ព័ត៌មានជាតិ
មានប័ណ្ណ និម្មិតអេស៊ីលីដា ប្រៀបដូចជាមាន ពិភពលោកស្ថិតក្នុងបាតដៃដែរ
បច្ចុប្បន្នការប្រើប្រាស់បច្ចេកវិទ្យាតាមប្រព័ន្ធធនាគារក្នុងការបញ្ជាទិញទំនិញ ទូទាត់ថ្លៃទំនិញនិងសេវាកម្មផ្សេងៗកាន់តែមានការផុលផុសជាលំដាប់មិនថានៅក្នុងនិងក្រៅស្រុកនោះទេព្រោះវាផ្តល់នូវសេវាលឿនរហ័សទាន់ចិត្តនិងមានសុវត្ថិភាពខ្ពស់។
ជាក់ស្តែងប័ណ្ណនិម្មិត អេស៊ីលីដា មានអត្ថប្រយោជន៍ជាច្រើនសម្រាប់អ្នកប្រើប្រាស់ដោយអាចប្រើបានគ្រប់ទីកន្លែង ទូទាំងពិភពលោក។ មានប័ណ្ណនេះ លោកអ្នកប្រៀបដូចជាមាន ពិភពលោកស្ថិតក្នុងបាតដៃដែរ។

បើតាមមន្ត្រីជំនាញធនាគារអេស៊ីលីដា បានប្រាប់ឱ្យដឹងថា នៅពេលមានប័ណ្ណនេះក្នុងដៃ លោកអ្នកអាចបញ្ជាទិញទំនិញ និងសេវាកម្មផ្សេងៗបានយ៉ាងងាយស្រួលនៅគ្រប់ទីកន្លែង នៅទូទាំងពិភពលោកដូចជា អាចផ្សព្វផ្សាយ (Boost) Facebook ឬបណ្តាញសង្គមផ្សេងៗតាមអ៊ីខុមមើស ឬអ៊ីនធើណេត អាចកក់សំបុត្រយន្តហោះ ឬសណ្ឋាគារតាមអនឡាញ ចំណេញពេលវេលា កាត់បន្ថយការចំណាយ ងាយស្រួលគ្រប់គ្រងនិងមានសុវត្ថិភាពពិសេសកាត់បន្ថយហានិភ័យផ្សេងៗទាក់ទងនឹងការប្រើប្រាស់សាច់ប្រាក់ទៀតផង។
មន្ត្រីដដែលបានបន្តថា ប័ណ្ណនិម្មិត ជាប្រភេទប័ណ្ណវីសា ដែលបង្កើតភ្លាមៗតាមម៉ាស៊ីនអេធីអឹម របស់ធនាគារ អេស៊ីលីដា ឬតាមអេស៊ីលីដាម៉ូបាល សម្រាប់ទិញទំនិញ-សេវាកម្មផ្សេងៗតាមអ៊ីខុមមើស ឬអ៊ីនធើណែត (តាមអនឡាញ ទាំងក្នុង និងក្រៅប្រទេស)។
ប្រសិនបើលោកអ្នកនៅមិនទាន់មានប័ណ្ណនិម្មិតវីសានេះលោកអ្នក អាចបង្កើតដោយខ្លួនឯងពីប័ណ្ណអេស៊ីលីដាគ្រប់ប្រភេទ តាមម៉ាស៊ីនអេធីអឹម របស់ធនាគារ អេស៊ីលីដា គ្រប់ទីកន្លែងដោយឥតគិតថ្លៃ ដោយគណនីធនាគារដើមមួយ អាចបង្កើតប័ណ្ណនិម្មិតបាន ១០ប័ណ្ណ ហើយចំនួនទឹកប្រាក់អតិបរមាក្នុងមួយប័ណ្ណមាន៥០០ដុល្លារហើយ ប័ណ្ណមួយអាចទូទាត់ទំនិញ-សេវាកម្មផ្សេងៗតាមអនឡាញ បានចំនួន ៥ដង ក្នុងមួយថ្ងៃ។ ក្នុងប័ណ្ណនិម្មិត មានលេខ១៦ខ្ទង់, ខែឆ្នាំផុតកំណត់, លេខកូដ៣ខ្ទង់ (CVV2), និងចំនួនទឹកប្រាក់ ដែលលោកអ្នកបានបង្កើត។ ប័ណ្ណនិម្មិត មានសុពលភាពប្រើប្រាស់រយៈពេល ៩០ថ្ងៃ ចាប់ពីថ្ងៃបង្កើត និងជាប្រាក់ដុល្លារអាមេរិក។ ក្នុងករណីអតិថិជនទូទាត់ជាប្រាក់ផ្សេង នោះប្រព័ន្ធនឹងប្តូរប្រាក់ដោយស្វ័យប្រវត្តិ។
លើសពីនេះទៀតប័ណ្ណនិម្មិត របស់ធនាគារ អេស៊ីលីដា បានបន្ថែមមុខងារសុវត្ថិភាពថែមមួយកម្រិតទៀតជូនអតិថិជន ដូច្នេះរាល់ពេលទូទាត់ទំនិញ-សេវាកម្មផ្សេងៗ តាមអនឡាញ (ទាំងក្នុង និងក្រៅប្រទេស) ជាមួយប័ណ្ណនិម្មិត របស់ធនាគារ អេស៊ីលីដា គឺប្រព័ន្ធតម្រូវបញ្ចូលលេខ OTP ដែលបានផ្ញើសារ (SMS) ចូលទូរស័ព្ទរបស់លោកអ្នក។
គួរបញ្ជាក់ថា ដើម្បីបញ្ឈប់ការប្រើប្រាស់ប័ណ្ណនេះ អតិថិជនគ្រាន់តែហែក ឬកម្ទេចប័ណ្ណនេះចោល ដើម្បីកុំឱ្យអ្នកផ្សេងយកទៅប្រើប្រាស់បាន ជាការស្រេច ហើយក្នុងករណីបាត់ប័ណ្ណនិម្មិតនេះ អតិថិជនត្រូវជូនដំណឹងមកធនាគារអេស៊ីលីដាដើម្បីបង្ខាំងឱ្យទាន់ពេលវេលា៕
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


