ព័ត៌មានជាតិ
គម្រោងអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ វិនិយោគដោយចិន គ្រោងនឹងសម្រេចការសាងសង់ ៧០ភាគរយ ត្រឹមដំណាច់ឆ្នាំ ២០២២
គម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ បានសម្រេចការសាងសង់៧០ភាគរយហើយ នៅដំណាច់ឆ្នាំ២០២២ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មានចិន CRI CCFFR។
ឯកឧត្តម តឹករ៉េត សំរេច រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី ដែលមានតួនាទីជាប្រធានគណៈកម្មការតម្រង់ទិសសម្រាប់ការសាងសង់អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរបានឱ្យដឹងថា តាមផែនការនៃការសាងសង់គឺនៅត្រឹមដំណាច់ឆ្នាំ ២០២២ ឆាប់ៗខាងមុខ គម្រោងនេះអាចនឹងសម្រេចបានដល់៧០% ហើយនៅត្រឹមខែមីនា ឆ្នាំ២០២៣ សង្ឃឹមថាអាចបញ្ចប់បានដល់ ៩០% មុននឹងដាក់ឱ្យដំណើរការនៅខែតុលាឆ្នាំ២០២៣។
ឯកឧត្តម តឹករ៉េត សំរេច ក៏បានមានប្រសាសន៍បន្ថែមពីអត្ថប្រយោជន៍ដែលកម្ពុជានឹងទទួលបានបន្ទាប់ពីព្រលានយន្ដហោះមួយនេះដាក់ឱ្យដំណើរជាផ្លូវការថា ៖ «គម្រោងនេះនឹងក្លាយជាព្រលានយន្ដហោះធំទី១ នៅកម្ពុជា ! ហើយដូចយើងដឹងហើយថា អង្គរវត្តគឺជាគោលដៅទេសចរណ៍របស់ភ្ញៀវលើពិភពលោក បើទេសចរ មក ច្បាស់ជាមកតាមយន្ដហោះ។ ថ្វីត្បិតតែយើងមានច្រកព្រំដែនសំខាន់តាមផ្លូវគោកពីរទៀតគឺវៀតណាម និងថៃ តែ ៨០ ទៅ៩០ ភាគរយគឺតាមយន្ដហោះ»។
ជាមួយនឹងការកសាងហេដ្ឋារចនាសម្ព័ន្ធជាច្រើន អាកាសយានដ្ឋានកម្រិតអន្តរជាតិមួយនេះ នឹងក្លាយជាកន្លែងដ៏សំខាន់ដែលអាចអនុញ្ញាតឱ្យយន្ដហោះ ធ្វើការហោះត្រង់ពីតំបន់ផ្សេងៗនៃពិភពលោកមកកាន់សៀមរាបតែម្ដង និងអាចនាំឱ្យភ្ញៀវទេសចរធ្វើដំណើរមកកាន់សៀមរាប កាន់តែមានភាពងាយស្រួល។ ក្នុងពេលជាមួយគ្នានេះ ឯកឧត្តមក៏បានដាក់ការរំពឹងថា ភាពងាយស្រួលនេះនឹងក្លាយជាកត្តាសំខាន់ក្នុងការទាក់ទាញភ្ញៀវជាអ្នកទេសចរ និងភ្ញៀវជាវិនិយោគិនមកកម្ពុជាកាន់តែច្រើនបន្ថែមទៀត។
គួររំលឹកថា អាកាសយានដ្ឋានអន្តរជាតិថ្មីនេះទទួលបានសិទ្ធិវិនិយោគដោយក្រុមហ៊ុនអាកាសយានដ្ឋានអន្តរជាតិសៀមរាប (AIAI) ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Yunnan Investment Holdings របស់ចិន និងត្រូវបានសាងសង់លើផ្ទៃដី ៧៥០ ហិកតា ដែលបានផ្ដើមបើកការដ្ឋានសាងសង់កាលពីខែមីនា ឆ្នាំ២០២០៕

-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


