ព័ត៌មានជាតិ
ប្រធានាធិបតីអាមេរិក ផ្ញើលិខិតអញ្ជើញសម្តេចតេជោ ចូលរួមជំនួបប្រជុំអាស៊ាន-សហរដ្ឋអាមេរិក នៅទីក្រុងវ៉ាស៊ីនតោន
ប្រធានាធិបតីអាមេរិក លោក ចូ បៃឌិន បានផ្ញើលិខិតអញ្ជើញសម្តេចតេជោ ហ៊ុន សែន ដើម្បីចូលរួមជំនួបប្រជុំអាស៊ាន-សហរដ្ឋអាមេរិក នៅទីក្រុងវ៉ាស៊ីនតោននៅពេលខាងមុខនេះ។
ក្នុងនាមកម្ពុជាជាប្រធានអាស៊ានសម្រាប់ឆ្នាំ២០២២ សហរដ្ឋអាមេរិកសង្ឃឹមថាទំនាក់ទំនងអាស៊ាន-សហរដ្ឋអាមេរិក នឹងកាន់តែរីកចម្រើន និងបន្តឆ្ពោះទៅសម្រេចគោលដៅរួមនៅក្នុងតំបន់។
ក្នុងលិខិតបន្តថា សហរដ្ឋអាមេរិកគាំទ្រមជ្ឈភាពអាស៊ាន ហើយគាំទ្រឥតងាកចំពោះនិម្មាបនកម្មតំបន់ដែលមានអាស៊ានជាស្នូល និងដែលជាបេះដូងនៃតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក។ សម្តេចតេជោនាយករដ្ឋមន្ត្រី បានជ្រាបរួចហើយតាមរយៈឥណ្ឌូនេស៊ី ដែលជាប្រទេសសម្របសម្រួលទំនាក់ទំនងអាស៊ាន-សហរដ្ឋអាមេរិក ក្នុងការពាំនាំការតាំងចិត្តរបស់លោកក្នុងការអញ្ជើញថ្នាក់ដឹកនាំអាស៊ានចូលរួមកិច្ចប្រជុំកំពូលពិសេសនៅរដ្ឋធានីវ៉ាស៊ីនតោន នៅប៉ុន្មានខែខាងមុខនេះទៀត។ តាមរយៈលិខិតនេះគឺចង់ទាក់ទងទៅសម្តេចតេជោនាយករដ្ឋមន្ត្រីដោយផ្ទាល់ផងដែរ ដើម្បីគូសបញ្ជាក់ថា លោករង់ចាំស្វាគមន៍សម្តេចអញ្ជើញមកកាន់រដ្ឋធានីវ៉ាស៊ីនតោន នៅឱកាសដ៏ឆាប់ខាងមុខ។
ជាការឆ្លើយតបប្រមុខរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន ក៏បានថ្លែងអំណរគុណដល់ប្រធានាធិបតី ដែលបានផ្ញើលិខិតបញ្ជាក់អំពីគោលបំណងអញ្ជើញសម្តេច និងថ្នាក់ដឹកនាំអាស៊ាន ចូលរួមកិច្ចប្រជុំកំពូលពិសេសអាស៊ាន-សហរដ្ឋអាមេរិក ដែលគ្រោងរៀបចំនៅក្នុងរយៈពេលប៉ុន្មានខែខាងមុខនេះ និងបំណងប្រាថ្នា ក្នុងការពង្រឹងទំនាក់ទំនង អាស៊ាន-សហរដ្ឋអាមេរិកបន្ថែមទៀត ក្នុងពេលកម្ពុជាធ្វើជាប្រធានអាស៊ាន។
ក្នុងនាមកម្ពុជាជាប្រធានអាស៊ាន ឆ្នាំ២០២២ សម្តេចក៏បញ្ជាក់សារជាថ្មីអំពីការប្តេជ្ញានិងការគាំទ្រ យ៉ាងពេញទំហឹងចំពោះសហរដ្ឋអាមេរិក ក្នុងការរៀបចំកិច្ចប្រជុំកំពូលពិសេសអាស៊ាន-សហរដ្ឋអាមេរិកនៅរដ្ឋធានីវ៉ាស៊ីនតោន។
ប្រមុខរដ្ឋាភិបាលកម្ពុជាមានជំនឿថា កិច្ចប្រជុំកំពូលនេះ នឹងផ្តល់នូវកាលានុវត្តភាពល្អមួយសម្រាប់ផ្លាស់ប្តូយោបល់គ្នា ថាតើត្រូវធ្វើយ៉ាងណា ដើម្បីអោយកិច្ចសហប្រតិបត្តិការអាស៊ាន-សហរដ្ឋអាមេរិក រីកចំរើនទៅមុខបន្ថែមទៀត។
សម្តេចតេជោក៏បញ្ជាក់ពីការទន្ទឹងរង់ចាំធ្វើការយ៉ាងជិតស្និទ្ធនិងជួបដោយផ្ទាល់ជាមួយឯកឧត្តមប្រធានាធិបតីនៅរដ្ឋធានី វ៉ាស៊ីនតោន៕

-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


