ព័ត៌មានជាតិ
រដ្ឋបាលស្រុកថ្មគោល ពិនិត្យករណីទន្ទ្រានដីព្រៃលិចទឹក រកឃើញពលរដ្ឋអាស្រ័យខុសច្បាប់ ៥១,៥ ហិកតា
ដីព្រៃលិចទឹក ៥១,៥ ហិកតា ក្នុងតំបន់ ៣ នៅក្នុងខេត្តបាត់ដំបង ត្រូវប្រជាពលរដ្ឋចំនួន ១២ គ្រួសារបានទន្ទ្រានយកមកធ្វើកម្មសិទ្ធិខុសច្បាប់។

រដ្ឋបាលស្រុកថ្មគោលអំពាវនាវដល់ប្រជាពលរដ្ឋឲ្យបញ្ឈប់ការបន្តសកម្មភាពទន្ទ្រានលើដីព្រៃលិចទឹកខណះដែលពលរដ្ឋខ្លះមិនទាន់បានដឹងអំពីព័ត៌មានតាមបណ្តាញសង្គម។ ការអំពាវនាវរបស់រដ្ឋបាលស្រុកនេះ បានធ្វើឡើងស្របពេលដែលលោក ជា .សម្បត្តិ អភិបាលនៃគណៈអភិបាលស្រុក និងជាប្រធានគណៈបញ្ជាការឯកភាពស្រុក បានដឹកនាំក្រុមការងារចុះពិនិត្យនិងកំណត់មុខសញ្ញាអ្នកទន្ទ្រានដីព្រៃលិចទឹកនៅថ្ងៃទី ០៣ ខែធ្នូម្សិលមិញ។

រដ្ឋបាលស្រុកបានឲ្យដឹងថា ការចុះពិនិត្យលើករណីខាងលើ បានធ្វើឡើងទៅលើគោលដៅចំនួន០៣រួមមាន ស្ថិតក្នុងភូមិសាស្ត្រឃុំតាម៉ឺន ដឹកនាំដោយលោកជា សម្បត្តិអភិបាលនៃគណៈអភិបាលស្រុក។ គោលដៅទី២ដឹ កនាំដោយលោក ហ៊ីង ប៊ុនថាន់ អភិបាលរងស្រុកដឹកនាំក្រុមការងារចុះពិនិត្យ និងកំណត់មុខសញ្ញាអ្នកទន្ទ្រានដីព្រៃលិចទឹក ស្ថិតក្នុងភូមិសាស្ត្រឃុំជ្រោយស្តៅ។ គោលដៅទី៣ដឹកនាំដោយលោក ស៊ូ ណារ៉ាត អភិបាលរងស្រុកដឹកនាំក្រុមការងារចុះពិនិត្យ និងកំណត់មុខសញ្ញាអ្នកទន្ទ្រានដីព្រៃលិចទឹក និងចុះកំណត់បង្គោលព្រំដីស្ថិតក្នុងភូមិសាស្ត្រឃុំតាពូង។


ចំណែកលោក ភួង ស៊ីល្យា អភិបាលរងស្រុកដឹកនាំក្រុមការងារចុះពិនិត្យ និងកំណត់មុខសញ្ញាអ្នកទន្ទ្រានដីព្រៃលិចទឹក និងបានធ្វើការហាមឃាត់ប្រជាពលរដ្ឋចំនួន ១២ គ្រួសារ ដែលបានអាស្រ័យផលលើដីតំបន់ ៣ សរុបចំនួន ៥១.៥ ហិកតាស្ថិតក្នុងភូមិសាស្ត្រឃុំបឹងព្រីង។ ដោយឡែក ៣ ឃុំខាងលើនៅមិនទាន់សរុបលើផ្ទៃដី ដែលពលរដ្ឋបានទន្ទ្រាន និងអាស្រ័យផលនៅឡើយរហូតមកដល់ថ្ងៃទី ០៤ ខែធ្នូនេះ៕
អត្ថបទ៖ សៅ សារិទ្ធ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


