Connect with us

ព័ត៌មានជាតិ

កុមារាម្នាក់មានជំងឺតេតាណូសធ្ងន់ធ្ងរត្រូវក្រុមគ្រូពេទ្យគន្ធបុប្ផាជួយសង្គ្រោះដោយជោគជ័យ​

បានផុស

នៅ

កុមារា អាយុ​៨​ឆ្នាំ មកពី​ខេត្តស្វាយរៀង​ កើត​ជំងឺ​តេតាណូស​ធ្ងន់ធ្ងរ​បំផុត ក្រោយពី​បាន​មុត​ជើង​ដោយ​កំណាត់​ឈើស្រួច និង​ពុំបាន​ចាក់​ថ្នាំ​ការពារ​តេតាណូស​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កុមារារូបនេះត្រូវបាន​មើលថែទាំ​ព្យាបាល​សង្គ្រោះ​ជីវិត ដោយ​ក្រុមគ្រូពេទ្យ​ឯកទេស PICU នៅ​មន្ទីរពេទ្យ​គន្ធបុប្ផា​ភ្នំពេញ អស់​រយៈពេល៦៣​ថ្ងៃ​ ដោយ​ម៉ាស៊ីន​ជំនួយ​ដង្ហើម៤០​ថ្ងៃ និង​ស្ថិតក្នុង​ថ្នាំ​សណ្តំ​៥០​ថ្ងៃ​។ ថ្ងៃនេះ​បាន​រស់​ឡើងវិញ​ហើយ​។ សូម​អរគុណ និង​កោតសរសើរ​ដល់ក្រុមគ្រូពេទ្យ​ឯកទេស​PICU នៃ​មន្ទីរ​ពេទ្យ​គន្ធបុប្ផា​ភ្នំពេញ និង​អរគុណ​អ្នក​ម្តាយដែល​បាន​តស៊ូនៅ​មើល​ថែកូនដល់​ថ្ងៃនេះ​។

នេះ​ជា​លទ្ធផល​ដ៏​មោទនភាព​មួយ​នៃ​ការពិនិត្យព្យាបាល​ដោយ​មិន​បង់ថ្លៃ និង​មិនមាន​ការរើសអើងដែល​អាច​ប្រព្រឹត្តទៅ និង​អាច​បន្តទៀត​បានដោយសារ​ការបរិច្ចាគ​របស់​សប្បុរសជន​ទាំងអស់​៕

អត្ថបទ៖ ​រស្មី​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម