ព័ត៌មានជាតិ
ឧកញ៉ា ១១ នាក់ កំពុងនាំមុខគេ បរិច្ចាគថវិកា ខ្ទង់លានដុល្លារទិញវ៉ាក់សាំងកូវីដ
តាមការអំពាវនាវរបស់សម្តេចតេជោ ហ៊ុន សែន ដើម្បីស្វែងការគាំទ្រពីសប្បុរសជន គិតមកទល់ពេលនេះមានឧកញ៉ា អ្នកជំនួញ ប្រជាពលរដ្ឋ និងសប្បុរសជននានា បានបរិច្ចាកថវិកាជាមួយប្រមុខរដ្ឋាភិបាល ដើម្បីទិញវ៉ាក់សាំងកូវីដ ១៩ ដល់ពលរដ្ឋ។
១ ឧកញ៉ា ឡេង ណាវ៉ាត់ត្រា បរិច្ចាគថវិកា ១ លានដុល្លារ

២ ឧកញ៉ា ឡៅ ម៉េងឃីន និងលោកជំទាវ ជិន សុភាព បរិច្ចាគ ៣លានដុល្លា

៣ អ្នកឧកញ៉ា ចេន ហ្ស៊ី (PRINCE Holding Group) បរិច្ចាគ ៣លានដុល្លារ

៤ ឧកញ៉ា សុខ គង់ ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ស៊ូគីម៉ិច អ៊ីនវេសមេនគ្រុប បរិច្ចាគ ១ លានដុល្លារ

៥ ឧកញ៉ា កុក អាន និងលោកជំទាវ បរិច្ចាគថវិកា ១ លានដុល្លារ

៦ ឧកញ៉ា លី យ៉ុងផាត់ និងលោកជំទាវ បរិច្ចាគថវិកា ៣ លានដុល្លារ

៧ អ្នកឧកញ៉ា ពុង ឃាវសែ ប្រធានក្រុមប្រឹក្សាភិបាលធនាគារកាណាឌីយ៉ា បរិច្ចាគថវិកា ៣ លានដុល្លារ

៨ អ្នកឧកញ៉ាគិត ម៉េង និងក្រុមគ្រួសារបរិច្ចាគថវិកាចំនួន ៣ លានដុល្លារ

៩ ក្រុមហ៊ុនបុរីប៉េង ហួត ដែលមានឧកញ៉ា ថៃ ជាហួត ជាអគ្គនាយក បានបរិច្ចាគថវិកា៣ លានដុល្លារ

១០ ក្រុមហ៊ុន ជីបម៉ុង គ្រុប ដែលមានអ្នកឧកញ៉ា លាង ម៉េង ជាប្រធានអគ្គនាយកបានបរិច្ចាគថវិកា៣លានដុល្លារ

១១ អ្នកឧកញ៉ា ហុង ពីវ បរិច្ចាគថវិកា ៣លានដុល្លារ

សម្តេចតេជោ ហ៊ុន សែនបានប្រកាសលេខមន្រ្តីទំនាក់ទំនង និងកុង ABA ដល់ពលរដ្ឋនិងសប្បុរសជនដែលចង់ចូលរួមថវិកាជាមួយរដ្ឋាភិបាល ដើម្បីទិញវ៉ាក់សាំងសម្រាប់ជួយពលរដ្ឋងាយរងគ្រោះ។ សម្តេចតេជោបានចាត់ចែងតាមច្រកពីរគឺ៖
១.តាមរយៈលោក សេង ទៀង រដ្ឋលេខាធិការទីស្តីការគណរដ្ឋមន្ត្រីដែលមានលេខទូរស័ព្វ 012 961971ប្រចាំការទទួលនៅទីស្តីការគណៈរដ្ឋមន្ត្រី។
២.តាមរយះធានាគារ ABA លេខគណនេយ្យ (001249176) Tep Sothy ។
គិតមកដល់ពេលនេះ ថវិកាដែលសប្បុរសជនចូលរួមជួយមានជាង១៨លានដុល្លារអាមេរិក។ រដ្ឋាភិបាល បានត្រៀមថវិកាទិញវ៉ាក់សាំងចំនួន ១លានដូស ក្នុងដំណាក់កាលដំបូង និង ២ ទៅ ៣ លានដូសទៀត នៅដំណាក់កាលបន្ទាប់ដើម្បីចាក់អ្នកដែលមានហានិភ័យខ្ពស់។ កម្ពុជាមានប្រជាជន១៦លាននាក់ ក្នុងនោះមនុស្សប្រមាណ១០លាននាក់ត្រូវការចាក់វ៉ាក់សាំង៕
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


