ព័ត៌មានជាតិ
ស៊ីហ្គេម ២០២៣ ៖ កម្ពុជា ចង់បង្កើនជើងហោះហើរជាមួយសិង្ហបុរី ដើម្បីអូសទាញភ្ញៀវទេសចរកាន់តែច្រើន
ក្រសួងទេសចរណ៍បានលើកឡើងថា កម្ពុជា ចាំបាច់ត្រូវតែមានការបង្កើនជើងហោះហើរជាមួយនឹងប្រទេសសិង្ហបុរី ក្នុងកំឡុងពេលដែលមានការប្រកួតកីឡាស៊ីហ្គេមឆ្នាំ២០២៣ខាងមុខ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ ការបង្កើនជើងហោះហើរនេះ គឺក្នុងគោលបំណងទាក់ទាញភ្ញៀវទេសចរអន្តរជាតិឱ្យមានកំណើនកាន់តែច្រើនតាមរយៈជើងហោះហើរសិង្ហបុរី។

នៅក្នុងជំនួបជាមួយរដ្ឋមន្រ្តីក្រសួងវប្បធម៌ សហគមន៍ និងយុវជនសិង្ហបុរី លោក ថុង អ៊ីដវីន (Tong Adwin) កាលពីពេលថ្មីៗនេះ លោក ទិត ចន្ថា រដ្ឋមន្ត្រីស្ដីទីក្រសួងទេសចរណ៍ បានអះអាងថា ភាគីកម្ពុជា និងសិង្ហបុរីបានពិភាក្សាគ្នាឱ្យមានការជំរុញ និងបង្កើនជើងហោះហើរ រវាងកម្ពុជា និងសិង្ហបុរីបន្ថែមទៀត តាមរយៈជើងហោះហើររបស់ក្រុមហ៊ុនទេសចរណ៍សិង្ហបុរី (Singapore Airline) ដើម្បីឱ្យមានភ្ញៀវទេសចរអន្តរជាតិកាន់តែច្រើន ពិសេស នៅក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមឆ្នាំ២០២៣ខាងមុខនេះ។

លោក ទិត ចន្ថា បានលើកឡើងថា សិង្ហបុរី គឺជាប្រទេសមួយដែលមានសារៈសំខាន់ក្នុងការនាំភ្ញៀវទេសចរមកកាន់កម្ពុជា ព្រោះប្រទេសមួយនេះ ជាប្រទេសដែលជាសមាជិកអាស៊ានស្រាប់ និងកាន់តែពិសេសនោះ គឺសិង្ហបុរី មានការតភ្ជាប់ជើងហោះមកពីបណ្តាលប្រទេសជុំវិញពិភពលោក។ បន្ថែមលើនេះ លោករដ្ឋមន្ត្រីស្ដីទីក្រសួងទេសចរណ៍ ក៏បានលើកឡើងដែរថា កម្ពុជា បានប្រកាសដាក់ឆ្នាំ២០២៣ ជាឆ្នាំទស្សនាកម្ពុជា (Visit Cambodia 2023) ដើម្បីជួយជំរុញកំណើនភ្ញៀវទេសចរ និងសកម្មភាពសេដ្ឋកិច្ចសង្គម។

សូមបញ្ជាក់ឲ្យដឹងថា ក្នុងអំឡុងពេលបញ្ហាកូវីដ-១៩ បើទោះបីមានការកាត់បន្ថយជើងហោះហើររវាងកម្ពុជា និងសិង្ហបុរីក្តី ប៉ុន្តែគិតត្រឹម៦ខែចុងក្រោយក្នុងឆ្នាំ២០២២នេះ កម្ពុជា ទទួលបានភ្ញៀវទេសចរប្រមាណជាងកន្លះលាននាក់ និងទេសចរផ្ទៃក្នុងប្រមាណ៥លាននាក់ទៀត។ នេះបើតាមការលើកឡើងរបស់រដ្ឋមន្ត្រីស្តីទីក្រសួងទេសចរណ៍៕
ដោយ ៖ អុន ស្រីមាន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម៣ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


