ព័ត៌មានជាតិ
ឧត្ដមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ត្រូវបានប្រកាសចូលកាន់តំណែង ជាស្នងការនគរបាលខេត្តតាកែវ
លោកឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា អតីតស្នងការរងនគរបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី ២៤ ខែវិច្ឆិកា ឆ្នាំ ២០២១ ត្រូវបានប្រកាសចូលកាន់តំណែង ជាស្នងការនគរបាលខេត្តតាកែវថ្មី ជំនួសលោកឧត្តមសេនីយ៍ទោ សុខ សំណាង ដែលត្រូវបានផ្ទេរភារកិច្ច និងតែងតាំងតួនាទីថ្មីឲ្យទៅបម្រើការងារ ជាអគ្គនាយករង នៃអគ្គនាយដ្ឋានអត្តសញ្ញាណកម្មវិញ។
ពិធីប្រកាសចូលកាន់តំណែង លោកស្នងការថ្មីនេះ ធ្វើឡើងនៅសាលប្រជុំសាលាខេត្តតាកែវ ស្ថិតក្រោមអធិបតីភាពលោកនាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងលោក អ៊ូច ភា អភិបាលខេត្តតាកែវ។
សូមជម្រាបថា តាមអនុក្រឹត្យ របស់រាជរដ្ឋាភិបាល ដែលបានចុះហត្ថលេខាដោយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា កាលពីថ្ងៃទី ១១ ខែវិច្ឆិកា ឆ្នាំ ២០២១ បានសម្រេចផ្ទេរ និងតែងតាំងមុខតំណែងលោកឧត្ដមសេនីយ៍ទោ សុខ សំណាង ឲ្យទៅបម្រើការងារ ជាអគ្គនាយករង នៃអគ្គនាយដ្ឋានអត្តសញ្ញាណកម្ម ក្រោយពីលោកបានឡើងកាន់តួនាទី ជាស្នងការនគរបាលខេត្តតាកែវ នៅអំឡុងខែកក្កដា ឆ្នាំ ២០១៧៕
អត្ថបទ៖ វីរៈ




-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


