ព័ត៌មានជាតិ
លោក ម៉ៅ ធនិន ជួបសំណេះសំណាល និងដោះស្រាយបញ្ហាប្រឈម របស់ប្រជានេសាទ ជាង ១៦០០នាក់
សមុទ្រ គឺជាឆ្នាំងបាយ ជាជង្រុកស្រូវ និងជាជីវិតរបស់ប្រជានេសាទ។ ប៉ុន្តែបច្ចុប្បន្នធនធានធម្មជាតិសមុទ្រ ត្រូវបានបាត់បង់បន្តិចម្តងៗ ដោយសារបញ្ហាផ្សេងៗ ធ្វើឲ្យប្រជានេសាទជួបការលំបាក។ ដូច្នេះដើម្បីជួយសម្រួលដល់ជីវភាពប្រជានេសាទ និងកាត់បន្ថយការបាត់បង់ធនធានសមុទ្រលោក ម៉ៅ ធនិន អភិបាលខេត្តកំពត បានប្រាប់អាជ្ញាធរជំនាញពាក់ព័ន្ធ និងប្រជានេសាទត្រូវរួមគ្នាអភិរក្ស និងទប់ស្កាត់រាល់បទល្មើសនេសាទ ជាពិសេសមន្ត្រីត្រូវលុបបាត់រាល់ភាពអសកម្មផ្សេងៗ បង្កការថ្នាំងថ្នាក់ដល់ប្រជានេសាទ។
ប្រសាសន៍របស់លោក ម៉ៅ ធនិន ខាងលើនេះ គឺនៅក្នុងពិធីចុះជួបសំណេះសំណាល សួរសុខទុក្ខ និងស្វែងយល់ ពីបញ្ហាប្រឈមបញ្ហាសំណូមពរ តម្រូវការ និងការដោះស្រាយ ជូនប្រជានេសាទប្រមាណជាង ១៦០០នាក់ ដែលមកពីសហ គមន៍នេសាទចំនួន ៣ នៅក្រុងបូកគោ នាថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២១ ដែលពិធីនេះ ធ្វើឡើងនៅបរិវេណរោងម៉ាស៊ីនកិនស្រូវ របស់ក្រុមហ៊ុនគ្រីះស្តារាយ ក្នុងសង្កាត់ព្រែកត្នោត ក្រុងបូកគោ។
លោក ម៉ៅ ធនិន អភិបាល នៃគណៈអភិបាលខេត្ត បានលើកឡើងថា ធនធានធម្មជាតិសមុទ្រ គឺជាសក្តានុពលមួយដ៏មានតម្លៃ សម្រាប់សកម្មភាពសេដ្ឋកិច្ចសង្គម ដែលរាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន តែង តែបានយកចិត្តទុកដាក់ គិតគូរខ្ពស់ក្នុងការថែរក្សា និងអភិរក្សដើម្បីបន្តនិរន្តរភាព និងសម្រួលដល់ជីវភាពរបស់ប្រជានេសាទ នាពេលបច្ចុប្បន្ន និងទៅអនាគត។
លោកបានបន្តថា ដើម្បីធានាដល់និរន្តភាព នៃការប្រកបមុខរបរនេសាទ របស់ប្រជានេសាទ ឲ្យបន្តរក្សាបាននូវទិន្នផលនេសាទសមុទ្រល្អ និងយូរអង្វែង សូមអាជ្ញាធរ និងជំនាញពាក់ព័ន្ធ ពិសេសប្រជានេសាទទាំងអស់ ត្រូវរួមគ្នាទប់ស្កាត់ រាល់បទល្មើសនេសាទ នៅក្នុងដែនទឹកសមុទ្រខេត្តកំពត ឲ្យខាងតែបាន។ ពិសេសដែនសហគមន៍ ត្រូវតែអភិរក្សឲ្យខាងតែបាន ហើយមន្ត្រីជំនាញពាក់ព័ន្ធ ត្រូវតែលុបបំបាត់រាល់សកម្មភាព នៃភាពអសកម្មរបស់មន្ត្រី ដែលធ្វើឲ្យរំខានដល់ការនេសាទ និងការថ្នាំងថ្នាក់ផ្លូវអារម្មណ៍ របស់ប្រជានេសាទ ឲ្យអស់ជាដាច់ខាត។
ក្នុងឱកាសនោះដែរលោក ម៉ៅ ធនិន បានដោះស្រាយបញ្ចប់បញ្ហា ដែលប្រជានេសាទ បានលើកឡើង និងសំណូមពរជាច្រើន ពាក់ព័ន្ធនឹងការអភិវឌ្ឍរបស់ក្រុមហ៊ុន នៅក្នុងតំបន់ឆ្នេរ ដែលបង្ករការលំបាក និងផលប៉ះពាល់ដល់សកម្មភាព នៃការនេសាទរបស់ប្រជាសហគមន៍ ពិសេសការធ្វើគ្លងទឹកសម្រាប់ទូកនេសាទចូលចតច្រាំង។
លោកអភិបាលខេត្ត បានបញ្ជាក់ថា ក្នុងនាមរដ្ឋបាលខេត្ត និងក្នុងនាមសមាជិកគ្រួសារប្រជាពលរដ្ឋ ក្នុងខេត្តកំពតមួយរូប លោកនឹងខិតខំជំរុញ ដល់ក្រុមការងារជំនាញពាក់ព័ន្ធ និងអាជ្ញាធរ ដើម្បីចុះសិក្សាស្វែងយល់ដោះស្រាយ តាមភាពជាក់ស្ដែង ដើម្បីធ្វើយ៉ាងណាបង្កលក្ខណៈងាយស្រួល ដល់ ប្រជានេសាទ ក្នុងការប្រកបរបរសម្រាប់រស់នៅប្រចាំថ្ងៃ។
ជាមួយនឹងឱកាសនោះដែរ លោកអភិបាលខេត្តក៏បានជូន អង្ករ ត្រីខ ទឹកត្រី ទឹកស៊ីអ៊ីវ និងសារ៉ុងដល់ប្រជានេសាទចំនួនជាង ១៦០០នាក់ផងដែរ៕
អត្ថបទ៖ សេង ណារិទ្ធ






-
ព័ត៌មានជាតិ១ សប្តាហ៍ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
សន្តិសុខសង្គម៤ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ១៩ ម៉ោង agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


