ព័ត៌មានជាតិ
នគរបាលខេត្តតាកែវ បន្តប្រតិបត្តិការបង្ក្រាបដំណាំកញ្ឆានៅស្រុកគិរីវង់
នគរបាលខេត្តតាកែវ បន្តប្រតិបត្តិការបង្រ្កាបដំណាំកញ្ឆាខុសច្បាប់ បន្ទាប់ពីមានជនខិលខូចបានលួចលាក់ដាំនៅតំបន់ព្រៃភ្នំ។

ក្នុងប្រតិបត្តិការបង្ក្រាប នាថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២០ សមត្ថកិច្ចបានចុះដល់ទីតាំងដំណាំកញ្ឆា ស្ថិតនៅចំណុចដុបកំសត់ នឹងដុបបែកថ្លាង ស្ថិតក្នុង ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ ដែលមានផ្ទៃដីប្រមាណ២៩២ម៉ែត្រការ៉េ។
លោកវរសេនីយ៍ឯក យុគ សារ៉ាត់ អធិការនគរបាលស្រុកគិរីវង់ ខេត្តតាកែវ បានថ្លែងថា ក្រុមជំនាញស្រុក បានសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល ឃុំព្រៃអំពក-ឃុំកំពែង-ឃុំតាអូរ-ឃុំរាមអណ្តើក-គោកព្រេច-អង្គប្រាសាទ និងប៉ុស្តិ៍នគរបាលរដ្ឋបាលព្រះបាទជាន់ជុំ ដោយរុករកកាប់ដុតបំផ្លាញដំណាំកញ្ឆា ដែលជនខិលខូចលួចដាំខុសច្បាប់ បានចំនួន០៤ទីតាំង អាងស្តុកទឹកចំនួន០៣ នៅចំនុចដុបកំសត់ និងដុបបែកថ្លាង ស្ថិតក្នុង ឃុំព្រះបាទជាន់ជុំស្រុកគិរីវង់ ។
លោកបន្តថា សមត្ថកិច្ចកំពុងបន្តស្រាវជ្រាវស្វែងរកម្ចាស់អ្នកដាំដំណាំកញ្ឆា ដើម្បីយកមកផ្តន្ទាទោសតាមច្បាប់ ៕

-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម៦ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា២ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


