ព័ត៌មានជាតិ
ខេត្តកំពង់ឆ្នាំង មានសិស្ស និងគ្រូ តិចតួចទេដែលអវត្តមាន ក្នុងឱកាសបុណ្យចូលឆ្នាំចិន
ប្រធានមន្ទីរអប់រំយុវជន និងកីឡាខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា នៅក្នុងឱកាសបុណ្យចូលឆ្នាំចិននេះសម្រាប់ខេត្តកំពង់ឆ្នាំង មានសិស្ស និងលោកគ្រូ-អ្នកគ្រូ មករៀន និងបង្រៀនជាធម្មតាទេ ពោលគឺមានតិចតូចប៉ុណ្ណោះ បានអវត្តមានដោយចៃដន្យ។
លោក ស៊ឹម ប្រិយ ប្រធានមន្ទីរអប់រំយុវជន និងកីឡាខេត្តកំពង់ឆ្នាំង បានមានប្រសាសន៍នៅរសៀលថ្ងៃទី ១ ខែកម្ភៈនេះថា ជាធម្មតាខេត្តកំពង់ឆ្នាំង មិនមានបញ្ហាសិស្ស និងគ្រូអវត្តមាន ក្នុងពិធីបុណ្យចូលឆ្នាំចិនទេ គឺពួកគាត់មកបង្រៀន និងរៀនជាធម្មតា។
លោកប្រធានមន្ទីរ បានបន្តថា «យើងមិនមានវិធានការអ្វីទេ ក្នុងពិធីបុណ្យចូលឆ្នាំចិននេះ បើសិនជាគ្រូ ឬសិស្សសុំច្បាប់ វាជាសិទ្ធិរបស់គាត់។ ប៉ុន្តែជាទូទៅភាគច្រើន នៅខេត្តមិនមានការសុំច្បាប់ឈប់សម្រាកទេ។ អីចឹងដូចជាមិនមានបញ្ហាអ្វីទេ តែមានតិចតួចប៉ុណ្ណោះ ជួនកាលវាចៃដន្យដែលត្រូវឈប់ចំថ្ងៃហ្នឹង»។
យោងតាមរបាយការណ៍ របស់មន្ទីរអប់រំ យុវជននិងកីឡាខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា នៅក្នុងខេត្តកំពង់ឆ្នាំង មានគ្រឹះ ស្ថានមធ្យមសិក្សាចំនួន ៧៩កន្លែង។ ក្នុងនោះ មានវិទ្យាល័យចំនួន ១៦កន្លែងនិងអនុវិទ្យាល័យចំនួន ៦៣កន្លែង៕
អត្ថបទ៖ សំអឿន


-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


