Connect with us

សន្តិសុខសង្គម

​ពលករខ្មែរ​ ៨៨ នាក់​ចូល​មកប្រទេស​តាមច្រក​របៀង​ម៉ាឡៃ​ដើម្បី​ចូលរួមបុណ្យចូលឆ្នាំថ្មី​

បានផុស

នៅ

វរសេនាតូចនគរបាល​ការពារព្រំដែនគោកលេខ​ ៨១៥ម៉ាឡៃ​ បានប្រាប់ឲ្យដឹងថា​ មានពលករខ្មែរ ដែល​កំពុងបម្រើការងារ​និងស្នាក់នៅប្រទេសថៃ​ ចំនួន ៨៨ នាក់​ បាននាំគ្នាសម្រុក​ចេញពីប្រទេស​ថៃចូល​តាមច្រកព្រំដែនម៉ាឡៃ​ ខេត្តបន្ទាយមានជ័យ​ ដើម្បី​មកលេងស្រុក​ និងចូលរួម​ពិធីបុណ្យចូល​ឆ្នាំថ្មី​ប្រពៃណីជាតិផង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ការសម្រុករបស់ពលករខ្មែរ​ធ្វើដំណើរចេញពីប្រទេសថៃ​ ចូលមកស្រុកខ្មែរនេះ គឺដោយសារពួក​គាត់នឹក​រលឹក​ស្រុកកំណើត​ ដែលពួកគាត់ខកខាន​មកលេងរយៈពេល២ឆ្នាំមកហើយ​ និងមួយ​ទៀត​ដើម្បី​មកចូលរួមពិធីបុណ្យចូលឆ្នាំខ្មែរ​នាពេលខាងមុខផងដែរ​ ព្រោះរដ្ឋាភិបាល​បានផ្អាកប្រារព្ធ​ពិធី​ចូល​ឆ្នាំខ្មែរពីរឆ្នាំមកហើយ​ ដោយសារការរាតត្បាត​ជំងឺកូវីដ១៩​។

​​វរសេនាតូចនគរបាលការពារព្រំដែន​គោកលេខ៨១៥ម៉ាឡៃបានប្រាប់អ្នកយកព័ត៍មាន​ឲ្យដឹង​បន្ត​ទៀត​ថា នេះតាមការណែនាំរបស់​ក្រសួងសុខាភិបាល​ពលករខ្មែរធ្វើដំណើរ​មកពីថៃ​ ដែលបាន​ចាក់​វ៉ាក់​សាំងបានចំនួន២ដូស​ហើយមិនត្រូវបានធ្វើតេស្តរកជំងឺកូវីដ១៩​ទៀតទេនិងតម្រូវឱ្យពួកគាត់​ធ្វើដំណើរទៅស្រុកកំណើតតែម្តង។ ​

ប៉ុន្តែចំពោះពលករណាដែល​ចាក់វ៉ាក់សាំង​មិនបាន​គ្រប់​ដូស​ឬ​មិន​ទាន់បានចាក់វ៉ាក់សាំងត្រូវ​អនុវត្តតាមគោលការណ៍របស់ក្រសួងសុខាភិបាល គឺត្រូវធ្វើតេស្ត​រកជំងឺកូវីដ១៩។

វរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨១៥ម៉ាឡៃបានប្រាប់អ្នកយកព័ត៍មានឲ្យដឹងបន្តទៀតថា ពលករខ្មែរ ៨៨នាក់នោះមាន ស្រី៣៨នាក់ កុមារ៧ នាក់វិលពីស្រុកថៃ ចូលមកស្រុកខ្មែរ ដើម្បី​មក​ចូលឆ្នាំខ្មែរនៅពេលខាងមុខ តាមច្រករបៀងស្រុកម៉ាឡៃ តាមភូមិសាស្ត្រប៉ុស្តិ៍សង្កែ ចំណុចកំពង់​បង​សល់ ឃុំបឹងបេង ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ៕

អត្ថបទ៖ វ៉ាន់ ណាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១២ នាទី មុន

ពាណិជ្ជកម្ម និងវិនិយោគ ជាតម្រូវការក្នុងការជំរុញកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងអាស៊ែបៃហ្សង់

ព័ត៌មានអន្ដរជាតិ២២ នាទី មុន

អស្ចារ្យ! អ្នកជំងឺប្តូរក្រលៀនជ្រូក ពេលនេះជាសះស្បើយហើយ

ព័ត៌មានជាតិ២៤ នាទី មុន

លោក ទេព អស្នារិទ្ធ៖ តួអង្គទាំងអស់ក្នុងវិស័យព័ត៌មាន សុទ្ធតែមានតួនាទីសំខាន់សម្រាប់រួមចំណែកគាំទ្រដល់ការអភិវឌ្ឍវិស័យនេះ

ព័ត៌មានអន្ដរជាតិ៣២ នាទី មុន

បុគ្គលិក តៃវ៉ាន់ មួយរូប ទម្លាប់ផឹកកាហ្វេខ្មៅមួយថ្ងៃមួយលីត្រ ទីបំផុតចូលសម្រាកពេទ្យ

សន្តិសុខសង្គម៣៣ នាទី មុន

អាជីវករផ្សារស្ទឹង សាទរចំពោះអាជ្ញាធរដែលបានរៀបចំសណ្តាប់ធ្នាប់បានល្អ

Sokha Hotels

ព័ត៌មានពេញនិយម