ព័ត៌មានជាតិ
ឯកឧត្តម ឌី វិជ្ជា ប្រកាសបើកជាផ្លូវការ នូវកម្មវិធី «វោហារសព្ទយុវជន» ដើម្បីអបអរទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២២ ខួបទី ១១១
នៅថ្ងៃទី ៨ មីនា ២០២២ ឯកឧត្តម ឌី វិជ្ជា ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តស្វាយរៀង បានប្រកាសបើកជាផ្លូវការ នូវកម្មវិធី «វោហារសព្ទយុវជន» ដែលផ្ដួចផ្ដើមបង្កើតឡើង ដោយសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តស្វាយរៀង ក្នុងគោលបំណង អបអរសាទរទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២២ ខួបទី១១១។

កម្មវិធីនេះ បានប្រារព្ធឡើង ដោយមានការចូលរួម ពីសំណាក់ឯកឧត្តម លោក លោកស្រី អនុប្រធានស.ស.យ.ក ខេត្តស្វាយរៀង ប្រធានគណៈកម្មាធិការស.ស.យ.ក ស្រុក-ក្រុងទាំង៨ សមាសភាពគណៈកម្មការដាក់ពិន្ទុការប្រកួត ក្នុងកម្មវិធី «វោហារសព្ទយុវជន» ក៏ដូចជាសមាជិកសមាជិកាស.ស.យ.ក ខេត្តស្វាយរៀង ជាច្រើន តាមរយៈប្រព័ន្ធ Zoom ហើយក៏មានការផ្សាយបន្តផ្ទាល់ លើហ្វេសប៊ុកផេកផ្លូវការរបស់សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តស្វាយរៀងផងដែរ។

ជាមួយគ្នានោះ ឯកឧត្តម ឌី វិជ្ជា បានមានប្រសាសន៍ថា ការបង្កើតកម្មវិធីនេះឡើង គឺដើម្បីផ្ដល់ឱកាសសម្រាប់យុវជនក្នុងខេត្តស្វាយរៀង បានបង្ហាញនូវសមត្ថភាព និងទេពកោសល្យផ្នែកការនិយាយជាសាធារណៈ ក៏ដូចជាការពង្រឹងសមត្ថភាពនិយាយប្រកបដោយមូលដ្ឋាននៃចំណេះដឹង និងការបណ្ដុះផ្នត់គំនិតសុទិដ្ឋិនិយមចំពោះសង្គមជាតិដល់យុវជនផងដែរ។ កម្មវិធី «វោហារសព្ទយុវជន» នេះ នឹងត្រូវធ្វើឡើង ក្រោមមូលបទ «សមភាពយេនឌ័រថ្ងៃនេះ ដើម្បីចីរភាពនាពេលអនាគត» ដែលអាចឱ្យយុវជនបានចូលរួមសិក្សាឱ្យកាន់តែស៊ីជម្រៅបន្ថែម ជុំវិញមូលបទនេះថែមទៀតផង។

ឯកឧត្តម ឌី វិជ្ជា បញ្ជាក់បន្ថែមថា «ខ្ញុំសង្ឃឹម និងជឿជាក់យ៉ាងមុតមាំថា កម្មវិធីនេះ នឹងក្លាយជាវេទិកាមួយ សម្រាប់យុវជនក្នុងខេត្តស្វាយរៀង ក្នុងការបង្ហាញភាពក្លាហាន សមត្ថភាព និងសក្តានុពលរបស់ខ្លួន ក្នុងនាមជាយុវជនបន្តវេនរបស់ប្រទេសកម្ពុជាយើង»។
គួររំឭកផងដែរថា លក្ខខណ្ឌនៃការចូលរួម ក្នុងកម្មវិធី «វោហារសព្ទយុវជន» គឺ៖
– បេក្ខជនដាក់ពាក្យចូលរួមប្រកួត គឺជាសិស្ស-និស្សិត ដែលកំពុងសិក្សានៅក្នុងខេត្តស្វាយរៀង ហើយមានអាយុចាប់ពី ១៦ឆ្នាំ រហូតដល់ ២៥ឆ្នាំ
– បេក្ខជនដាក់ពាក្យប្រកួតត្រូវភ្ជាប់ជាមួយនូវប្រវត្តិរូបសង្ខេប រួមទាំងអត្ថបទ ដែលខ្លួនបានសរសេររួច អំពីប្រធានបទ៖ ការរួមចំណែករបស់ស្ត្រី នៅក្នុងសង្គមជាតិ។
ចាប់ផ្តើមទទួលពាក្យចាប់ពីថ្ងៃទី៩ រហូតដល់ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២២ ហើយសម្រាប់ព័ត៌មានបន្ថែមអាចទាក់ទងមកកាន់ទូរសព្ទលេខ៖ 096 44 32 023/ 012 366 810៕
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


