ព័ត៌មានជាតិ
លោក ខឹម វាសនា ពីតារាភាពយន្តក្លាយជាអ្នកនយោបាយ
លោក ខឹម វាសនា មានអតីតកាលជាអតីតតារាភាពយន្តជំនាន់លោក ទេព រិន្ទដារ៉ូ មុនពេលប្រែក្លាយខ្លួនជាអ្នកនយោបាយ។
លោក ខឹម វាសនា ដែលបច្ចុប្បន្ននេះមានវ័យ ៥៧ ឆ្នាំ ដំបូងឡើយបានប្រឡូកចូលឆាកនយោបាយក្នុងជួរគណបក្សប្រឆាំង ហើយក្រោយមានទំនាស់ផ្ទៃក្នុង ក៏ទៅបង្កើតនិងក្លាយជាមេដឹកនាំគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ (LDP)។

លោក ខឹម វាសនា កើតថ្ងៃទី១១ ខែធ្នូ ឆ្នាំ១៩៦៥ នៅក្នុងភូមិពានា ឃុំក្ដឿងរាយ ស្រុកកញ្ច្រៀច ខេត្តព្រៃវែង នៅក្នុងត្រកូលគ្រួសារធ្វើស្រែចំការ ដែលមានបងប្អូនបង្កើតពីរនាក់ ប្រុសមួយ ស្រីមួយ ហើយលោកជាកូនទីមួយ។
កាលនៅសិក្សា លោកជាសិស្សរៀនពូកែផ្នែកគណិតវិទ្យា រូបវិទ្យា និងគីមី ហើយក៏ជាមនុស្សមាននិស្ស័យទេពកោសល្យខាងសិល្បៈតែងនិពន្ធ ជាកត្តាធ្វើឲ្យលោកមានវោហារសាស្ត្រក្នុងការនិយាយ។
ក្រោយពេលប្រឡងជាប់បាក់ឌុបនៅឆ្នាំ ១៩៨៦ លោកបានប្រឡងចូលនាយកដ្ឋានភាពយន្ត និងក្រោយមកបានចាប់អាជីពជាតារាសម្ដែង។ ជាសិល្បករសម្ដែង លោក ខឹម វាសនា ជាមនុស្សមានទស្សនៈផ្ទុយពីតារាភាពយន្តរួមអាជីពមួយចំនួន ហើយលោកចង់កែមនុស្សនៅក្នុងវិស័យភាពយន្តទៅវិញ ពីព្រោះលោកមានចិត្តផ្ទុយពីពួកគេ។
លោកប្រៀបធៀបជីវិតរបស់លោកទៅនឹងព្រះពុទ្ធ ហើយទស្សនៈនេះក៏នាំឲ្យលោកចង់ផ្លាស់ប្ដូររបៀបជីវិតទាំងឡាយរបស់អ្នកសិល្បៈនៅជំនាន់នោះ។
កាប្រឡូកចូលក្នុងវិស័យសិល្បៈ លោកបានបង្កើតផលិតកម្មផ្ទាល់ខ្លួនហើយមិនត្រឹមតែជាថៅកែកុន ថែមទាំងជាអ្នកនិពន្ធ ជាអ្នកដឹកនាំរឿង និងជាតួសម្ដែងផងដែរ។

ប៉ុន្តែនៅឆ្នាំ ១៩៩៧ លោកបែរជារកឃើញវិថីជីវិត ជាអ្នកនយោបាយជាមួយនឹងគណបក្សប្រឆាំង។ ដោយបានឈរឈ្មោះជាតំណាងរាស្ត្រខេត្តព្រៃវែងតែមិនជាប់ រហូតដល់ឆ្នាំ ២០០៣ លោកបានឈរឈ្មោះជាតំណាងរាស្រ្តម្ដងទៀត និងបានជាប់ជាតំណាងរាស្ដ្រនៅមណ្ឌលខេត្តព្រៃវែង។
ប្រឡូកក្នុងឆាកនយោបាយជាមួយគណបក្សប្រឆាំងជាច្រើនឆ្នាំ និងដោយសារមិនសប្បាយចិត្តនិងមានបញ្ហារកាំរកូសផ្ទៃក្នុងផងនោះ លោកបានទៅបង្កើតគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យនៅឆ្នាំ ២០០៦។
ក្នុងនាមជាប្រមុខដឹកនាំគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ លោក ខឹម វាសនា ប្រកាន់ទស្សនៈដឹកនាំគឺការយល់ពីបញ្ហានិងការស្វែងរកវិធីដោះស្រាយបញ្ហា។ លោកមើលឃើញ គណបក្សនយោបាយមួយចំនួនតែងតែលើកពីបញ្ហា តែមិនប្រាប់ពីរបៀបដោះស្រាយបញ្ហានោះទេ។ ដល់អីចឹង លោកក៏បានកត់សម្គាល់ទុកថា អ្នកនយោបាយជាមនុស្សមានទស្សនៈទៅមុខ ហើយការដែលនិយាយពីបញ្ហាមិនគ្រប់គ្រាន់ឱ្យក្លាយខ្លួនទៅជាអ្នកនយោបាយនោះទេ។
ជាមួយគ្នានេះ លោកបានលើកឡើងពីការអនុវត្តប្រព័ន្ធប្រជាធិបតេយ្យប្រទេសមួយ គឺជាទម្រង់នៃការដឹកនាំរដ្ឋមួយដែលសិទ្ធិនិងអំណាចជាម្ចាស់ត្រូវស្ថិតក្នុងកណ្តាប់ដៃរបស់ប្រជាពលរដ្ឋជាអចិន្ត្រៃយ៍។ ដើម្បីឲ្យសិទ្ធនិងអំណាចស្ថិតនៅក្នុងកណ្តាប់ដៃរបស់ប្រជាពលរដ្ឋជាអចិន្ត្រៃយ៍ ត្រូវតែមានប្រព័ន្ធមួយដើម្បីធានាតុល្យភាពអំណាចរវាងអ្នកតំណាងដែលប្រជាពលរដ្ឋជ្រើសតាំង ជាមួយប្រជាពលរដ្ឋជាម្ចាស់ប្រទេស៕
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម៥ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា២ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


