ព័ត៌មានជាតិ
អាជ្ញាធរបាត់ដំបងបង្គាប់ឱ្យប្រជានេសាទប្រគល់ឧបករណ៍ខុសច្បាប់ ពុំនោះទេ នឹងចុះរឹបអូសឆែកឆេរដល់ផ្ទះ ប្រើវិធានការច្បាប់គ្មានការលើកលែង
រដ្ឋបាលខេត្តបាត់ដំបង នៅថ្ងៃទី ៧ ខែមេសា ឆ្នាំ ២០២២ បានចេញសេចក្ដីជូនដំណឹងមួយប្រកាសប្រាប់ប្រជានេសាទទាំងអស់ដែលមានឧបករណ៍នេសាទល្មើសច្បាប់ រួមានអួនអូសទឹកសាប ម៉ាញ់ ឧបករណ៍ឆក់ និងឈិបយន្ត ព្រមទាំងឧបករណ៍នេសាទល្មើសច្បាប់ដទៃទៀត ត្រូវប្រគល់ឱ្យអាជ្ញាធរមានសមត្ថកិច្ច នៅមូលដ្ឋានរៀងៗខ្លួន ចាប់ពីថ្ងៃជូនដំណឹងរហូតដល់ថ្ងៃទី ១៥ ខែ ឧសភា ២០២២ ជាកំហិត។

យោងតាមសេចក្ដីជូនដំណឹងរដ្ឋបាលខេត្ត ក៏ប្រកាសឱ្យប្រជានេសាទទាំងអស់បញ្ឈប់ការប្រើប្រាស់ថ្នាំពុលគីមី សារធាតុពុល និងឧបករណ៍ឆក់គ្រប់ប្រភេទ នៅក្នុងដែននេសាទ។
អាជ្ញាធរខេត្តព្រមានថា ករណីមិនអនុវត្តតាមការជូនដំណឹង និងការណែនាំខាងលើនេះ នឹងចាត់វិធានការចុះឆែកឆេរ រុករកដល់លំនៅឋាន ដើម្បីធ្វើការរឹបអូស យកឧបករណ៍នេសាទល្មើសច្បាប់ និងចាត់វិធានការផ្លូវច្បាប់ ដោយគ្មានការលើកលែងឡើយ។

សូមជំរាបជូនថា ប្រតិបត្តិការចុះបង្ក្រាបបទល្មើសនេសាទ ក្នុងភូមិសាស្ត្រខេត្តបាត់ដំបង នាផ្ទៃបឹងទន្លេសាប បានកើតមានឡើងជាបន្តបន្ទាប់ ក្រោយបញ្ជារបស់សម្ដេចតេជោ ហ៊ុន សេន នាយករដ្ឋមន្ត្រីកម្ពុជា។
លោក សុខ លូ អភិបាល នៃគណៈអភិបាលខត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត មានប្រសាសន៍ថា រដ្ឋបាលខេត្តបានបង្កើតទីបញ្ជាការស្រាលមួយកន្លែងសម្រាប់អនុវត្តការគ្រប់គ្រង និងបង្ក្រាបបទល្មើសនេសាទនេះ ហើយបន្តផ្សព្វផ្សាយ និងចុះធ្វើជំរឿនឧបករណ៍នេសាទជាមួយប្រជាពលរដ្ឋ ក្នុងករណីរកឃើញថាមានឧបករណ៍នេសាទដែលខុសច្បាប់គឺសមត្ថកិច្ចត្រូវតែដកហូត។

លោកបានបន្ថែមទៀតថា អាជ្ញាធរត្រូវពិនិត្យមើលបញ្ជីឈ្មោះអ្នកដែលបានប្រព្រឹត្តបទល្មើស ហើយត្រូវកសាងសំណុំរឿងរួចបញ្ជូនទៅតុលាកា ដើម្បីចាត់ការទៅតាមផ្លូវច្បាប់ដោយមិនមានការលើកលែង៕



-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


