ព័ត៌មានជាតិ
មន្ត្រីក្រសួងសង្គមកិច្ច ៖ រួមគ្នាលើកកម្ពស់អតីតយុទ្ធជន និងមន្ត្រីចូលនិវត្តន៍ដែលបានលះបង់គ្រប់បែបយ៉ាង ដើម្បីជាតិមាតុភូមិ
លោក ឈួរ សុបញ្ញា ប្រតិភូរាជរដ្ឋាភិបាលទទួល បន្ទុកអគ្គនាយកមូលនិធិជាតិជំនួយសង្គម នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី បានយកចិត្តទុកដាក់ខ្ពស់ចំពោះគ្រួសារអតីតយុទ្ធជន ដែលមានគុណបំណាច់ចំពោះជាតិដោយមិនបោះបង់ចោលឡើយ ដោយបន្តរួមគ្នាលើកកម្ពស់អតីតយុទ្ធជន និងមន្ត្រីចូលនិវត្តន៍ ដែលបានលះបង់គ្រប់បែបយ៉ាងដើម្បីជាតិមាតុភូមិ។

លោក ឈួរ សុបញ្ញា ថ្លែងបែបនេះ ខណៈចុះដោះស្រាយរបបគោលនយោបាយប្រចាំខែ របបគោលនយបាយសម្រាប់សមាជិកអតីតយុទ្ធជន ដែលបានចូលនិវត្តន៍រហូតដល់ពេលសមាជិកអតីតយុទ្ធជន ម្នាក់ៗមាន ពិសេសដល់សមាជិកអតីតយុទ្ធជនទទួលមរណភាព គឺមានការរៀបចំគោលការណ៍ របប សម្រាប់ឧបត្ថម្ភដល់គ្រួសារគោលនយោបាយ ជូនទៅតាមឋាន្តរស័ក្តកម្រិតតាមអនុក្រឹត្យ និងប្រកាសណែនាំ កាលពីរសៀលថ្ងៃ ២១ ខែកក្កដា ឆ្នាំ ២០២២។

ប្រតិបត្តិការនេះ មន្ត្រីជាន់ខ្ពស់ក្រសួងសង្គមកិច្ច បានសហការជាមួយរដ្ឋបាលខេត្តមន្ទីរ ស.អ.យ. និងសមាគមអតីតយុទ្ធជនខេត្ត បានប្រគល់ថវិកាឧបត្ថម្ភធានារ៉ាប់រងសង្គម និងបូជាសពជូនគ្រួសារអតីតយុទ្ធជនចំនួន ២ គ្រួសារ នៅសាលទទួលភ្ញៀវខេត្ត ដោយមានការចូលរួមពីលោក ញ៉ែម សំអឿន អភិបាល នៃគណ:អភិបាលខេត្តរតនៈគីរី និងជាប្រធានកិត្តិយសសមាគមអតីតយុទ្ធជនខេត្ត លោកឧត្តមសេនីយ៍ទោ ប្រធានសមាគមអតីតយុទ្ធជនខេត្ត និងលោក ប្រធានមន្ទីរ ស.អ.យ. ខេត្តរតនៈគីរី។

លោក ឈួរ សុបញ្ញា ថ្លែងថា ប្រតិបត្តិការដ៏វិសេសវិសាលនេះ ធ្វើឡើងដើម្បីជាការរក្សានូវនូវប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់នោះ ក្រសួងសង្គមកិច្ច អតីតយុទ្ធជននិង យុវនីតិសម្បទា បានណែនាំឲ្យមន្ទីរ សង្គមកិច្ច ខេត្ត-រាជធានី ធ្វើយ៉ាង ណាឲ្យមន្ទីរផ្តល់សេវាតម្រូវការ ព្រមទាំងខិតខំធ្វើរបបគោលនយោបាយ ផ្តល់ឲ្យដល់គ្រួសារអតីតយុទ្ធជន។ ពាក់ព័ន្ធនឹងអនុសាសន៍របស់ថ្នាក់ដឹកនាំ គឺធ្វើយ៉ាងណាត្រូវ យកចិត្តទុកដាក់ដល់អតីតយុទ្ធជន ពោលគឺរាជរដ្ឋាភិបាលមិនបោះបង់គ្រួសារអតីតយុទ្ធជន ដែលមានគុណបំណាច់ចំពោះជាតិ។

តាមរយៈក្រសួងសង្គមកិច្ច អតីតយុទ្ធជន ដោយបានដោះស្រាយរបបគោលនយោបាយប្រចាំខែ របប គោលនយបាយសម្រាប់សមាជិកអតីតយុទ្ធជន ដែលបានចូលនិវត្តន៍រហូតដល់ពេលសមាជិកអតីតយុទ្ធជនម្នាក់ៗ មាន ពិសេសដល់សមាជិកអតីតយុទ្ធជនទទួលមរណភាព គឺមានការរៀបចំគោលការណ៍របបសម្រាប់ឧបត្ថម្ភដល់គ្រួសារ។ គោលនយោ បាយ ជូនទៅតាមឋាន្តរស័ក្តកម្រិតតាមអនុក្រឹត្យ និងប្រកាសណែនាំ។
លោក ឈួរ សុបញ្ញា ថ្លែងបន្ថែមថា ជំនួសមុខឲ្យរដ្ឋមន្ត្រីក្រសួង សង្គមកិច្ច ក្រុមការងារ និងខេត្តបាន សម្ដែងនូវការចូលរួមរំលែកនូវមរណទុក្ខដ៏ក្រៀមក្រំ ចំពោះការបាត់បង់សមាជិកគ្រួសារ ដែលបានទទួលមរណភាព ហើយជាអតីតយុទ្ធជនយើង ធ្លាប់បានចូលរួមចំណែកលះបង់សាច់ស្រស់ ឈាម ស្រស់ ក្នុងបុព្វហេតុរំដោះ ជាតិមាតុភូមិ ពិសេសការពារបូរណភាព ទឹកដី រហូតទទួលបានជោគជ័យ កន្លងមក៕
អត្ថបទ៖ វិមាន
-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម៨ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


