ព័ត៌មានជាតិ
រុស្សីផ្តល់ឧបករណ៍តេស្តរកវីរុសជំងឺអុតស្វា៥០០តេស្ត ដល់កម្ពុជា
រដ្ឋាភិបាលសហព័ន្ធរុស្ស៊ី បានផ្តល់ឧបករណ៍តេស្តរកវីរុសជំងឺអុតស្វាចំនួន៥០០ជូនដល់ក្រសួងសុខាភិបាលដើម្បីទប់ស្កាត់ការរីករាលដាល នៃជំងឺនេះនៅប្រទេសកម្ពុជា។
ពិធីប្រគល់ និងទទួលកញ្ចប់តេស្តនៅព្រឹកថ្ងៃទី ៤ ខែសីហា ឆ្នាំ២០២២ នៅទីស្តីការក្រសួងសុខាភិបាលដោយមនាការចូលរួមពីលោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងលោក Anatoly Borovik ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាព នៃសហព័ន្ធរុស្សី ប្រចាំព្រះរាជាណាចក្រកម្ពុជា។

លោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាលបានមានប្រសាសន៍ថា កញ្ចប់តេស្តរកវីរុសអុតស្វា (Monkeypox Test Kits) ដែលទទួលនាពេលនេះមានចំនួន ៥០០ឯកតា ដែលជាជំនួយដ៏ថ្លៃថ្លារបស់រដ្ឋាភិបាល និងប្រជាជនសហព័ន្ធរុស្ស៊ី ជូនរាជរដ្ឋាភិបាល និងប្រជាជននៃព្រះរាជាណាចក្រកម្ពុជាដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺអុតស្វា។
លោករដ្ឋមន្ត្រីបានបន្តថាកម្ពុជា និងសហព័ន្ធរុស្ស៊ី មានចំណងមិត្តភាពជាប្រពៃណីដ៏យូរអង្វែង ហើយបច្ចុប្បន្ន ប្រទេសយើងទាំងពីរក៏មានកិច្ចសហប្រតិបត្តិការក្នុងក្របខណ្ឌទ្វេភាគី ពហុភាគី ក៏ដូចជាក្នុង អាស៊ានបូក ដើម្បីនាំមកនូវសន្តិភាព ស្ថិរភាព សន្តិសុខ ការអភិវឌ្ឍន៍ប្រកបដោយចិរភាព និងផលប្រយោជន៍ នៃប្រជាជាតិយើងទាំងពីរ។

លោករដ្ឋមន្ត្រីបានបន្តទៀតថា”ថ្ងៃនេះ ចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការកម្ពុជា-រុស្សី បានបង្កើតនូវកាលានុវត្តភាព ថ្មីមួយទៀត ដែលជាការឆ្លើយតបទៅនឹងសេចក្តីប្រកាសរបស់អង្គការសុខភាពពិភពលោក ដែល បានប្រកាសជាផ្លូវការកាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២២នេះ ដោយបានដាក់ជំងឺអុតស្វ ជាបញ្ហាសុខភាពសាធារណៈសកល”។
លោករដ្ឋមន្ត្រីបានបន្តទៀតថារហូតមកដល់ពេលនេះ កម្ពុជាមានករណីជំងឺអុតស្វាតែ១ករណីគត់ ជាករណីនាំចូល ប៉ុន្ត ទោះជាយ៉ាងណាក៏ដោយរាជរដ្ឋាភិបាលកម្ពុជា ដែលមានក្រសួងសុខាភិបាលជាសនាធិការ បានត្រៀមលក្ខណៈដើម្បីឆ្លើយតបបន្ទាន់ក្នុងករណីមានការផ្ទុះឡើងជំងឺអុតស្វា ជាយថាហេតុ។

លោករដ្ឋមន្ត្រីបានបន្ថែមថាការផ្តល់ជំនួយកញ្ចប់តេស្តរកវីរុសអុតស្វា (Monkeypox Test Kits) ចំនួន៥០០ ថ្ងៃនេះ ជាការរួមចំណែក ដើម្បីត្រៀមបម្រុងទប់ស្កាត់ ឆ្លើយតបការរីករាលដាលនៃជំងឺអុតស្វា គឺជាកាយ វិការបង្ហាញនូវមនោសញ្ចេតនាជាបងប្អូន និងសាមគ្គីភាពរបស់រដ្ឋាភិបាល និងប្រជាជនរុស្ស៊ី ជាមួយរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា នៅក្នុងកាលៈទេសៈដែលពិភពលោកទាំងមូលកំពុងជួប នឹងបញ្ហាប្រឈមជាច្រើន ដែលមិនធ្លាប់មានពីមុនមក។
លោករដ្ឋមន្ត្រីបានបញ្ជាក់ថា”ខ្ញុំជឿជាក់ថា ទំនាក់ទំនងល្អប្រសើរជាប្រពៃណី និងកិច្ចសហប្រតិបត្តិការរវាងប្រទេសយើង ទាំងពីរនឹងកាន់តែរីកចម្រើន រឹងមាំ នាំមកនូវភាពសុខដុម និងវឌ្ឍនភាពសេដ្ឋកិច្ច-សង្គម ជានិរន្តរ៍ ដល់ប្រជាជនយើងទាំងពីរ ដែលនឹងរួមចំណែកផងដែរ ដល់សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍន៍នៅក្នុងតំបន់ និងពិភពលោកទាំងមូល”។
លោករដ្ឋមន្ត្រីបានលើកឡើងទៀតថាក្នុងនាមតំណាងរាជរដ្ឋាភិបាលកម្ពុជា សូមសម្ដែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ រដ្ឋាភិបាល និងប្រជាជនសហព័ន្ធរុស្ស៊ី ជាពិសេស លោកAnatoly Borovik ឯកអគ្គរដ្ឋទូត សហព័ន្ធរុស្សី ប្រចាំព្រះរាជាណាចក្រកម្ពុជា និង Russian State Research Center of Virology and Biotechnology VECTOR ដែលជាក្រុមហ៊ុនផលិតកញ្ចប់តេស្ដរកវីរុសអុតស្វា នេះ។
លោកAnatoly Borovik ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃ សហព័ន្ធរុស្សី ប្រចាំព្រះរាជាណាចក្រកម្ពុជាបានមានប្រសាសន៍ថាការផ្តល់កញ្ចប់តេស្តរកវីរុសអុតស្វាដល់ក្រសួងសុខាភិបាលនាពេលនេះដើម្បីអោយក្រសួងមានមត្ថភាពក្មុងការរុកវីរុសជំងឺអុតស្វាអោយកាន់តែប្រសើរឡើងថែមទៀត៕
អត្ថបទ៖ សំអឿន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានជាតិ១ សប្តាហ៍ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
សន្តិសុខសង្គម៤ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ១ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


