ព័ត៌មានជាតិ
តោះ! មកដឹងប្រវត្តិខ្លះៗរបស់អភិបាលខេត្តព្រះវិហារថ្មី លោក គីម រិទ្ធី ដែលជាកូនទេសរដ្ឋមន្រ្តី គន់ គីម
លោក គីម រិទ្ធី ដែលគេច្បាស់ថា ជាកូនប្រុសច្បងរបស់លោកទេសរដ្ឋមន្ត្រី គន់ គីម ត្រូវបានព្រះករុណា ព្រះបាទ សម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ត្រាស់បង្គាប់តែងតាំងជាអភិបាលខេត្តព្រះវិហារថ្មី នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២២។ លោក គីម រិទ្ធី ក្លាយជាអភិបាលខេត្តព្រះវិហារទី១១ បន្ទាប់ពីលោក ប្រាក់ សុវណ្ណ ដែលត្រូវបានដាក់ឲ្យចូលនិវត្តន៍។

បទពិសោធន៍ការងារ
មុនពេលកាន់តំណែងជាអភិបាលខេត្តព្រះវិហារនេះ លោក គីម រិទ្ធី ធ្លាប់កាន់តំណែងជាច្រើនទាំងក្នុងក្របខណ្ឌមន្ត្រីរដ្ឋបាលសាធារណៈ ក្របខណ្ឌនគរបាលជាតិ និងក្របខណ្ឌកងយោធពលខេមរភូមិន្ទ។
នៅក្នុងឆ្នាំ២០០៥ លោក គីម រិទ្ធី កាន់តួនាទីជាស្នងការរងនៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាល ទទួលបន្ទុកផ្នែកព្រហ្មទណ្ឌ និងប្រតិបត្តិការ។ បន្ទាប់ពីបានបំពេញការងារជាមន្ត្រីនគរបាលជិត ២ឆ្នាំ លោកក៏ផ្លាស់ប្ដូរក្របខណ្ឌ ដោយត្រូវមកបំពេញការងារជាមន្ត្រីយោធាវិញនៅក្នុងឆ្នាំ ២០០៧។
នៅឆ្នាំ២០១១ លោកត្រូវបានដំឡើងឋានន្តរស័ក្តិជាឧត្តមសេនីយទោ (ផ្កាយ២) ជាមួយនឹងមុខតំណែងជានាយរងសេនាធិការចម្រុះនៃកងយោធពលខេមរភូមិន្ទ។

លុះនៅអំឡុងខែធ្នូ ឆ្នាំ២០១៤ លោកត្រូវតែងតាំងជាអភិបាលរងខេត្តកណ្ដាលរហូតដល់ខែកុម្ភៈ ឆ្នាំ ២០២២ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានសម្រេចផ្ទេរភារកិច្ចលោក គីម រិទ្ធី ពីអភិបាលរងខេត្តកណ្តាល ឲ្យមកកាន់តំណែងជាអគ្គនាយករងនៃអគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃ។
ក្រៅអំពីការងារជាមន្ត្រីរាជការ លោក គីម រិទ្ធី ក៏ជាមេដឹកនាំក្រុមយុវជនដ៏សកម្មមួយរូបនៅសហភាពសហព័ន្ធយុវជនកម្ពុជា ហៅកាត់ថា ស.ស.យ.ក ផងដែរ គឺក្នុងតួនាទីជាអនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធាន ស.ស.យ.ក ខេត្តកណ្ដាល។

ប្រវត្តិសិក្សា
បើក្រឡេកមកមើលប្រវត្តិនៃការសិក្សារបស់លោក គីម រិទ្ធី វិញនោះ គឺលោកជាយុវជនម្នាក់ដែលបានទទួលការអប់រំ និងបណ្ដុះបណ្ដាលពីក្រៅប្រទេស ដូចជា សហរដ្ឋអាមេរិក និងសិង្ហបុរី។ នៅក្នុងនោះឆ្នាំ១៩៩១-១៩៩៥ លោកចូលរៀននៅវិទ្យាល័យ ហ៊ុន សែន សេរីភាព ក្រុងតាខ្មៅ ហើយលោកផ្លាស់ទៅរៀននៅអនុវិទ្យាល័យ Bukit Merah នៅប្រទេសសិង្ហបុរី ក្នុងឆ្នាំ១៩៩៥-១៩៩៨។ ក្រោយបញ្ចប់កម្រិតវិទ្យាល័យនេះ គឺលោកសិក្សានៅមហាវិទ្យាល័យនីតិព្រហ្មទណ្ឌ នៅទីក្រុង New York សហរដ្ឋអាមេរិក ដោយលោកទទួលបានសញ្ញាបត្រកម្រិតបរិញ្ញាបត្រវិទ្យាសាស្ត្រ ក្នុងឆ្នាំ២០០២ និងសញ្ញាបត្រអនុបណ្ឌិតផ្នែកព្រហ្មទណ្ឌ ឆ្នាំ២០០៤។ ទន្ទឹមគ្នានេះ នៅឆ្នាំ២០១២-២០១៣ លោកក៏បន្តយកសញ្ញាបត្រអនុបណ្ឌិតផ្នែកគ្រប់គ្រងសាធារណៈ នៅសាលាគោលនយោបាយ លីក្វាន់យូ ប្រទេសសិង្ហបុរី ថែមទៀត៕
ដោយ ៖ ធឿន វ៉ាន់សុង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម២ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


