ព័ត៌មានជាតិ
លោក លី សូវ៉ាន់ ៖ លទ្ធផលបឋម ព្រះសង្ឃ និងពុទ្ធបរិស័ទរងគ្រោះនៅបាត់ដំបង គឺពុលចំណីអាហារ
លោកវេជ្ជបណ្ឌិត លី សូវ៉ាន់ ប្រធាននាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង និងអ្នកនាំពាក្យក្រសួងសុខាភិបាល បានមានប្រសាសន៍ នៅព្រឹកថ្ងៃទី៣១ ខែឧសភានេះថា លទ្ធផលបឋមករណីព្រះសង្ឃ និងពុទ្ធស័ទចំណុះជើងវត្តសំរោង ស្ថិតក្នុងភូមិសំរោង ឃុំឆ្នាលមាន់ ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង រងគ្រោះចំនួន៤៨អង្គនាក់នោះ គឺបណ្តាលមកពីពុលចំណីអាហារក្រោយពីបានឆាន់ និងបរិភោគនំបាញ់ហយរួចមក។

លោកវេជ្ជបណ្ឌិតបានបន្តទៀតថា ជាលទ្ធផលបឋម ជាករណីពុលចំណីអាហារ គឺបាញ់ហយដែលធ្វើមិនមានអនាម័យ ឬមកពីអ្នកទុកដាក់មិនបានត្រឹមត្រូវ ទើបបណ្តាលឱ្យមានករណីពុលបែបនេះ។ តែយើងបន្តអង្កេតស្រាវជ្រាវ និងយកវត្ថុវិភាគមកថ្នាក់ជាតិដើម្បីពិនិត្យជាបន្តទៀត។
លោកវេជ្ជបណ្ឌិតបានបន្ថែមថា៖ “យើងបានចាត់វិធានការដោយបានព្យាបាលអ្នករងគ្រោះនៅទីកន្លែងផ្ទាល់ ហើយអ្នករងគ្រោះដែលតម្រូវការបញ្ចូលជាតិទឹក ត្រូវបញ្ជូនទៅមន្ទីរពេទ្យ។ គ្មានករណីអ្នករងគ្រោះណាម្នាក់ធ្ងន់ធ្ងរ ដែលនឹងធ្វើឱ្យប៉ះពាល់ដល់អាយុជីវិតទេដោយគ្រាន់តែខ្វះជាតិទឹកប៉ុណ្ណោះ”។

លោក វេជ្ជបណ្ឌិត លីសូវ៉ាន់ បានណែនាំដល់អ្នកធ្វើបាញ់ហយ ត្រូវមានអនាម័យទាំងអ្នកទុកដាក់ និងរបស់របរទុកដាក់ត្រូវមានអនាម័យល្អ ហើយត្រូវតែប្រាកដថាស្អាតទាំងប៉ះពាល់ដៃ ទាំងទុកដាក់ត្រូវរក្សាការទុកដាក់ទៅតាមសីតុណ្ហភាព បើសិនទុកដាក់លើសពី២ម៉ោង ត្រូវរក្សាភាពត្រជាក់ត្រូវក្រោម៥អង្សាសេ បើរក្សាក្តៅ ឬភ្ងំត្រូវលើសពី ៦០អង្សាសេ ព្រោះការអនុវត្តបែបនេះធ្វើឱ្យមេរោគមិនអាចដុះបាន និងមិនអាចចម្លងទៅលើចំណីអាហារបានទៀតផង។
យោងតាមព័ត៌មានបឋមពីក្រុមឆ្លើយតបបន្ទាន់នៃស្រុកប្រតិបត្តិមោងឬស្សី និងមន្ទីរសុខាភិបាលខេត្តបាត់ដំបង បានឱ្យដឹងថា នៅរសៀលថ្ងៃទី៣០ ខែឧសភាម្សិមិញនេះ មានករណីពុលចំណីអាហារ (នំបាញ់ហយ) នៅវត្តសំរោង ក្នុងភូមិសំរោង ឃុំឆ្នាលមាន់ ស្រុកគាស់ក្រឡ ចំនួន ៤៨អង្គ/នាក់ (ស្រី១៨នាក់) ក្នុងនោះមានព្រះសង្ឃ ៤អង្គ។ អ្នកពុលចំណីអាហារ ចំនួន ២០នាក់ (ស្រី៩នាក់) កំពុងសម្រាកនៅមណ្ឌលសុខភាពគាស់ក្រឡ និង ២៨អង្គ/នាក់ (ស្រី ៩នាក់ ព្រះសង្ឃ ៤អង្គ និងក្មេង ១នាក់ អាយុ២ឆ្នាំ) ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យបង្អែកមោងឬស្សី។

គួរបញ្ជាក់ថា អ្នកពុលចំណីអាហារទាំងអស់នេះ មានអាការៈ ក្អួត រាក និងឈឺពោះ តែមិនធ្ងន់ធ្ងរទេ ដោយចាប់ផ្តើមទ្បើងក្រោយឆាន់/បរិភោគ នំបាញ់ហយនៅវេលាម៉ោង ១១ ទៅ ១១ៈ៣០ នាទីព្រឹក នៅវេលាម៉ោង ៤រសៀលក៏ចាប់ផ្តើមមានអាការៈ រាគ ក្អួត និងឈឺពោះ។ តាមការសន្និដ្ឋានបឋម ករណីទាំងនេះអាចបណ្តាលពី Origin bacterium៕
អត្ថបទ៖ សំអឿន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
កីឡា១ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សន្តិសុខសង្គម៦ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច៣ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


