ព័ត៌មានជាតិ
ធ្វើដំណើរតាមផ្លូវល្បឿនលឿននឹងមានកាតគិតតម្លៃយានយន្តបើកបរស្រាប់
អ្នកបើកបរនៅលើផ្លូវល្បឿនលឿនត្រូវមានការទិញកាតដាក់នៅក្នុងឡានសម្រួលដល់ការធ្វើដំណើរមិនខាតពេលឈប់បង់លុយដែលក្នុងកាតនោះមានលុយរួចជាស្រេច ខណៈផ្លូវល្បឿនលឿននឹងដាក់ដំណើរការឲ្យប្រើប្រាស់ជាបណ្តោះអាសន្ន នៅថ្ងៃទី១ ខែតុលា ឆ្នាំ២០២២ ខាងមុខនេះ។

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានមានប្រសាសន៍នៅក្នុងពេលចុះពិនិត្យវឌ្ឍនភាព ផ្លូវល្បឿនលឿន ភ្នំពេញ-ក្រុងព្រះសីហនុ (Expressway PP-SHV) នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២២ នេះ បានគូសបញ្ជាក់ឲ្យដឹងថា ចំពោះយាន្តយន្តដែលបើកបរលើផ្លូវល្បើនលឿនត្រូវទិញកាតដាក់ក្នុងឡាន ដើម្បីងាយស្រួលពេលបើកបរមិនចាំបាច់ឈប់នោះទេ ព្រោះមានម៉ាស៊ីនអាចចាប់យកលេខកាត និងស្លាកលេខរថយន្ត ហើយនៅពេលដែលអ្នកបើករថយន្តចង់ចេញឬផ្លាស់ផ្តូរទិសទៅកន្លែងណាមួយចុះកន្លែងទី១ក្នុងតម្លៃផ្សេង ទី២ក្នុងតម្លៃផ្សេង និងទី៣គិតក្នុងតម្លៃផ្សេង។

លោកទេសរដ្ឋមន្ត្រីបញ្ជាក់ថា ក្នុងករណីដែលមិនមានកាត នោះពេលបើកបរមកដល់នឹងមានភ្នាក់ងារចាំឲ្យកាតមួយ ដែលអាចដឹងថារថយន្តនៅទីតាំងណាមួយ ហើយពេលចេញត្រូវឲ្យកាតនោះទៅគេវិញ គេនឹងគិតពីតម្លៃទៅតាមចម្ងាយផ្លូវដែលបានបើកបរ។
លោកក៏បានបញ្ជាក់ដែរថាសម្រាប់កាតវិញអាចរកទិញបាននៅធនាគារគ្រប់ទីកន្លែងដែលក្រសួង និងសហការជាមួយធនាគារទាំងអស់នៅកម្ពុជា។

ជាមួយគ្នានេះ សម្រាប់ទ្វាទិសនៅលើផ្លូវល្បឿនលឿនមាន៦កន្លែង ដែលបូកនឹងកន្លែងចេញចូល២កន្លែងទៀត មាន៨កន្លែង និងមិនអនុញ្ញាតឲ្យបើកបរបត់បញ្ច្រាស់មកវិញនោះទេ ព្រោះវានឹងអាចបង្កឲ្យមានគ្រោះថ្នាក់ចរាចរណ៍ ហើយក្រសួងនឹងធ្វើសេចក្តីផ្សព្វផ្សាយណែនាំ នៅពេលឆាប់ៗនេះពីការបើកបរនៅលើផ្លូវល្បឿនលឿន៕
អត្ថបទ៖ ឌឿន ចាន់ថារី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៧ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
សន្តិសុខសង្គម២ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


