ព័ត៌មានជាតិ
អាជ្ញាធរក្រុងព្រះសីហនុ ព្រមានចាត់វិធានការក្តៅចំពោះអាជីវករមិនរើចេញពីតំបន់ឆ្នេរតាមកាលកំណត់
អ្នកនាំពាក្យសាលាខេត្តព្រះសីហនុ បានក្រើនរំលឹកដល់អាជីវករទាំងអស់ ដែលកំពុងលក់ដូរគ្មានសណ្តាប់ធ្នាប់នៅតាមតំបន់ឆ្នេរត្រូវប្រញាប់រុះរើតូប ឬសម្ភារផ្សេងៗឱ្យអស់ត្រឹមថ្ងៃទី៧ខែកក្កដា ឆ្នាំ២០២២ខាងមុខនេះ ដើម្បីចៀសវាងការអនុវត្តវិធានការរដ្ឋបាល។

លោក ឃាង ភារម្យ អ្នកនាំពាក្យសាលាខេត្តព្រះសីហនុបានមានប្រសាសន៍ នៅព្រឹកថ្ងៃទី២៩មិថុនានេះថា រដ្ឋបាលក្រុងព្រះសីហនុបានធ្វើការណែនាំដល់អាជីវករលក់ដូរនៅតាមតំបន់ឆ្នេរត្រូវធ្វើការរុះរើតូប និងសម្ភារផ្សេងៗដែលមិនមានរបៀបរៀបរយ និងមិនមានសណ្តាប់ធ្លាប់ ដើម្បីរៀបចំសណ្តាប់ធ្នាប់បរិស្ថាន និងសោភ័ណភាព នៅតំបន់ឆ្នេរឡើងវិញ។
លោក ឃាង ភារម្យ បានបន្តថា កន្លងមករដ្ឋបាលខេត្តព្រះសីហនុបានរៀបចំកែលម្អសោភ័ណភាពតំបន់ឆ្នេរសមុទ្រខេត្តព្រះសីហនុដោយមានការរៀបចំជាលំហសាធារណៈ។មានន័យថា បងប្អូនប្រជាពលរដ្ឋទៅកម្សាន្តសប្បាយហើយ មិនមានការគិតថ្លៃអ្វីទេ។
លោកបានបន្តទៀតថា«យើងសង្កេតឃើញថាមួយរយៈពេលចុងក្រោយនេះមានបងប្អូនអាជីវករមួយចំនួនហាក់ដូចជាមិនបានចូលរួមសហការ ដោយពួកគាត់មានការតាំងតូប និងសម្ភារដូចជាចង្រ្កានជើងឆ្នាំង និងដាំស្លនៅលើឆ្នេរក៏មាន និងនៅលើការ៉ូឡាផ្លូវថ្មើរជើងក៏មាន ដែលបង្កឱ្យមានការបាត់បង់សណ្តាប់ធ្លាប់ និងសោភ័ណភាព»។
អ្នកនាំពាក្យរូបនេះ បានបន្ថែមថា បញ្ហានេះរដ្ឋបាលក្រុងព្រះសីហនុតែងតែចុះណែនាំ និងអប់រំជាប្រចាំ ប៉ុន្តែហាក់បីដូចជាមិនមានប្រសិទ្ធភាពទេ។
លោក ឃាង ភារម្យ បានបញ្ជាក់ថា « អ៊ីចឹងហើយ ដើម្បីជាការរៀបចំឱ្យមានសណ្តាប់ធ្នាប់និងរបៀបរៀបរយ ថែរក្សាបានបរិស្ថាន និងសោភ័ណភាព នៅតាមតំបន់ឆ្នេរ គឺរដ្ឋបាលក្រុងបានកំណត់ពេលវេលាឱ្យអាជីវករធ្វើការរុះរើ និងរៀបរយសណ្តាប់ធ្នាប់ឡើងវិញត្រឹមថ្ងៃទី០៧ខែកក្កដាឆ្នាំ២០២២ ហើយក្នុងករណីប្រសិនបើបងប្អូនអាជីវករមិនចូលរួមសហការទេរដ្ឋបាលក្រុងនឹងអនុវត្តវិធានការរដ្ឋបាលហើយ»។
គួរបញ្ជាក់ថា ខេត្តព្រះសីហនុ នឹងទទួលធ្វើជាម្ចាស់ផ្ទះរៀបចំពិធីបុណ្យសមុទ្រលើកទី៩ជុំទី៣ចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២២ ក្រោមវត្តមានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជានិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន៕ សំអឿន


-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


