ព័ត៌មានជាតិ
ក្រសួងអប់រំបើកការប្រកួតនិយាយសាធារណៈ ស្តីពីការបង្ការការប្រើប្រាស់ថ្នាំជក់នៅតាមគ្រឹះស្ថានសិក្សា
ក្រសួងអប់រំ យុវជន និងកីឡា សហការជាមួយអង្គការចលនាដើម្បីសុខភាពកម្ពុជា នឹងរៀបចំកម្មវិធីប្រកួតនិយាយសាធារណៈស្តីពីការបង្ការការប្រើប្រាស់ថ្នាំជក់នៅតាមគ្រឹះស្ថានសិក្សា។

យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងអប់រំ យុវជន និងកីឡា ចុះថ្ងៃទី៣០ ខែឧសភានេះ បានឱ្យដឹងថា កម្មវិធីប្រកួតនិយាយសាធារណៈនេះលើប្រធានបទ “បង្ការការប្រើប្រាស់ថ្នាំជក់” ក្នុងចំណោមសិស្ស និស្សិត នៅតាមគ្រឹះស្ថានសិក្សាក្នុងគោលបំណងដើម្បីផ្សព្វផ្សាយផលប៉ះពាល់ នៃការចាប់ដៃគូរវាងគ្រឹះស្ថានសិក្សាជាមួយឧស្សាហករថ្នាំជក់ផ្សព្វផ្សាយសេចកីណែនាំរបស់ក្រសួងអប់រំយុវជន និងកីឡាស្ដីពីការហាមឃាត់ការប្រើប្រាស់ការផ្សព្វផ្សាយពាណិជ្ជកម្មការតាំងលក់ផលិតផលថ្នាំជក់និងកិច្ចសហការជាមួយឧស្សាហកម្មថ្នាំជក់ផ្ដល់ឱកាសឲ្យយុវជនបញ្ចេញសមត្ថភាពក្នុងការនិយាយសាធារណៈ។
ក្រសួងអប់រំបានបន្តថា កម្មវិធីនេះធ្វើឡើងក្រោមប្រធានបទ ហេតុអ្វីបានជាគ្រឹះស្ថានសិក្សាមិនត្រូវចាប់ដៃគូជាមួយក្រុមហ៊ុនថ្នាំជក់ ហើយសំណេរត្រូវផ្ដោតលើ៤ចំណុចដូចខាងក្រោម៖
១.ផលប៉ះពាល់នៃការប្រើប្រាស់ថ្នាំជក់ ២.តើក្រុមហ៊ុនថ្នាំជក់ទាក់ទាញឱ្យការប្រើប្រាស់ថ្នាំជាពិសេសយុវជនដោយរបៀបណាខ្លះ? ៣.តើក្រសួងអប់រំយុវជននិងកីឡាមានសេចក្តីណែនាំដូចម្តេចខ្លះអំពីកិច្ចសហការជាមួយឧស្សាហករថ្នាំជក់ ៤.ហេតុអ្វីបានជាគ្រឹះស្ថានសិក្សាមិនត្រូវចាប់ដៃគូជាមួយក្រុមហ៊ុនថ្នាំជក់សុំ។

ចំពោះលក្ខខណ្ឌចូលរួមប្រកួតបេក្ខជនត្រូវមានអាយុចាប់ពី១៥ឆ្នាំ-៣០ឆ្នាំ ហើយអត្ថបទដែលបេក្ខជនបានសរសេររួច
ត្រូវផ្ញើមកក្រុមការងារតាមរយៈតេលេក្រាមលេខ៖ 012 987 469 ឬ 0963113957 ឬ 012 727 533 និងអត្ថបទត្រូវសរសេរដោយកុំព្យូទ័រនិងទំហំក្រដាសអេហ្វនិងពុម្ភអក្សេខ្មែរអូអេសសៀមរាប 12និងមិនលើសពីពីរទំព័រឡើយ។ការទទួលអត្ថបទចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២។ ចំណែកអ្នកឈ្នះជ័យលាភីចំណាត់ថ្នាក់លេខ១នឹងទទួលបានថវិកា១លានរៀល និងកុំព្យូទ័រមួយគ្រឿង ជ័យលាភីលេខ២ថវិកា៨០ម៉ឺនរៀល កុំព្យូទ័រមួយគ្រឿង ជ័យលាភីលេខ៣ថវិកា៦០ម៉ឺនរៀល និងទូរសព្ទដៃមួយគ្រឿង។ អ្នកជាប់លេខ៤និងលេខ៥ទទួលបានរង្វាន់លើកទឹកចិត្តម្នាក់ថវិកា៤០ម៉ឺនរៀល៕
អត្ថបទ៖ សំអឿន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១១ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា២១ ម៉ោង agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា២០ ម៉ោង agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
ព័ត៌មានជាតិ២ ថ្ងៃ agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ


