ព័ត៌មានជាតិ
បណ្ឌិត សុខ ទូច ថា នៅឧទ្យានជាតិរាជបណ្ឌិត្យសភាកម្ពុជា មានព្រៃឈើជាង៨០%
ព្រៃឈើនៅតំបន់ឧទ្យានជាតិរាជបណ្ឌិត្យសភាកម្ពុជា តេជោសែនឬស្សីត្រឹប ដែលមានឈ្មោះថា ព្រៃស្រោង មានប្រមាណជាង៨០% ដែលកើតចេញពីការខិតខំអភិរក្សរបស់រាជបណ្ឌិត្យសភាកម្ពុជា។ នេះបើតាមការអះអាងឲ្យដឹងរបស់លោកបណ្ឌិត សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា។ ការអះអាងនេះ គឺជាការឆ្លើយតបទៅនឹងការចោទប្រកាន់មួយចំនួនដែលថា នៅឧទ្យានជាតិរាជបណ្ឌិត្យសភាកម្ពុជា មិនមានព្រៃពិត ហើយថាសុទ្ធតែជាសិប្បនិមិត្ត។

តាមរយៈទំព័រហ្វេសប៊ុកកាលពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២២ លោកបណ្ឌិត សុខ ទូច បានបង្ហាញវីដេអូពីស្ថានភាពព្រៃឈើនៅក្នុងតំបន់ឧទ្យានជាតិរាជបណ្ឌិត្យសភាកម្ពុជា តេជោសែនឬស្សីត្រឹប។ លោកបានអះអាងឲ្យដឹងថា នៅទីនោះ មានដើមឈើធំៗគ្រប់ប្រភេទ ដែលអាចឲ្យជនរួមជាតិមកទស្សនៈកិច្ច និងមកសិក្សាស្វែងយល់ ដើម្បីបានបកស្រាយការយល់ច្រឡំ ឬក៏ធ្វើជាសាក្សីបញ្ជាក់ឲ្យបានកាន់តែច្បាស់។
លោកបណ្ឌិត សុខ ទូច បានអះអាងថា៖« ៨០%នៃឧទ្យានជាតិរាជបណ្ឌិត្យសភា ដែលគេហៅថា តំបន់ព្រៃស្រោង មានព្រៃឈើធំៗជាច្រើន កើតឡើងពីការខិតខំអភិរក្សរបស់រាជបណ្ឌិត្យសភា និងធ្វើឡើងសម្រាប់មនុស្សបន្តវេន មិនមែនបង្កើតច្បាប់មកសម្រាប់រកស៊ី រាជបណ្ឌិត្យសភាមិនអាចធ្វើបែបនេះទេ គឺយកច្បាប់មកអនុវត្តសម្រាប់មនុស្សគ្រប់ជំនាន់ទៅថ្ងៃអនាគត»។

បើតាមលោកបណ្ឌិត សុខ ទូច នៅឧទ្យានជាតិរាជបណ្ឌិត្យសភាកម្ពុជា មានកន្លែងស្នាក់នៅ ឬអាចបោះតង់បាន។ មួយវិញទៀត វាមានដើមឈើធំៗគ្រប់ប្រភេទដែលមនុស្សម្នាក់មិនអាចអោបជុំបានទេ និងមានព្រៃក្រាស់ៗដែលសឹងតែមិនអាចឲ្យពន្លឹថ្ងៃចាំងចូលបាននាពេលថ្ងៃ៕
ដោយ៖ ឌឿនចាន់ ថារី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


