ព័ត៌មានជាតិ
តម្លៃជ្រូករស់មានស្ថិរភាព ខណៈសមាគមជំរុញឱ្យគាំទ្រការផលិតក្នុងស្រុកជាងការនាំចូល
តម្លៃសត្វជ្រូករស់បច្ចុប្បន្នមានស្ថិរភាពល្អប្រសើរមិនមានការឡើងថ្លៃនោះទេ បើប្រៀបធៀបឆ្នាំ ២០២១។ ទោះជាយ៉ាងណា ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជំរុញឱ្យមានការនាំចូលជ្រូករស់ និងរៀបចំការដេញថ្លៃ ដើម្បីរក្សាស្ថិរភាពតម្លៃ ប៉ុន្តែក្រសួងកសិកម្មស្នើសុំផ្អាកការផ្តួចផ្តើមលើនីតិវិធីដេញថ្លៃចំពោះការនាំចូលជ្រូករស់មកកាន់ទីផ្សារកម្ពុជា។

លោកឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានប្រាប់ទៅរដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទថា ការនាំចូលជ្រូករស់មកផ្គត់ផ្គង់នៅទីផ្សារប្រទេសកម្ពុជា ត្រូវតែរៀបចំដេញថ្លៃ ដើម្បីធានាឱ្យបានការនាំចូលជ្រូករស់ស្ថិតក្នុងតម្លៃមួយប្រកបដោយភាពប្រកួតប្រជែង រក្សាស្ថិរភាពថ្លៃជ្រូករស់ និងថ្លៃលក់សាច់ជ្រូកនៅលើទីផ្សារក្នុងកម្រិតមួយសមរម្យ។
ដោយឡែក ក្រសួងកសិកម្ម បញ្ជាក់ថា ការអនុវត្តតាមអនុសាសន៍របស់សម្ដេចតេជោ ហ៊ុន សែន ជុំវិញការពិនិត្យលទ្ធភាពកាត់បន្ថយការនាំចូល និងបង្កើនការដាំដុះបន្លែ ចិញ្ចឹមត្រី និងសត្វ កាលពីដើមឆ្នាំ ២០២០ ក្រសួងបានចេញគោលការគ្រប់គ្រងការនាំចូលជ្រូករស់ពីបរទេសមកផ្គត់ផ្គង់ទីផ្សារកម្ពុជា តាំងពីថ្ងៃទី ១ ខែធ្នូ ឆ្នាំ ២០២០ ដើម្បីទប់ស្កាត់ជំងឺឆ្លងដែនសត្វ ពិសេសជំងឺប៉េស្តជ្រូកអាហ្វ្រិក និងទប់ស្កាត់ការនាំចូលជ្រូករស់លើសតម្រូវការមកបំផ្លាញអ្នកចិញ្ចឹម និងធានាស្ថិរភាពតម្លៃជ្រូករស់លើទីផ្សារ។

បច្ចុប្បន្ន តម្លៃជ្រូករស់តម្លៃជ្រូករស់ក្នុងស្រុកមិនមានការប្រែប្រួលខ្លាំងនោះទេ ស្ថិតនៅចន្លោះ ១១ ៥០០ ទៅ ១៣០០០ រៀល ក្នុងមួយគីឡូ អាស្រ័យទៅតាមតំបន់នីមួយៗ និងប្រភេទជ្រូកសាច់។ ចំពោះតម្លៃសាច់ជ្រូកនៅលើទីផ្សារ បានប្រែប្រួលចន្លោះពី ២ ម៉ឺនរៀល ទៅ ២ ៥០០០ រៀល ក្នុង១គីឡូក្រាម គឺតម្លៃមួយមានការប្រែប្រួលតិចតួចបើប្រៀបនឹងឆ្នាំ ២០២១។

លោក ស្រ៊ុន ពៅ ប្រធានសមាគមអ្នកចិញ្ចឹមសត្វនៅកម្ពុជា ប្រាប់កម្ពុជាថ្មី នៅថ្ងៃទី ១១ ខែកុម្ភៈ ឆ្នាំ ២០២២ នេះថា ប្រៀបធៀបឆ្នាំមុនតម្លៃជ្រូករស់ចុះថ្លៃជាងដោយសារនៅតាមបណ្ដាខេត្តភាគច្រើន លក់បាន ១ ១០០ រៀល ទៅតាមតំបន់ តំបន់ខ្លះអាចលក់បានដល់ ១ ២៥០០ រៀល ដែលមានតម្លៃស្មើឆ្នាំមុន។

លោក ស្រ៊ុន ពៅ ប្រាប់ថា បច្ចុប្បន្ន ជ្រូកនៅប្រទេសកម្ពុជាមានគ្រប់គ្រាន់សម្រាប់បំពេញតម្រូវការទីផ្សារក្នុងស្រុក ខណៈតម្លៃប្រមាណ ១ ២០០ រៀល ក្នុងមួយគីឡូ។ លោកថា តម្លៃបច្ចុប្បន្នមិនចាំបាច់មានការដេញថ្លៃលក់ឱ្យចុះក្រោមដើមទុនផលិតទេ ខណៈដែលអ្នកចិញ្ចឹមជ្រូកបច្ចុប្បន្នយោងខ្លួនមិនចង់រស់។
បើតាមលោក ស្រ៊ុន ពៅ កសិកចិញ្ចឹមជ្រូកភាគច្រើន ពួកគាត់មិនគាំទ្រការដេញថ្លៃ ដោយសារពួកគាត់ចង់ឱ្យរាជរដ្ឋាភិបាលគួតែគាំទ្រផលិតផលក្នុងស្រុក បានន័យថា ការចិញ្ចឹមសត្វ វិស័យកសិកម្មបន្លែបង្កាទាំងអស់ឱ្យគ្រប់គ្រាន់តែក្នុងស្រុកកុំរំពឹង តែការនាំចូល៕
អត្ថបទ៖ ឡេង ដេត
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម២ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


