ព័ត៌មានជាតិ
ជប៉ុន គ្រោងផ្តល់ជំនួយជិត១៧លានដុល្លារដល់ស៊ីម៉ាក់បោសសម្អាតមីនរយៈពេល៤ឆ្នាំ
រាជរដ្ឋាភិបាលជប៉ុន គ្រោងនឹងផ្តល់ជំនួយប្រមាណជិយ១៧លានដុល្លារអាមេរិកសម្រាប់គាំទ្រដល់គម្រោងសមាហរណកម្មការបោសសម្អាតមីន និងសង្គ្រោះជនពិការដោយសារមីនដំណាក់កាលទី២មានរយៈពេល៤ឆ្នាំចាប់ពីឆ្នាំ២០២២ ដល់២០២៥។

ក្នុងកិច្ចប្រជុំលើកទី១ របស់គណៈកម្មការប្រឹក្សាយោបល់នៃគម្រោងសមាហរណកម្មការបោសសម្អាតមីន និងសង្គ្រោះជនពិការដោយសារមីនដំណាក់កាលទី២ តាមប្រព័ន្ធ ZOOMកាលពីថ្ងៃទី២២មេសា លោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកស៊ីម៉ាក់បានមានប្រសាសន៍ថាកិច្ចប្រជុំនេះមានការចូលរួមពីមន្រ្តីស្ថានទូតជប៉ុនប្រចាំកម្ពុជា និងមន្រ្តីក្រុមហ៊ុនប្រឹក្សាយោបល់ជប៉ុន CA នៅទីក្រុងតូក្យូ ដើម្បីពិនិត្យ និងសម្រេចលើផែនការសកម្មភាពការងារដែលនឹងត្រូវអនុវត្តក្នុងគម្រោង។
លោកអគ្គនាយកស៊ីម៉ាក់បានបន្តថា គម្រោងសមាហរណកម្មការបោសសម្អាតមីន និងសង្គ្រោះជនពិការដោយសារមីនដំណាក់កាលទី២ នេះមានថវិកាចំនួន២០០០លានយ៉េនស្មើនឹងប្រមាណជិត១៧លានដុល្លារអាមេរិក មានរយ:ពេល៤ឆ្នាំចាប់ពីឆ្នាំ២០២២-២០២៥សម្រាប់បម្រើគោលដៅសំខាន់ៗចំនួន៣គឺទី ១. រំដោះផ្ទៃដីរងផលប៉ះពាល់ដោយសារគ្រាប់មីននៅខេត្តបាត់ដំបងចំនួន៩.៤៥៤ហិចតា។ ទី ២. ទិញគ្រឿងចក្រកំទេចមីននិងគ្រឿងបន្លាស់ និងទី ៣. ជួយសង្គ្រោះជនរងគ្រោះដោយសារមីនតាមរយ:ការធ្វើសមារណកម្មសេដ្ឋកិច្ចសង្គម៕ សំអឿន

-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១៩ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


