ព័ត៌មានជាតិ
ស៊ីម៉ាក់ នឹងប្រើកណ្តុរហិតមីនបោសសម្អាតគ្រាប់មីន និងសំណល់ជាតិផ្ទុះនៅខេត្តព្រះវិហារ
លោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកស៊ីម៉ាក់បានឱ្យដឹងថា អង្គភាពស៊ីម៉ាក់ សហការជាមួយអង្គការ APOPO នឹងប្រើកណ្តុរហិតមីន កម្លាំងគ្រឿងចក្រនិងក្រុមស្រាវជ្រាវបច្ចេកទេសធ្វើការបោសសម្អាតគ្រាប់មីន និងសំណល់យុទ្ធភណ្ឌមិនទាន់ផ្ទុះពីសង្គ្រាមនៅខេត្តព្រះវិហារ។

ថ្លែងនៅក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងដៃគូសហប្រតិបត្តិការ ក្នុងការអនុវត្តគម្រោងបោសសម្អាតគ្រាប់មីន និងសំណល់យុទ្ធភណ្ឌមិនទាន់ផ្ទុះពីសង្គ្រាម កាលពីថ្ងៃទី២៦ឧសភា លោក ហេង រតនា បានបន្តថា គម្រោងបោសសម្អាតគ្រាប់មីន និងសំណល់យុទ្ធភណ្ឌមិនទាន់ផ្ទុះពីសង្គ្រាម ដោយធ្វើសមាហរណកម្មកម្លាំងក្រុមកណ្តុរហិតមីន កម្លាំងងគ្រឿងចក្រ និងក្រុមស្រាវជ្រាវបច្ចេកទេសនេះ មានរយៈពេល ១៨ខែ គិតចាប់ពីថ្ងៃទី ០១ ឧសភា ២០២២ ដល់ថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០២៣ ដែលគាំទ្រថវិកាដោយរដ្ឋាភិបាលប្រទេសប៊ែលហ្ស៉ិច មានចំនួន ២៨៤.៤២២ដុល្លារសហរដ្ឋអាមេរិក។

លោកអគ្គនាយកស៊ីម៉ាក់បានបន្តទៀតថា គម្រោងនេះ ស៊ីម៉ាក់មានផែនការបោសសម្អាតផ្ទៃដីចម្ការមីនឲ្យបានប្រមាណ៤លានម៉ែត្រការ៉េ ស្ថិតក្នុងខេត្តព្រះវិហារ និងមានគោលដៅរំដោះស្រុកចំនួន៤ ឱ្យអស់ការគំរាមកំហែងដោយសារគ្រាប់មីនប្រឆាំងមនុស្សត្រឹមចុងឆ្នាំ២០២៣ខាងមុខនេះ។
សូមបញ្ជាក់ថា រដ្ឋាភិបាលប៊ែលហ្សិកបានសម្រេចផ្តល់កញ្ចប់ថវិកាគាំទ្រកិច្ចសហការរវាងអង្គការ APOPO និងអង្គភាពស៊ីម៉ាក់សម្រាប់រយ:ពេល៥ឆ្នាំ (២០២២-២០២៦) ដើម្បីចូលរួមគាំទ្រកិច្ចខិតខំរបស់រាជរដ្ឋាភិបាលដើម្បីសំរេចផែនការយុទ្ធសាស្ត្រសកម្មភាពកំចាត់មីនត្រឹមឆ្នាំ២០២៥ និងសកម្មភាពបន្តក្រោយឆ្នាំ២០២៥។

យោងតាមផែនការយុទ្ធសាស្ត្រជាតិសកម្មភាពមីន ឆ្នាំ២០១៨-២០២៥ បានឲ្យដឹងថា នៅកម្ពុជាមានផ្ទៃដីសង្ស័យមានផលប៉ះពាល់ដោយសារមីនគ្រាប់បែកចង្កោម និងសំណល់ជាតិផ្ទុះពីសង្គ្រាមប្រមាណជាង ១៩៧០គីឡូម៉ែត្រការ៉េ ក្នុងនោះប្រមាណ ៨៧៧គី ឡូម៉ែត្រការ៉េ ជាដីមានផលប៉ះពាល់ខ្ពស់ដោយសារមីន ៤៩៩គីឡូម៉ែតការ៉េជាដីប៉ះពាល់ដោយគ្រាប់បែកចង្កោម និង៣៣៣គីឡូម៉ែត្រការ៉េ ជាដីមានផលប៉ះពាល់ដោយសារសំណល់ជាតិផ្ទុះពីសង្រ្គាម។ ផ្ទៃដីសង្ស័យមានផលប៉ះពាល់ដោយសារមីនគ្រាប់បែកចង្កោមនិងសំណល់ជាតិផ្ទុះពីសង្គ្រាមប្រមាណជាង១៩៧០គីឡូម៉ែត្រការ៉េនេះគ្រោងនឹងត្រូវការថវិកាប្រមាណជាង៤០០លានដុល្លារសម្រាប់បោសម្អាតរយៈពេលពីឆ្នាំ២០១៨ដល់ឆ្នាំ២០២៥ខាងមុខ៕ សំអឿន



-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១១ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


