ព័ត៌មានជាតិ
លោក ហេង រតនា៖ ខេត្តព្រះសីហនុក្លាយជាខេត្តទី៤ អស់គ្រាប់មីនប្រឆាំងមនុស្ស
លោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកស៊ីម៉ាក់បានឱ្យដឹងថាខេត្តព្រះសីហនុ បានក្លាយជាខេត្តទី៤នៃខេត្តអស់តំបន់គ្រាប់មីនប្រឆាំងមនុស្ស បន្ទាប់ពីខេត្តកែប ខេត្តកណ្តាល និងរាជធានីភ្នំពេញ។

លោក ហេង រតនា បានឱ្យដឹងថា ក្រុមការងារបោសសម្អាតមីន ដែលប្រតិបត្តិការក្នុងខេត្តព្រះសីហនុមានចំនួន៥ក្រុម មានបុគ្គលិកសរុប៣៦នាក់ ក្នុងនោះស្រី៤នាក់ បានចាប់ផ្ដើមប្រតិបត្តិការបោសសម្អាតមីន ចាប់ពីថ្ងៃទី១ ខែមីនា ឆ្នាំ២០២២ នឹងបញ្ចប់ការបោះសម្អាតមីនទាំងស្រុង នៅត្រឹមដំណាច់ខែកក្កដាឆ្នាំ២០២២ខាងមុខ។ លោកអគ្គនាយកបានសរសេរបន្តថា ជាលទ្ធផលអង្គភាពស៊ីម៉ាក់បានបោសសម្អាតគ្រាប់មីន យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះលើផ្ទៃដីចំនួន១.៧៣៧.០១៣ម៉ែត្រការ៉េ ស្មើនឹង១៧៣ហិកតា រកឃើញ និងកម្ទេចចោលគ្រាប់មីន បានចំនួន ៣៤គ្រាប់ និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ៩៣គ្រាប់។
លោកអគ្គនាយកស៊ីម៉ាក់បានបន្ថែមថា លទ្ធផលទាំងនេះ ដោយមានការខិតខំប្រឹងប្រែង យ៉ាងសស្រាក់ស្រាំព្រោះទន្ទឹម ក្រុមការងារបានជួបឧបសគ្គអាកាសធាតុភ្លៀង ខ្យល់ ស្ទើរតែរាល់ថ្ងៃ ចម្ការមីនភាគច្រើនជាតំបន់ភ្នំ ហើយនៅឆ្ងាយពីផ្លូវ មិនអាចចូលទៅដល់ចំការមីនខ្លះ បានធ្វើដំណើរដោយថ្មើរជើងជាច្រើនគីឡូម៉ែត្រទៀតផង។
លោកអគ្គនាយកបានបញ្ជាក់ថាដូចនេះខេត្តព្រះសីហនុបានក្លាយជាខេត្តទី៤នៃខេត្តអស់តំបន់គ្រាប់មីនប្រឆាំងមនុស្ស បន្ទាប់ពីខេត្តកែប ខេត្តកណ្តាល និងរាជធានីភ្នំពេញ។
លោកបន្ថែមដូច្នេះថា « ខ្ញុំសូមផ្តាំផ្ញើ និងរំលឹកថា អ្វីដែលហៅថា ខេត្ត/រាជធានី អស់គ្រាប់មីនប្រឆាំងមនុស្ស ពុំមានន័យថា អស់បញ្ហាគ្រាប់សំណល់យុទ្ធភ័ណ្ឌសង្គ្រាមទាំងស្រុងនោះទេ។ អស់តែគ្រាប់មីនប្រឆាំងដែលជាតំបន់ដឹង និងមានកំណត់ត្រាក្នុងទិន្នន័យជាតិ ថា មានគ្រាប់មីនប្រឆាំងមនុស្សតែប៉ុណ្ណោះ ចំពោះគ្រាប់យុទ្ធភ័ណ្ឌសង្គ្រាមផ្សេងៗទៀតមានដូចជា គ្រាប់បែកចង្កោម គ្រាប់បែកទម្លាក់ពីយន្តហោះ គ្រាប់មិនទាន់ផ្ទុះ និងយុទ្ធភ័ណ្ឌសង្គ្រាមដទៃទៀត ក្រៅពីគ្រាប់មីនប្រឆាំងមនុស្ស នៅតែមានវត្តមានគំរាមកំហែងដល់អាយុជីវិតបងប្អូនទាំងឡាយនៅឡើយ»។
ថ្លែងនៅក្នុងកិច្ចសំណេះសំណាលជាមួយមន្ត្រីបោសសម្អាតមីន(ស៊ីម៉ាក)ភាគខាងត្បូង នៅស្រុកកំពង់សីលានៅថ្ងៃទី២២កក្កដានេះ លោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុបានមានប្រសាសន៍ថាក្នុងនាមថ្នាក់ដឹកនាំខេត្ត មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋក្នុងខេត្តព្រះសីហនុ សូមកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ បុគ្គលិកស៊ីម៉ាក ដែលបានចំណាយពេល៤ខែ នៅក្នុងខេត្តព្រះសីហនុ ទោះបីជួបស្ថានភាព និងបញ្ហាប្រឈមក្នុងភូមិសាស្ត្រដូចជាអាកាសធាតុ ភ្លៀង ខ្យល់ ក៏ប៉ុន្តែក្រុមការងារ បានខិតខំជម្នះនូវរាល់ឧបសគ្គទទួលបានលទ្ធផលល្អ។ ក្នុងស្មារតីយកចិត្តទុកដាក់រួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងវិស័យមីននៅកម្ពុជា ពិសេសវិស័យមីននៅខេត្តព្រះសីហនុ អត្ថប្រយោជន៍ដែលយើងទទួលបាន គឺរំដោះផ្ទៃដីស្រែចម្ការដែលមានការគំរាមកំហែង និងជាឧបសគ្គដល់ប្រជាពលរដ្ឋ និងអ្នកទេសចរណ៍។

លោកអភិបាលខេត្តបញ្ជាក់ថា ផ្ទៃដីដែលបានបោសសម្អាតមីន និងយុទ្ធភ័ណ្ឌរួចនេះ ជួយបង្កើនសេដ្ឋកិច្ចសង្គម ហើយអ្នកទេសចរលែងមានភាពភ័យខ្លាចពីគ្រាប់មីនទៀត។ ហើយប្រជាពលរដ្ឋ និងអ្នកទេសចរអាចដើរចូលព្រៃ ឡើងភ្នំ ក៏ដូចជាការទាក់ទាញអ្នកវិនិយោគ នៅលើទឹកដីសុវណ្ណភូមិរបស់យើង អាចបង្កើនការងារសម្រាប់យុវជនរបស់យើងនាពេលខាងមុខ៕ សំអឿន

-
ព័ត៌មានជាតិ៦ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
សន្តិសុខសង្គម៥ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ២ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


