ព័ត៌មានជាតិ
រដ្ឋមន្ត្រីសុខាភិបាលហាមពលរដ្ឋយកអាកុលមកលាយជាមួយទឹក ឬភេសជ្ជៈនានាមកពិសា
រដ្ឋមន្ត្រីក្រសួងសុខាភិបាលបានហាមប្រជាពលរដ្ឋយកអាកុលមកលាយជាមួយទឹក ឬភេសជ្ជៈនានាមកពិសាដែលនាំឱ្យប៉ះពាល់ដល់សុខភាព ឬឈានដក់ស្លាប់បាត់បង់ជីវិត។
ការហាមនេះបានធ្វើឡើង ក្រោយមានពលករកំពុងធ្វើចត្តាឡីស័កស្លាប់ចំនួន៧នាក់និងឈឺចំនួន១៤នាក់ដោយសារយកអាកុលលាយជាមួយភេសជ្ជៈផ្សេងៗ។

នៅក្នុងសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលចុះនៅយប់ថ្ងៃទី១២វិច្ឆិកានេះ លោក សាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាលបានមានប្រសាសន៍ថា ពាក់ព័ន្ធនឹងករណីឈឺនិងស្លាប់ខាងលើ និងដោយសង្កេតឃើញថា ជារៀងរាល់ឆ្នាំជាពិសេសចាប់ពីខែវិច្ឆិកា ដល់ខែមករា, តែងតែមានករណីពុលស្រាបានកើតឡើងជាបន្តបន្ទាប់នៅតាមសហគមន៍នៃបណ្តាខេត្តមួយចំនួន។
លោករដ្ឋមន្ត្រីក្រសួងសុខាភិបាល សូមក្រើនរំលឹកហើយរំលឹកទៀត និងសូមអំពាវនាវដោយទទូចដល់បងប្អូនប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធ កុំយកអាល់កុលមកលាយជាមួយទឹក ឬភេសជ្ជៈនានាមកពិសា ពីព្រោះអាល់កុលត្រូវបានធ្វើឡើងសម្រាប់ជា សារធាតុសម្លាប់មេរោគ ដើម្បីបង្ការកុំឲ្យកើតជំងឺឆ្លងនានា ដូចជាអាល់កុលសម្រាប់លាងដៃ ជាដើម។ ចូលរួមកុំពិសាស្រា ដែលបិទឬលាយគ្មានបច្ចេកទេសត្រឹមត្រូវ និងគ្មានការត្រួតពិនិត្យ។
លោករដ្ឋមន្ត្រីបានបន្តថា ចំពោះអ្នកប្រកបអាជីវកម្មហាមដាច់ខាត កុំយកអាកុលមកលាយធ្វើស្រាស ដែលធ្វើឲ្យស្លាប់បាត់បង់ជីវិត។ ចំណែក បងប្អូនអាជ្ញាធរ ខេត្ត ស្រុក ក្រុង ខណ្ឌរដ្ឋបាលឃុំ/សង្កាត់ ត្រូវចាត់តាំងកម្លាំងគ្រប់គ្រង ឃ្លាំមើល និងទប់ស្កាត់ការលក់ស្រាបិទ ឬលាយគ្មានបច្ចេកទេសត្រឹមត្រូវ និងណែនាំប្រជាពលរដ្ឋ ជៀសវាងយកសារធាតុ មេតាណុលលាយធ្វើស្រាសដែលបង្កឱ្យពុលនឹងស្លាប់បាត់បង់ជីវិត។
លោក រដ្ឋមន្ត្រីបានបន្ថែមថា ប្រសិនបើបងប្អូនប្រជាពលរដ្ឋមានបញ្ហាសុខភាព ឬមានរោគសញ្ញានៃការពុលស្រាដូចជាឈឺក្បាល ក្អួត ឈឺពោះវិលមុខស្រវាំងភ្នែក សន្លប់ ប្រកាច់ ពិបាកដកដង្ហើម ឬសង្ស័យថា មានពុលស្រា ឬ ការឆ្លងជំងឺដទៃទៀត សូមប្រញាប់ទៅស្វែងរកការពិនិត្យពិគ្រោះនៅមន្ទីរពេទ្យរដ្ឋដែលនៅជិតផ្ទះរបស់លោកអ្នក ឬទំនាក់ទំនងតាមលេខផ្តល់ជូនខាងក្រោមនេះ។
ក្រសួងសុខាភិបាលបានបញ្ជាក់ថា កាលពីសៀលថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២១ ក្រុមឆ្លើយតបបន្ទាន់របស់ការិយាល័យស្រុកប្រតិបត្តិប៉ោយប៉ែត និងមន្ទីរសុខាភិបាលខេត្តបន្ទាយមានជ័យ បាន សហការជាមួយអាជ្ញាធរ និងសមត្ថកិច្ចមូលដ្ឋាន បានចុះអង្កេតស្រាវជ្រាវលើករណីឈឺសរុបចំនួន២១នាក់(ស្រី២នាក់) ក្នុងនោះ៧នាក់(ស្រី១)បានស្លាប់ លើពលករដែលបាននឹងកំពុងធ្វើចតាឡីស័កនៅមណ្ឌលចត្តាឡីស័កកូបធំ ។

ក្រសួងបានបន្តថា គិតត្រឹមថ្ងៃទី ១២ ខែវិច្ឆិកា ឆ្នាំ២០២១ ដែលហេតុការណ៍នេះបានកើតឡើង នៅមណ្ឌលចត្តាឡីស័កកូបធំ ស្ថិតនៅក្នុងភូមិកូបធំ សង្កាត់ និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បណ្តាលមកពីការយកអាល់កុលទៅលាយជាមួយភេសជ្ជៈផ្សេងៗ មកពិសា ហើយជនរងគ្រោះត្រូវបានបញ្ជូនមកសម្រាកព្យាបាល នៅមន្ទីរពេទ្យបង្អែកប៉ោយប៉ែត មន្ទីរពេទ្យខេត្តមង្គលបូរី និងមន្ទីរពេទ្យខេត្ត សៀមរាប។
ក្រសួងបានបន្តទៀតថា តាមរយៈការចុះទៅពិនិត្យនិងស្រាវជ្រាវផ្ទាល់ដល់ទីកន្លែងកើតហេតុ និងការសាកសួរបានរកឃើញថា នៅថ្ងៃទី ០៩ និងថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២១ជនរងគ្រោះ មួយចំនួនបានយកអាល់កុល មកលាយជាមួយទឹក ខ្លះយកមកលាយជាមួយទឹក ក្រូចកូកាកូឡា និងមួយចំនួនទៀតលាយជាមួយទឹកអូអ៊ីឈិកនាំគ្នាពិសា រហូតដល់រសៀលថ្ងៃទី១១ ខែវិច្ឆិកា ប្រហែលម៉ោង២កន្លះ មានជនគ្រោះមួយចំនួន ចាប់ផ្តើមមានរោគសញ្ញា ដូចជា ឈឺក្បាលវិលមុខ ក្អួតនិងថប់ដង្ហើម។ បច្ចុប្បន្ននេះមានអ្នកជំងឺបាន នឹងកំពុងបន្តសម្រាកនៅមន្ទីរពេទ្យនីមួយៗ ខាងលើ សរុបចំនួន១២នាក់ (ស្រី១៣នាក់)។
ក្រុមការងារឆ្លើយបន្ទាន់ និងអាជ្ញាពាក់ព័ន្ធ បានប្រមូលយកសំណាកនិងវត្ថុតាង ដែលនៅសេសសល់ផ្ញើមកវិភាគនៅ រាជធានីភ្នំពេញ ដើម្បីរកមូលហេតុច្បាស់លាស់ដែលក្រសួងកំពុងចាំលទ្ធផលវិភាគពីមជ្ឈមណ្ឌលជាតិមន្ទីរពិសោធន៍សុខាភិបាល។
ជាមួយគ្នានោះដែរ ក្រុមការងារឆ្លើយតបបន្ទាន់នឹងក្រុមការងារគ្រូពេទ្យបាលចុះជួយសង្គ្រោះ ផ្ដល់ការពិនិត្យសុខភាពនិង ព្យាបាល និងបានចុះអប់រំ ណែនាំ ដល់ពលករ ដែលស្នាក់នៅក្នុងមណ្ឌលចត្តាឡីស័កកូបធំនេះផងដែរ៕
ដោយ ៖ សំអឿន

-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


