ព័ត៌មានជាតិ
បណ្ឌិតសុខ ទូច៖ វៀតណាមខ្ចីដៃអាមេរិកស្រែករឿងមូលដ្ឋានទ័ពចិន នៅដែនសមុទ្ររាមរបស់កម្ពុជា
ប្រធានរាជបណ្ឌិត្យសភាកម្ពុជា លោកបណ្ឌិត សុខ ទូច បានលើកឡើងថា វៀតណាមខ្ចីដៃអាមេរិកស្រែករឿងមូលដ្ឋានទ័ពចិន នៅដែនសមុទ្ររាម ព្រោះដឹងថាខ្លួននឹងបាត់បង់ផល់ប្រយោជន៏សេដ្ឋកិច្ចដ៏មហិមា។ លោកបញ្ជាក់ដូច្នេះ គឺនៅចំពេលដែលសហរដ្ឋអាមេរិកដែលជាសម្ព័ន្ធមិត្តរបស់វៀតណាម នៅតែធ្វើការចោទប្រកាន់មកលើកម្ពុជា ថាបានអនុញ្ញាតឲ្យប្រទេសចិនសាង់សង់មូលដ្ឋានទ័ព នៅសមុទ្ររាម ខេត្តព្រះសីហនុ។

ថ្លែងក្នុងបទសម្ភាសជាមួយកម្ពុជាថ្មីនៅព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២២ លោកបណ្ឌិត សុខ ទូច អះអាងថា សហរដ្ឋអាមេរិកមិនដែលខ្វាយខ្វល់ជាមួយកម្ពុជានោះទេ មានតែប្រទេសជិតខាង ពិសេសវៀតណាម ដែលខ្វល់ខ្វាយជាមួយកម្ពុជាក្នុងចេតនាមិនចង់ឲ្យកម្ពុជាមានការអភិវឌ្ឍ។ លោកបណ្ឌិត សុខ ទូច ទាញទឡ្ហីករណ៍មកបញ្ជាក់ថា អាមេរិកមិនចាំបាច់បារម្ភរឿងកងទ័ពចិននៅកម្ពុជាទេ។ លោកថា មាត្រា៥១នៃរដ្ឋធម្មនុញកម្ពុជាបញ្ជាក់ច្បាស់ គឺអំណាចស្ថិតនៅលើប្រជាជន ហើយចម្លើយនឹងត្រូវបានបកស្រាយនៅក្នុងការបោះឆ្នោតថ្នាក់ជាតិឆ្នាំ២០២៣ខាងមុខ។
ទាក់ទងនឹងការកសាងកំពង់ផែវិញ លោកបណ្ឌិតបន្ថែមថា ប្រសិនបើកម្ពុជាមានផែសមុទ្រទឹកជ្រៅ នោះនឹងនាំទៅដល់ការការរៀបចំឲ្យមានបែបបទរដ្ឋបាលលើដែនសមុទ្រកម្ពុជា តួយ៉ាងដូចជា ទីតាំងសម្រាប់ល្បាត ទីកន្លែងសម្រាប់សាងទំនិញ និងកន្លែងជួសជុលកប៉ាល់ជាដើមដែលទាំងនេះបង្កជាឧបសគ្គដល់ប្រទេសវៀតណាម។ អ្នកស្រាវជ្រាវរូបនេះបញ្ជាក់ទៀតថា ព្រំដែនទឹកកម្ពុជាមិនទាន់ត្រូវបានកំណត់ និងរៀបចំឲ្យបានត្រឹមត្រូវជាមួយប្រទេសជិតខាងពិសេសវៀតណាមនៅឡើយ ខណៈព្រំដែនគោកជាមួយវៀតណាម និងថៃបានរៀបចំរួចរាល់ស្ទើមួយរយភាគរយ។

បើតាមអ្នកស្រាវជ្រាវរូបនេះ មានចំណុច៤ដែលវៀតណាមមានក្ដីកង្វល់ និងមិនចង់ឲ្យមានការកសាងមូលដ្ឋានកងទ័ព និងផែទឹកជ្រៅនៅខេត្តព្រះសីហនុ គឺទី១ វៀតណាមជាមិត្តរបស់អាមេរិកសម្រាប់ទប់ទល់នឹងប្រទេសចិននៅសមុទ្រចិនខាងត្បួង។ ទី២ក្រុមហ៊ុនធំៗរបស់អាមេរិករួមទាំងនាវាចម្បាំងផងមានវត្តមាននៅក្នុងប្រទេសវៀតណាម ខណៈទី៣ គឺមុនមកដល់កោះត្រល់ វៀតណាមត្រូវធ្វើដំណើរ៤៥គីឡូមែត្រ ដូចនេះប្រសិនបើកម្ពុជាមិនឲ្យឆ្លង ហើយកម្ពុជាមាននាវាធំៗដែរនោះ វារឹតតែជាឧបសគ្គសម្រាប់វៀតណាម។ ទី៤ក្ដីកង្វល់ទាំងនេះនឹងនាំវៀតណាមឲ្យមានមិត្តច្រើនពិសេសមិត្តដែលដាក់សម្ពាធកម្ពុជាមិនឲ្យមានការរីកចម្រើន ត្បិតកម្ពុជាមានការសហការល្អជាមួយប្រទេសចិន។

ទោះជាយ៉ាងណាក្ដីលោកបណ្ឌិត សុខ ទូច ក៏អះអាងដែរថា បញ្ហាចោទប្រកាន់របស់អាមេរិកនេះ នឹងធ្វើឲ្យវៀតណាម និងសម្ព័ន្ធមិត្ត ទទួលបានប្រយោជន៏ចំនួន៥គឺ ទី១ សម្រាប់វៀតណាម គឺខ្ចីកម្លាំងអាមេរិកទប់បញ្ហាសមុទ្រចិនខាងត្បួង។ ទី២ ទប់ចរន្តសេដ្ឋកិច្ចកុំឲ្យកម្ពុជាមានការអភិវឌ្ឍ ដែលបង្កឱកាសដល់ក្រុមអ្នកប្រជាធិបតេយ្យធ្វើការតស៊ូនយោបាយ ទី៣ អាមេរិកដើរតួជាបងធំទាក់ទងនឹងបញ្ហានឹងការចោទប្រកាន់មកលើកម្ពុជា ខណៈផលប្រយោជន៍នឹងធ្លាក់ទៅលើវៀតណាម។ ទី៤ វៀតណាមនឹងកាន់តែខ្លាំងលើគ្រប់វិស័យពិសេសទំនើបកម្មយោធា ខណៈកម្ពុជា គ្មានសូម្បីតែលេណដ្ឋានកាពារប្រទេស ចំណែកទី៥ គឺ ការទទួលបានផល់ប្រយោជន៍ទៅវិញទៅមករវាងវៀតណាម និងអាមេរិកលើផ្នែកសេដ្ឋកិច្ច៕
ដោយ ៖ លន់ សេនី
-
សន្តិសុខសង្គម៤ ថ្ងៃ agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
សេដ្ឋកិច្ច១ ថ្ងៃ agoរដ្ឋាភិបាលហាមឃាត់ក្រុមហ៊ុនផលិតស្រា និងភេសជ្ជៈផ្ដល់រង្វាន់តាមក្រវិលកំប៉ុង ចាប់ពីដើមខែតុលា ឆ្នាំនេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកុលបុត្រកុលធីតា ៣២៨រូប ចូលរួមពិធីបួសនៅវត្តព្រះឥន្ទទេព ដើម្បីតបស្នងសងគុណ និងអបអរសាទរវិសាខបូជា
-
ព័ត៌មានជាតិ៨ ម៉ោង agoក្រសួងវប្បធម៌ ព្រមានចាត់វិធានការច្បាប់លើជនដែលនៅតែបន្តកែច្នៃ ប្រើគ្រឿងលម្អយកគំរូគ្រឿងឥស្សរិយយស«ព្រះរាជមហាកណ្ឋាភណ្ឌគ្រងរាជសម្បត្តិ»
-
ព័ត៌មានជាតិ៣ ថ្ងៃ agoអ្នកជំនាញ ទាញសញ្ញាបន្ទាត់ក្រហម វិបត្តិនយោបាយផ្ទៃក្នុងថៃអាចផ្ទេរមកជម្លោះព្រំដែនសារជាថ្មី


