ព័ត៌មានជាតិ
ខេត្តកណ្ដាលមាន សំណល់រឹង ជាមធ្យមជាង ២៨ ម៉ឺនតោន ក្នុង ១ ឆ្នាំ
តាមការប៉ាន់ស្មាននៅក្នុងភូមិសាស្ត្រខេត្តកណ្តាល មានបរិមាណសំរាម សំណល់រឹងជាមធ្យមប្រមាណ ៧៨០ តោនក្នុង ១ ថ្ងៃ ឬប្រមាណ ២៨,៥ ម៉ឺនតោនក្នុង១ឆ្នាំ ក្នុងចំណោមប្រជាពលរដ្ឋប្រមាណជាង ១ លាននាក់។

ទិន្នន័យបរិមាណសំរាម សំណល់រឹងនេះត្រូវបានបង្ហាញនៅក្នុងកិច្ចប្រជុំពិនិត្យ ពិភាក្សា អំពីគម្រោងរៀបចំបរិស្ថាន និងការអភិវឌ្ឍក្នុងភូមិសាស្រ្តខេត្តកណ្តាល នៅថ្ងៃទី ២០ ខែមករា ឆ្នាំ ២០២២ នេះ។
នៅក្នុងកិច្ចប្រជុំ លោក គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានស្នើដល់មន្ទីរជំនាញពាក់ព័ន្ធ និងអាជ្ញាធរក្រុង-ស្រុកទាំង ១១ ត្រូវបន្តខិតខំបញ្ចេញស្នាដៃរបស់ខ្លួនលើការងារបរិស្ថាន ការងារគ្រប់គ្រងសំរាម និងកាកសំណល់រឹង ដោយត្រូវរៀបចំផែនការថ្មី ដើម្បីអនុវត្តឱ្យបានទទួលលទ្ធផលពិតប្រាកដ សំដៅធ្វើឱ្យខេត្តកណ្ដាលទាំងមូលទទួលបានជោគជ័យលើការងារគ្រប់គ្រងសំរាម និងកាកសំណល់រឹង។

លោកអភិបាលខេត្តបានបន្តថា ការគ្រប់គ្រងសំរាម សំណល់រឹង គឺជាកិច្ចការសំខាន់បន្ទាន់សម្រាប់យើងទាំងអស់គ្នា ចូលរួមទទួលខុសត្រូវ ដូចពាក្យស្លោករបស់រាជរដ្ឋាភិបាលបានលើកឡើងថា “កម្ពុជាស្អាត ផ្ដើមចេញពីយើងម្នាក់ៗ”។
លោកអភិបាលខេត្តបានបន្តទៀតថា៖ “ដូច្នេះយើងទាំងអស់គ្នាត្រូវយកចិត្តទុកដាក់លើកិច្ចការសំខាន់ៗមួយចំនួនដូចជា ការបើកយុទ្ធនាការប្រមូលសំរាមនៅតាមដងផ្លូវ និងក្នុងប្រភពទឹកសាធារណៈឱ្យអស់ ការកែលម្អទីលានចាក់សំរាម ការកំណត់ថ្លៃសេវាសំរាម ការអប់រំប្រជាពលរដ្ឋលើការញែក និងទុកដាក់សំរាម ការពង្រឹងការទទួលខុសត្រូវរបស់ការិយាល័យជំនាញ ការចូលរួមរបស់វិស័យឯកជនក្នុងការគ្រប់គ្រងសំរាម និងការពង្រឹងលើការអនុវត្តការពិន័យ ទាក់ទងនឹងបទល្មើសនៃការចោល និងដុតសំរាមជាដើម”។

ជាមួយគ្នានេះ អភិបាលខេត្តក៏បានលើកទឹកចិត្តដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវចូលរួមអនុវត្ត គោលការណ៍សកល ៣ R គឺ៖ កាត់បន្ថយ (Reduce) ប្រើប្រាស់ឡើងវិញ (Reuse) និងកែច្នៃ (Recycle) គឺជាគោលដៅអាទិភាពសម្រាប់កិច្ចគាំពារនូវការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម-បរិស្ថាន បរិយាប័ន្ន ក្នុងគោលដៅលើកកម្ពស់សោភ័ណភាពទីប្រជុំជនខេត្ត-ក្រុង-ស្រុក ឱ្យមានផាសុខភាព និងសុខមាលភាពប្រជាជនទូទៅ នៅក្នុងខេត្តកណ្តាលទាំងមូល៕
អត្ថបទ៖ សំអឿន
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


