ព័ត៌មានជាតិ
២ ថ្ងៃជាប់គ្នា កម្ពុជា រកឃើញ ការឆ្លងកូវីដ-១៩ ក្នុងសហគមន៍ ឡើងវិញ
ក្រសួងសុខាភិបាល នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២នេះ បានចេញសេចក្តីប្រកាសព័ត៌មានបញ្ជាក់ពីការរកឃើញអ្នកឆ្លងកូវីដ-១៩ ចំនួន ៧ នាក់ ខណៈម្សិលមិញរកឃើញ ១០នាក់ បន្ទាប់ពីមិនមានរកឃើញអ្នកឆ្លងចំនួន ៥២ថ្ងៃជាប់គ្នារួចមក។

អ្នកជំងឺថ្មី ឆ្លងជំងឺ កូវីដ-១៩ ទាំង ៧ ករណីនោះ ត្រូវបានរកឃើញ ដោយ PCR និងជាប្រភេទអូមីក្រុង ទាំងអស់។ អ្នកទាំង ៧ នាក់នោះ ជាករណីឆ្លងក្នុងសហគមន៍ ដឹងលទ្ធផលនៅពេលពួកគាត់សុំវិញ្ញាបនបត្រចេញទៅក្រៅប្រទេស។
គិតត្រឹមការប្រកាសរបស់ក្រសួងសុខាភិបាល នៅថ្ងៃនេះ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩៖ សរុបចំនួន ១៣៦ ២៧៩ នាក់, អ្នកជាសះស្បើយសរុបចំនួន ១៣៣ ២០៦ នាក់, ស្លាប់សរុបចំនួន ៣ ០៥៦ នាក់។

គួរបញ្ជាក់ថា តាមរយៈសេចក្តីជួនព័ត៌មានរបស់ក្រសួងសុខាភិបាល ចុះកាលពីយប់ថ្ងៃទី២៩ មិថុនានេះ លោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានជំរុញឱ្យសមត្ថកិច្ចដែលឈរជើងតាមព្រំដែនត្រូវប្រកាន់ខ្ជាប់នូវវិធានការសុខាភិបាលឱ្យបានហ្មត់ចត់ចំពោះប្រជាជនខ្មែរ និងជនបរទេសដែលធ្វើដំណើរឆ្លងកាត់តាមព្រំដែន ដើម្បីទប់ស្កាត់ការឆ្លងជំងឺកូវីដ-១៩ ប្រភេទបំប្លែងខ្លួនថ្មីៗ ដែលបច្ចុប្បន្នមានឆ្លងនៅបណ្តាប្រទេសមួយចំនួនរួចហើយ។
គួររម្លឹកថា នាយប់មិញ ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២២ នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ចេញសារជាសំឡេងបានបញ្ជាក់ថា កម្ពុជាបានពិនិត្យឃើញអំពីការឆ្លង ជំងឺកូវីដ-១៩ នៅក្នុងសហគមន៍ឡើងវិញ។ ជាមួយគ្នានោះសម្ដេចបានអំពាវនាវដល់ប្រជាពលរដ្ឋ ឱ្យមានការប្រុងប្រយ័ត្ន ក្នុងការការពារសុខភាពផ្ទាល់ខ្លួន នៅគ្រប់ទីកន្លែងទាំងអស់ ហើយត្រូវមានវិធានការហ្មត់ចត់ ដើម្បីបញ្ចៀសនូវការរីករាលដាល ចូលទៅក្នុងសហគមន៍ និងចូលទៅក្នុងគ្រួសារ៕
អត្ថបទ៖ ច័ន្ទ វីរៈ

-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម២ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា៤ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


