំទ្រនូវការរៀបចំសណ្តាប់ធ្នាប់នេះ ដែលធ្វើឲ្យផ្លូវស្បើយលែងស្ទះចរាចរណ៍តាមដងផ្លូវដែលនាំឲ្យអ្នកដំណើមានការយឺតយ៉ាវផងនោះ៕



អត្ថបទ៖ នរា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


