ព័ត៌មានជាតិ
កម្ពុជា និងទីម័រឡេស ប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ប្រទេសទាំងពីរឡើងវិញ
កម្ពុជា និងទីម័រឡេស បានប្តេជ្ញាចិត្តរួមគ្នាពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍រវាងប្រទេសទាំងពីរឡើងវិញ បន្ទាប់ពីស្ថានភាពការឆ្លងរាលដាលជំងឺកូវីដ១៩មានភាពធូរស្រាល។
ការប្តេជ្ញានេះ បានធ្វើឡើងក្នុងជំនួបរវាងលោកបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោក Agio Pereira ទេសរដ្ឋមន្ត្រីនៃរដ្ឋាភិបាលប្រទេស Timor-Leste នៅទីស្តីការក្រសួង នៅថ្ងៃថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២២នេះ។

លោក ទ្រី ឈីវ ទីប្រឹក្សាក្រសួងទេសចរណ៍ បានឱ្យដឹងថា កម្ពុជា និងទីម័រឡេស បានរៀបចំសេចក្តីព្រាងខ្លឹមសារអនុសារណៈនៃការយោគយល់គ្នាលើកិច្ចសហប្រតិបត្តិការក្នុងវិស័យទេសចរណ៍នៃប្រទេសទាំងពីររួចហើយ ។
លោកបានបន្តថា «យើងក៏កំពុងបានរកឱកាសដើម្បីចុះហត្ថលេខាលើខ្លឹមសារអនុស្សារណៈនេះ ដើម្បីបើកឱកាស
និងបើកផ្លូវពង្រីកកិច្ចសហប្រតិបត្តិការជំរុញការអភិវឌ្ឍវិស័យទេសចរណ៍ និងជំរុញចលនាទេសចរណ៍រវាងប្រទេសទាំងពីរឱ្យល្អប្រសើរឡើងវិញ»។

លោកបានបន្តទៀតថា ទន្ទឹមការជំរុញចលនាទេសចរណ៍ផ្ទៃក្នុងអាស៊ាន និងទីម័រនេះ មកដល់ពេលនេះ កម្ពុជា ក៏បានបង្កើតនូវគោលដៅទេសចរណ៍ថ្មីៗ និងបង្កើតផលិតផលទេសចរណ៍ថ្មីជាច្រើនកន្លែងដែលមានប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធល្អប្រសើរជាងមុនជាពិសេសនៅគោលដៅទេសចរណ៍ខេត្តសៀមរាប និងខេត្តព្រះសីហនុជាដើម។ នៅក្នុងជំនួបនេះលោក ទ្រី ឈីវ បានបញ្ជាក់ថា លោកAgio Pereira បានគាំទ្រដំណើរកិច្ចសហប្រតិបត្តិការអភិវឌ្ឍវិស័យទេសចរណ៍
និងជំរុញចលនាទេសចរណ៍នៃប្រទេសទាំងពីរកម្ពុជា-ទីម័រ ហើយជាពិសេសឯកឧត្តមក៏បានថ្លែងអំណរគុណប្រមុខថ្នាក់ដឹកនាំរាជរដ្ឋាភិបាលកម្ពុជា ដែលបានគាំទ្រប្រទេសទីម័រអោយចូលជាសមាជិកអាស៊ាននៅក្នុងអាណត្តិដែលកម្ពុជាកំពុងធ្វើប្រធានអាស៊ាន៕
អត្ថបទ៖ សំអឿន

-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម៩ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


