ព័ត៌មានជាតិ
រដ្ឋមន្ត្រីសង្គមកិច្ច អំពាវនាវកុំមានការរើសអើងដល់កុមារអូទីស្សឹម និងខ្សោយសតិបញ្ញា
រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានអំពាវនាវដល់ប្រជាពលរដ្ឋកុំមានការរើសអើងដល់កុមារដែលមានជំងឺអូទីស្សឹម កុមារខ្សោយសតិបញ្ញា និងដោនសាំងដ្រូម ព្រោះថាពួកគេក៏មានសិទ្ធិពេញលេញរស់នៅដូចមនុស្សទូទៅដែរ។

ថ្លែងក្នុងឱកាសនាំយកអំណោយរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន ទៅចែកជូនដល់កុមារអូទីស្សឹម នៅក្នុងវិទ្យាល័យអប់រំពិសេសក្រុងតាខ្មៅ នាព្រឹកថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២១ នេះ លោក វង សូត រដ្ឋមន្ត្រី ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាប្រធានក្រុមប្រឹក្សាសកម្មភាពជនពិការ បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលបានគាំទ្រចំពោះកុមារមានពិការភាព និងកុមារអូទីស្សឹម ខ្សោយសតិបញ្ញា និង ដោនសាំងដ្រូម ដែលមានការលំបាកខ្លាំងណាស់ក្នុងការមើលថែទាំ និងអប់រំបង្ហាត់បង្រៀនដល់ពួកគេឱ្យទទួលបានចំណេះដឹង និងអាចរស់នៅក្នុងសង្គមបានពេញលេញ។

លោករដ្ឋមន្ត្រីបានធ្វើការកោតសរសើរដល់មាតាបិតាអាណាព្យាបាល លោកគ្រូ អ្នកគ្រូ ដែលជាអ្នកមើលថែ និង បង្រៀនដល់កុមារអូទីស្សឹម ខ្សោយសតិបញ្ញា និង ដោនសាំងដ្រូម បានល្អប្រសើរ ព្រោះថាការមើលថែទាំដល់កុមារទាំងនេះទាមទារនូវជំនាញពិសេសច្បាស់លាស់ និង ការអត់ធ្មត់ខ្ពស់ជាទីបំផុត។
លោករដ្ឋមន្ត្រី បានអះអាងថា៖ « ក្នុងនាមរាជរដ្ឋភិបាល ក៏ដូចជាក្រសួងសង្គមកិច្ច សូមថ្លែងអំណរគុណ និង កោតសរសើរដោយស្មោះ ចំពោះ មាតាបិតាអាណាព្យាបាល លោកគ្រូ អ្នកគ្រូ បុគ្គលិក អ្នកមើលថែ និង អ្នកបង្រៀនដល់ ដល់កុមារដែលមានពិការភាព និងកុមារអូទីស្សឹម កុមារខ្សោយសតិបញ្ញា និង កុមារដោនសាំងដ្រូមបានល្អប្រសើរព្រោះការមើលថែទាំចំពោះកុមារទាំងនោះពិតជាទាមទារឱ្យមាននូវជំនាញ និង ការអត់ធ្មត់ណាស់ »។

លោក ចាន់ សារិន នាយកអង្គការជំនួយនៃក្តីសង្ឃឹមសម្រាប់សហគមន៍ និងជានាយកសាលាវិទ្យាល័យអប់រំពិសេសក្រុងតាខ្មៅ បានឱ្យដឹងថា បច្ចុប្បន្ននេះ វិទ្យាល័យអប់រំពិសេសក្រុងតាខ្មៅ មានសិស្សជាកុមារអូទីស្សឹម ខ្សោយសតិបញ្ញា និង ដោនសាំងដ្រូម ចំនួន ២០៥ នាក់ បាន និង កំពុងសិក្សា និង ៩០ នាក់ផ្សេងទៀត កំពុងរង់ចាំសាលាដែលបច្ចុប្បន្នកំពុងដោះស្រាយការសាងសង់។ ប្រឈមនឹងបញ្ហានេះ លោករដ្ឋមន្ត្រី វង សូត បានឧបត្ថម្ភថវិកា ១ ម៉ឺន ដុល្លារអាមេរិកសម្រាប់ចូលរួមសាងសង់សាលាវិទ្យាល័យអប់រំពិសេសក្រុងតាខ្មៅផងដែរ ៕
អត្ថបទ៖ សំអឿន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម៥ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា២ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


