ព័ត៌មានជាតិ
សម្ដេចតេជោ ហ៊ុន សែន ៖ វិធានការដាក់ទណ្ឌកម្ម គួរតែបញ្ឈប់ ព្រោះមិនមានផលប្រយោជន៍នោះទេ
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានស្នើឲ្យបញ្ឈប់ការប្រើវិធានការដាក់ទណ្ឌកម្ម ព្រោះមិនមានប្រយោជន៍អ្វីនោះឡើយ។ សម្ដេចតេជោ បានលើកឡើងថា ការដាក់ទណ្ឌកម្ម គឺបានបង្កផលប៉ះពាល់ទាំងប្រទេសដាក់ទណ្ឌកម្ម និងប្រទេសដែលគេដាក់ទណ្ឌកម្ម។ សម្ដេចតេជោ បានស្នើបែបនេះ ស្របពេលដែលពិភពលោក កំពុងដាក់ទណ្ឌកម្មលើប្រទេសរុស្ស៊ី ដោយហេតុថា ប្រទេសរុស្ស៊ីបានឈ្លានពានទៅលើប្រទេសអ៊ុយក្រែន។

នៅក្នុងវេទិកាសេដ្ឋកិច្ចពិភពលោក កាលពីថ្ងៃទី ២៤ ខែឧសភា ឆ្នាំ ២០២២ បានបើកកិច្ចពិភាក្សាពិសេសមួយលើប្រធានបទ «ទិដ្ឋភាពយុទ្ធសាស្រ្ត ស្តីពី អាស៊ាន និងតួនាទីជាប្រធានអាស៊ានរបស់កម្ពុជា ក្នុងឆ្នាំ ២០២២» នៅប្រទេសស្វីស។ ក្នុងឱកាសនោះ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងដូច្នេះថា «ឥឡូវនេះ ប្រទេសដែលមិនប្រឈមផ្ទាល់ជាមួយបញ្ហា កំពុងតែជួបគ្រោះទ្វេរទិស គ្រោះម្ខាងចេញពីសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន ប៉ុន្តែគ្រោះម្ខាងទៀតចេញពីទណ្ឌកម្មតែម្ដង»។

សម្ដេចតេជោ បានបន្តថា «រឿងទណ្ឌកម្មនេះ គួរតែឈប់ប្រើទៅ វាអត់បានផ្ដល់នូវផលប្រយោជន៍ណាមួយទេ សូម្បីតែអ្នកដាក់ទណ្ឌកម្មគេក៏ខាតខ្លួនឯងដែរ កុំថាឡើយប្រទេសយើងក្រីក្រ ប្រទេសដែលកំពុងដាក់ទណ្ឌកម្មលើរុស្ស៊ី តើបាន អីត្រឡប់មកវិញៗ កំពុងចោទជាបញ្ហា»។

យ៉ាងណាក៏ដោយ សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា បញ្ហាសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន មិនទាន់ឈានដល់ដំណាក់កាល សង្គ្រាមយោធាទូទាំងពិភពលោកទេ។ ប៉ុន្តែបញ្ហាសេដ្ឋកិច្ច កំពុងតែក្លាយជាបញ្ហាប្រឈមខ្លាំង។ សម្តេចតេជោនាយករដ្ឋមន្ត្រី ចាត់ទុកថា បញ្ហាសង្គ្រាមឈ្លានពានរបស់រុស្ស៉ី ទៅលើប្រទេសអ៊ុយក្រែននេះ គឺជាបញ្ហាដែលប្រឈមខ្លាំង សម្រាប់ពិភពលោក និងអាស៊ាន។ បើតាមសម្តេចតេជោ បច្ចុប្បន្នសង្គ្រាមនេះ បង្កើតត្រឹមវិបត្តិថាមពល តែទៅពេលខាងមុខ នឹងមានវិបត្តិស្បៀងអាហារថែមទៀតផង៕
អត្ថបទ៖ ធឿន វ៉ាន់សុង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


