ព័ត៌មានជាតិ
ប្រាសាទឯកភ្នំ មានទម្រង់ប្រៀបដូចមកុដស្តេចស្រីល្អឯក
ប្រាង្គប្រាសាទឯកភ្នំ ជាប្រាសាទបុរាណមួយ ក្នុងចំណោមប្រាសាទដទៃទៀត ក្នុងខេត្តបាត់ដំបង។ ប្រាសាទនេះ ត្រូវបានបុព្វបុរសយើងចាត់ទុកដូចជាមកុដស្តេចស្រី ដែលជាស្នាព្រះហស្តរបស់ព្រះបាទសុរិយវរ្ម័នទី១ ពីគ.ស ១០១០- ១០៥០។

តាមការអះអាងរបស់ឆ្មាំប្រាសាទឯកភ្នំបានឲ្យដឹងថា ដើមឡើយប្រាសាទឯកភ្នំមានទីកន្លែងតម្កល់លិង្គ និងយោនី ដើម្បីឧទ្ទិសដល់លទ្ធិព្រហ្មញ្ញសាសនា ដែលចាត់ទុកជាប្រាសាទល្អឯកលើសគេ ហើយសម័យក្រោយមកទៀត ក៏ត្រូវរងនូវការគាស់កកាយ បណ្តាលឲ្យបាត់បង់អស់ទៅនិងតួប្រាសាទត្រូវដួលរលំស្ទើរតែបាត់បង់រូបភាពដើមទាំងស្រុង។ ទើបតែពេលបច្ចុប្បន្នមានការអភិរក្ស និងបានធ្វើការជួសជុលជាថ្មីឡើងវិញជាបណ្តើរៗ។ អ្នកបុរាណវិទ្យា បានរំលឹកពីស្នាព្រះហស្តព្រះបាទសុរិយវរ្ម័នទី១ ដោយបានជួយបំពេញបន្ថែមប្រាសាទព្រះវិហារវិញ និងបានកសាងប្រាសាទឯកភ្នំ, ប្រាសាទស្នឹង, ប្រាសាទបាក្សេត្រ និងនៅខេត្តតាកែវមានប្រាសាទលើភ្នំធម្មជាតិ គឺប្រាសាទភ្នំជីសូរ ឧទ្ទិសចំពោះលទ្ធិព្រហ្មញ្ញសាសនាហើយព្រះអង្គក៏ជាស្តេចកាន់ព្រះពុទ្ធសាសនាដែរ៕

អត្ថបទ៖ កញ្ញា វ៉ាត
សូមចុចអាន៖ សត្វស្លាបជាច្រើនប្រភេទ កំពុងរស់នៅ ក្នុងតំបន់វាលរហាលកែសអាវៀន ស្រុកព្រះនេត្រព្រះ

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ