ព័ត៌មានជាតិ
ការនេសាទខុសច្បាប់កំពុងធ្វើឱ្យធនធានជលផលនៅសហគមន៍ព្រែកខ្សាច់ថយចុះ
ទិន្នផលសមុទ្រនៅសហគមន៍នេសាទព្រែកខ្សាច់ កំពុងថយចុះគួរឱ្យកត់សម្គាល់ ព្រោះតែមានក្រុមអ្នកនេសាទមួយចំនួនលួចប្រើប្រាស់ឧបករណ៍ខុសច្បាប់ទាំងបំពានឃើញតែប្រយោជន៍ផ្ទាល់ខ្លួនមិនគិតពីការអភិរក្សទៅថ្ងៃមុខ។
លោក សំ សារ៉ន ប្រធានសហគមន៍នេសាទឃុំព្រែកខ្សាច់ ឱ្យដឹងកាលពីថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២២ថា សកម្មភាពនេសាទប្រើប្រាស់ឧបករណ៍រួមមាន អួនរុញ លបក្រឡាញឹក ឬឆក់ជាដើម តែងកើតមានស្ទើរតែរៀងរាល់ថ្ងៃ ពិសេសពេលយប់តែម្តង។ ការប្រើប្រាស់ឧបករណ៍ហាមឃាត់ដោយច្បាប់នេះ ធ្វើឱ្យធនធានជលផល ឬជីវៈចម្រុះតាមផ្ទៃទឹកសមុទ្រ ព្រែក រងការបាត់បង់ជាបន្តបន្ទាប់ រហូតឈានដល់ផុតពូជទៅអនាគតផងដែរ។

លោក សំ សារ៉ន បន្ថែមថា ព្រោះតែមើលឃើញពីផលប៉ះពាល់នេះហើយ ទើបលោក និងប្រជានេសាទក្នុងសហគមន៍ដែលមានគ្នាចំនួន២៤នាក់ បានស្ម័គ្របង្កើតជាសហគមន៍ការពារក្តាមថ្ម មឹក បង្គារ ត្រី ព្រមទាំងធនធានជលផលសំខាន់ៗផ្សេងទៀត ដើម្បីអភិរក្សការពារជាប្រចាំថ្ងៃលើផ្ទៃដីមានព្រៃកោងកាងសរុបជាង៩.០០០ហិចតា។

បើតាមលោក សារ៉ន ពពួកសត្វទាំងនេះងាយនឹងផុតពូជខ្លាំងណាស់ ប្រសិនគ្មានការទប់ស្កាត់បានទាន់ពេលវេលានោះទេ។ កន្លងទៅ ទោះបីជាមន្ត្រីជលផល អាជ្ញាធរឃុំស្រុក មន្ទីរជំនាញ ចុះផ្សព្វផ្សាយអប់រំណែនាំ ឬឃាត់ខ្លួនផាកពិន័យយ៉ាងណាក៏ដោយ ក៏ប្រជានេសាទខាងក្រៅសហគមន៍លួចឆ្លុះនេសាទខុសច្បាប់ដដែល។ ដំណើរការសំន្សំ និងចិញ្ចឹមក្តាមថ្ម តាមព្រៃកោងកាងធម្មជាតិក្នុងសហគមន៍ប្រមាណជាង៦០គីឡូក្រាមហើយ និងកំពុងទិញក្តាមថ្ម ក្តាមសេះមកព្រលែងថែម។ នៅពេលព្រលែងរួចរាល់ គឺមិនអនុញ្ញាតឱ្យប្រជានេសាទណាក្រៅពីសមាជិកសហគមន៍ចេញចូលនេសាទឡើយ លុះត្រាតែក្តាមទាំងនោះ ធំធាត់ល្មមដល់ពេលប្រមូលផលទើបអនុញ្ញាត។

តំណាងប្រជាសហគមន៍នេសាទឃុំព្រែកខ្សាច់ អះអាងថា អ្វីដែលជាបញ្ហាប្រឈមកំពុងកើតមាន គឺថវិកាអភិវឌ្ឍន៍ទ្រទ្រង់លើគម្រោងបន្ថែម សំលៀកបំពាក់ប្រជានេសាទ អូរប័រល្បាត ប្រេងសាំង អំពូលសូឡាបំភ្លឺទីស្នាក់ការយាមល្បាតជាដើម។
ដោយឡែកលោក រៀម រុំ មេឃុំព្រែកខ្សាច់ ស្រុកគិរីសាគរ ថែ្លងថា លោកតែងជ្រំជ្រែងឱ្យមានការបង្កើតសហគមន៍នេសាទនេះឡើយ ដើម្បីបំផុសគំនិតបងប្អូនប្រជានេសាទក្នុងមូលដ្ឋានរួមគ្នាថែរក្សាការពារអភិរក្សធនធានជលផលដែលកំពុងមាន ចៀសវាងការបាត់បង់ព្រោះតែការនេសាទខុសច្បាប់ទាំងក្នុង និងខាងក្រៅសហគមន៍។

សហគមន៍នេសាទព្រែកខ្សាច់ ទើបតែបាន២ខែមកប៉ុណ្ណោះ តំណាងសហគមន៍មុនៗផ្អាកធ្វើសកម្មភាពការពារអភិរក្ស។ ប៉ុន្តែកន្លងទៅ តំណាងក្រសួងបរិស្ថាន និងធនាគារអភិវឌ្ឍន៍ADB ធ្លាប់បានដឹកនាំគណៈប្រតិភូចុះមកពិនិត្យស្រាវជ្រាវពីជីវភាពរស់នៅរបស់ប្រជាពលរដ្ឋតាមសហគមន៍សំខាន់ក្នុងខេត្តកោះកុងផងដែរ ដោយទម្លាក់កញ្ចប់ថវិកាគាំទ្រគម្រោងអភិវឌ្ឍន៍សំខាន់ៗមួយចំនួន ដើម្បីឱ្យធនធានធម្មជាតិអាចរក្សាបានគង់វង្ស និងនិរន្តរភាពទៅអនាគត៕
អត្តបទ៖ សិរីវឌ្ឍនៈ

-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១៣ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


