ព័ត៌មានជាតិ
អាមេរិក ផ្តល់ជំនួយជាង ៦លានដុល្លារ សម្រាប់បោសសម្អាតគ្រាប់បែកចង្កោមនៅកម្ពុជា
រដ្ឋាភិបាលសហរដ្ឋអាមេរិក បានផ្តល់ជំនួយហិរញ្ញប្បទានឥតសំណងប្រមាណជាង ៦លានដុល្លារអាមេរិក ដល់មជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា(ស៊ីម៉ាក់) សម្រាប់ធ្វើការបោសសំអាតគ្រាប់បែកចង្កោមនៅតាមបណ្តាខេត្តចំនួន ៧នៅប្រទេសកម្ពុជា។

ជំនួយនេះ ត្រូវបានផ្តល់តាមរយៈអង្គការ NPA ដែលបានចុះហត្ថលេខារវាងលោក Rune Dale Andresen ប្រធានអង្គការ NPA ប្រចាំកម្ពុជានិងលោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកមជ្ឈមណ្ឌលកម្ចាត់មីនកម្ពុជា (ស៊ីម៉ាក់) នៅថ្ងៃទី០៩ ខែមីនាឆ្នាំ២០២២។
តាមរយៈទំព័រហ្វេប៊ុកផ្លូវការនៅថ្ងៃនេះ លោក ហេង រតនា បានសរសេរថា ជំនួយហិរញ្ញប្បទានឥតសំណងរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិកចំនួន ៦,៣៥៥,៧២០ដុល្លារ តាមរយៈអង្គការ NPA គាំទ្រអង្គភាពស៊ីម៉ាក់ សម្រាប់បោសសំអាតតំបន់រងផលប៉ះពាល់ គ្រាប់បែកចង្កោម នៅខេត្តស្វាយរៀង ព្រៃវែង កំពង់ចាម ត្បូងឃ្មុំ ក្រចេះ រតនៈគីរី និងខេត្តមណ្ឌលគីរីរយៈពេល៤៥ខែ ចាប់ពីថ្ងៃទី០១មីនា ២០២២ដល់ថ្ងៃទិ៣០ខែខែវិច្ឆិកា ២០២៥។

លោក ហេង រតនា បានសរសេរបន្តថា បរិមាណជំនួយនេះ មានបរិមាណដូចបណ្តាឆ្នាំកន្លងមកដែរ គ្រាន់តែជំនួយលើកនេះ មានរយៈពេលវែងរហូតដល់៤៥ខែ ដែលកន្លងមកផ្តល់រយៈពេលមួយឆ្នាំម្តងប៉ុណ្ណោះហើយជំនួយនេះអាចផ្តល់លទ្ធភាពឲ្យអង្គភាពស៊ីម៉ាក់ អាចពង្រាយកម្លាំងប្រតិបត្តិការចំនួនជាង២០០នាក់ និងអាចរំដោះផ្ទៃដី តំបន់គ្រាប់បែកចង្កោមជាង១៣,២០០ហិកតា។
លោក ហេង រតនា បានសរសេរបន្តទៀតថា ជាមួយនេះដែរក្រសួងការបរទេស Norway ក៏បានសំរេចផ្តល់ថវិកាខ្នាតតូចចំនួន២គំរោង គឺគំរោងរំដោះខេត្តគ្មានគ្រាប់មីន ដែលកំពុងប្រតិបត្តិការ និងគំរោងបោសសំអាតមីនតំបន់ព្រំដែនកម្ពុជា-ថៃ ដែលគំរោងទាំង២ មានថវិកាចំនួន៨៩,០៧៧ដុល្លាររយៈពេល៣ខែ។
យោងតាមផែនការយុទ្ធសាស្ត្រជាតិសកម្មភាពមីន ឆ្នាំ២០១៨- ២០២៥បានឲ្យដឹងថានៅកម្ពុជាមានផ្ទៃដីសង្ស័យមានផលប៉ះពាល់ដោយសារមីនគ្រាប់បែកចង្កោមនិងសំណល់ជាតិផ្ទុះពីសង្គ្រាមប្រមាណជាង១៩៧០គីឡូម៉ែត្រការ៉េក្នុងនោះប្រមាណ៨៧៧គីឡូម៉ែត្រការ៉េជាដីមានផលប៉ះពាល់ខ្ពស់ដោយសារមីន៤៩៩គីឡូម៉ែតការ៉េជាដីប៉ះពាល់ដោយគ្រាប់បែកចង្កោមនិង៣៣គីឡូ ម៉ែត្រការ៉េជាដីមានផលប៉ះពាល់ដោយសារសំណល់ជាតិផ្ទុះពីសង្រ្គាម៕
សំអឿន

-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១៨ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


