ព័ត៌មានជាតិ
ម្ចាស់សិប្បកម្មច្នៃស្រាពីមៀនប៉ៃលិនមានមហិច្ឆតាពង្រីកអាជីវកម្មទៅជារោងចក្រ និងនាំចេញទៅបរទេស
ម្ចាស់សិប្បកម្មស្រាមៀនប៉ៃលិន លោក វួច ធុច ផលិតស្រាចេញពីផ្លែមៀន លើកដំបូងនៅក្នុងប្រទេសទទួលបានការគាំទ្រច្រើនពីអតិថិជន។
លោក វួច ធុច បានចាប់ផ្ដើមសិក្សាច្នៃមៀនទៅជាស្រាម្ដងរួចហើយនៅឆ្នាំ ២០០៨ នៅឆ្នាំ តែមិនបានជោគជ័យ ហើយលោកក៏ផ្អាកធ្វើ។

បន្ទាប់មកលោកក៏ចាប់ផ្ដើមសិប្បកម្មឡើងវិញនៅឆ្នាំ ២០១៨ បន្ទាប់ពីលោកទទួលបានបទពិសោធន៍ខ្លះៗពីជនជាតិ ស្កុតឡែន ម្នាក់ ដែលធ្វើដំណើរទៅខេត្តប៉ៃលិន។
លោក វួច ធុច ប្រាប់កម្ពុជាថ្មីថា ដោយសារកង្វះទុនលោកបានពន្យាពេលរហូតដល់ឆ្នាំ ២០១៨ ទើបសម្រេចចិត្តបង្កើតសិប្បកម្មស្រាមៀនប៉ៃលិនជាលក្ខណៈគ្រួសារដែលផលិតបានត្រឹមតែ ២ ពាន់ដបនៅវគ្គដំបូង។
លោក វួច ធុច «ក្នុងឆ្នាំ ២០១៨ យើងផលិតបាន ២ ពាន់ដប យើងលក់នៅបុណ្យសមុទ្រ នៅខេត្តកោះកុង កម្មវិធីបើកសម្ពោធវិមានឈ្នះឈ្នះ និងការតាំងពិព៌ណនៅខេត្តសៀមរាបចឹងក៏លក់អស់»។

បន្ទាប់ពីរូបលោកលក់អស់ហើយនៅវគ្គដំបូងនោះលោកក៏បានផ្អាកទៀត នៅពេលដែលជំងឺកូវីដ១៩ ចូលមកដល់ ខណៈក្រសួងបានតម្រូវឱ្យលោកទៅស្នើសុំអាជ្ញាបណ្ណដោយសារសិប្បកម្មរបស់លោក ជាកន្លែងកែច្នៃអាហារវេចខ្ចប់បានល្អ។
នៅឆ្នាំ ២០២០-២០២១ លោកបានបន្តផលិតម្ដងទៀតចំនួន ៤ ពាន់ដប ហើយបានលក់ដាច់អស់ហើយ ខណៈដែលបច្ចុប្បន្នលោកផលិតបានរហូតដល់ ១ ៥០០០ ដប។
ទៅថ្ងៃអនាគត លោកចង់ពង្រីកសិប្បកម្មស្រាមៀនរបស់ខ្លួនឱ្យទៅជារោងចក្រដែលមានស្ដង់ដារ ដើម្បីជួយកសិករដាំមៀនឱ្យបានកាន់តែច្រើន ខណៈឆ្នាំនេះសិប្បកម្មរបស់លោកប្រមូលទិញផ្លែមៀនរាយប្រមាណ ៣០ តោនពីកសិករ។ ទន្ទឹមនឹងនេះ លោកក៏មានបំណងនាំចេញស្រាមៀនប៉ៃលិនទៅកាន់ទីផ្សារអន្តរជាតិផងដែរ។

សិប្បកម្មស្រាមៀនប៉ៃលិន បានចូលរួមមួយផ្នែកជួយដល់កសិករដាំមៀន ខណៈដែលកសិករដាំមៀននៅសល់នៅលើទីផ្សារសឹងតែរាល់ឆ្នាំ ម្យ៉ាងទៀតក៏ជួយឱ្យពលរដ្ឋនៅមូលដ្ឋានមានការងារធ្វើ។
ផលិតផលស្រាមៀនប៉ៃលិន ត្រូវបានឆ្លងកាត់ការធ្វើតេស្តពីមន្ទីរពិសោធន៍ របស់ក្រសួងឧស្សាហកម្ម និងរចនាឡូហ្គូជាបន្តបន្ទាប់។
បរិមាណផ្លែមៀនរាយ ១ តោន អាចផលិតស្រាបាន ៥០០ ដប ផ្លែមៀនល្អ អាចផលិតបានរហូតដល់ ១ ០០០ ដបក្នុងបរិមាណមៀន ១ តោនដូចគ្នា។ ស្រាមៀនប៉ៃលិនមានតម្លៃ ៦ ម៉ឺនរៀល (១៥ដុល្លារ) ១ ដបនាពេលបច្ចុប្បន្ន៕
អត្ថបទ៖ ឡេង ដេត
-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១៥ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


